[រួចរាល់ហើយបន្តិចទៀត រូបភាពនឹងផ្ញើទៅថៅកែនាងជាមិនខាន] Man និយាយទាំងញញឹម
[ល្អណាស់អរគុណឯងហើយ ពេលដែលនាងចេញពីហាងពេលណា ឯងយកនាងចុះ] Lee ញញឹមព្រោះខ្លួនឈ្នះ
[ប៉ុណ្នឹងចុះ]Man
«ជិតជួបគ្នាហើយនាងតូច»Man ញញឹមព្រោះគិតថាខ្លួននឹងបាន Jinnie មកធ្វើជាស្រីរបស់ខ្លួន (ស្រមៃទៅ)
Jungkook ______
Jungkook បើកឡានសំដៅទៅសណ្ឋាគារដែលខ្លួន បានកក់ទុកព្រោះគេមកធ្វើការនៅទីនោះ គ្រាន់ តែរាងក្រាស់ចុះពីលើឡានដើរចូលក្នុងសណ្ឋាគារភ្លាមបុគ្គលិកក៏មករាក់ទាក់ភ្លាមព្រោះថាជាភ្ញៀវពិសេស
«អរសួស្ដីលោក Jeon ស្វាគមន៍មកកាន់សណ្ឋាគាររបស់ពួកយើង»មេការ នៅទីនោះក៏រត់មកទទួល យ៉ាងលឿន
«ហឺម ចុះបន្ទប់ដែលខ្ញុំចង់បាន»Jungkook ញញឹមស្មើដាក់នឹងបោះជំហ៊ានទៅបន្ទប់របស់ខ្លួនដែលបានកក់
«បាទ រួចរាល់ហើយលោក Jeon សូមអញ្ចើញខាងនេះបាទ»មេការ នាំរាងក្រាស់ចូលជណ្ដើរយន្ត ដើម្បីនាំរាងក្រាស់ទៅបន្ទប់
មកដល់ក៏បើកទ្វាអោយរាងក្រាស់
«នេះបាទលោក Jeon យ៉ាងម៉េចដែល លោក»មេការ សួរទៅរាងក្រាស់ទាំងញញឹមជាប់
«ហឺម ល្អណាស់អរគុណលោកហើយដែលបាន រៀបចំអោយ»Jungkook ញញឹមបន្តិចដាក់មេការ
«បាទលោក ខាងខ្ញុំរីករាយណាស់ សូមលោកតាមសប្បាយ»មេការ និយាយចប់ក៏ចេញទៅដើម្បីទុក ពេលផ្ទាល់ខ្លួនអោយរាងក្រាស់
Jungkook ដាក់ខ្លួនលើកពូកទន់នឹងដំរេតខ្លួនទៅ
លើកពូកថ្នមនឹងសន្សឹមបិតភ្នែកម្ដងបន្តិចៗព្រោះតែគេហត់ (មិនដឹងហត់កាយឬហត់ចិត្តទេ)Skip ____
Jinnie នឹង Mina មកដល់ហាងកាហ្វេវិញគ្រាន់តែមកដល់វិញក៏ប៉ះភ្នែកជាមួយនឹង Soobin សម្លឹងមើលនាងទាំងខឹងមុននឹងងើបទៅបន្ទប់ធ្វើការរបស់គេបាត់
«Jinnie លោក Bin ហៅអោយទៅជួប»Lee ដើរមកដល់និយាយទៅ Jinnie ទាំងញញឹមជាប់
«ហៅខ្ញុំមានការអី»Jinnie សួរទាំងឆ្ងល់
«ខ្ញុំម៉េចនឹងដឹងទៅ»Lee ធ្វើជាលើកចិញ្ចើមរបៀបមិនដឹងរឿង

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....
???????????????????
Start from the beginning