«Su បងនឹកអូន ហឹកៗបងនឹកអូនខ្លាំងណាស់ Su ត្រឡប់មករកបងវិញមក»Taehyung អោបរូបថតមនុស្សជាទីស្រលាញ់ជាប់ទ្រូងនឹងស្រែកយំតែម្នាក់ឯងទាំងឈឺចាប់
លោកស្រី Kim ឈរស្ដាប់នៅខាងក្រៅបន្ទប់ចិត្តមួយកំពុងអាណិតកូនប្រុសចិត្តមួយ ទៀតក៏ហាមមិនអោយអាណិតព្រោះគាត់មិនចង់អោយកូនខូចអនាគត
តុកៗ
«កូន Tae ahh នេះម៉ាក់ណា»Mrs Wang គោះទ្វារបន្ទប់របស់កូនប្រុសនឹងហៅគេតិចៗ
«ម៉ាក់មានការអី»Taehyung និយាយសំឡេងក្រងរ ព្រោះគេយំ
«កូនកើតអីមែនទេ Tae សំឡេងរបស់កូនមិនល្អសោះ»Mrs Wang ធ្វើជាសួរនាំកូនប្រុស
«កូនមិនកើតអីទេ ម៉ាក់កូនចង់សម្រាក»Taehyung និយាយតែប៉ុណ្នឹងគេក៏យកមកភួយមកគ្របជិតខ្លួនរបស់គេ
«Tae ម៉ាក់ធ្វើព្រោះចង់អោយកូនល្អ»Mrs Wang និយាយចប់ក៏ដើរចេញពីមុខបន្ទប់របស់គេបាត់ មិនបានដឹងថាមានអ្នកស្ដាប់លឺឡើយ
Skip _______
រសៀល_______
Yoongi នឹង Yeji ដើរចូលក្នុងផ្ទះ ព្រោះថ្ងៃនេះគេនាំនាងមកញាំបាយនៅផ្ទះ
«ទៅអង្គុយសិនទៅ ចាំបងទៅតាមអ្នកម៉ាក់សិនណា»Yoongi និយាយប្រាប់នាងតូចទាំងញញឹម
«ចាស៎ខ្ញុំចាំនៅត្រង់នេះ»Yeji ញញឹមដាក់រាងក្រាស់
«បាទ»Yoongi
Yoongi មិនបានទៅហៅលោកស្រីខ្លួនឯងទេគេ ប្រាប់អោយអ្នកបម្រើទៅហៅហើយគេក៏ដើរទៅរកនាងតូចវិញ តែគេក៏អាក់ ពេលលឺសម្ដីរបស់អ្នកបម្រើនិយាយពី Taehyung
«Tae កើតអីមែនទេ»Yoongi សួរទៅអ្នកបម្រើនោះ
«គឺចម្លែកណាស់អ្នកប្រុសទី 1 អ្នកប្រុសទី5 មិនដែលផឹកស្រាទេ តែថ្ងៃនេះគាត់បានអោយគេទៅទិញស្រាយ៉ាងច្រើនហើយយកទៅអោយក្នុងបន្ទប់ទៀតផងចាស៎»Girl ស្រីបម្រើម្នាក់រៀបរាប់ប្រាប់ទៅ Yoongi យ៉ាងឆ្ងល់
«ពិតមែនហេស៎»Yoongi សួរបញ្ជាក់ តើ Taehyung ដឹងរឿងរបស់ Suhyung ហើយ មែនទេ
«ចាស៎អ្នកប្រុសទី 1»Girl
«មិនអីទេ ធ្វើការរបស់នាងចុះ»Yoongi និយាយចប់ក៏ដេីរទៅរក Yeji វិញ

YOU ARE READING
???????????????????(complete ?)
RomanceJeon Jungkook ?? Kim Jinnie ????????????????????????????...??????????????????????????????????????????????...??????????????????????????????????????????????????????????????....
???????????????????
Start from the beginning