មកដល់បន្ទប់ភ្លាម ថេយ៉ុងក៏ដាក់គូទអង្គុយលើសាឡុងដែរមានដាក់ស្រាប់នៅចុងគ្រែ ហើយទាញទូរស័ព្ទចេញពីហោប៉ៅរបស់ខ្លួនយកមកខលទៅរកស៊ែនភ្លាមៗ មិនរងចាំយូរ៖
«យើងបដិសេដលើគម្រោងសហការនោះហើយ ធ្វើអ្វីដែរឯងអាចធ្វើបានទៅ»ថេយ៉ុង
«បាទចាហ្វាយ»ស៊ែន ទទួលបញ្ជារពីចាហ្វាយរបស់គេទៅតាមទម្លាប់រាល់ដង ហើយប្រព័ន្ធទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ ទើបពេលនេះដល់ម៉ោងយូរីទទូចសុំលេងទឹកសមុទ្យទៀតហើយ គិតទៅនាងមិនខ្វល់ពីគេសោះតែម្ដងហើយ ទោះចង់គេខឹងនាងដល់ស្លាប់ទៀតក៏មាងមិនខ្វល់ដែរ។
«យើងចប់ការងារហើយ មូជទឹកសមុទ្យបានពិតទេ?»យូរី ដើរមកក្បែរគេនិងសុំអនុញ្ញាតគេជាមុនសិន តែមើលចុះងរមិនព្រមងាកមកមើលនាងឡើយ មិនសូម្បីតែដកដង្ហើមអោយនាងឮ។
«.......»
«ឃើញទេលោកមុខក្រម៉ូវទៀតហើយ បើលោកមិនចង់លេងទេ ខ្ញុំលេងម្នាក់ឯងហើយ ពេលខ្ញុំមិននិយាយជាមួយកុំថាខ្ញុំរករឿងអោយសោះ»យូរី និយាយមិនទាន់ចប់ផង គេក៏ងៀកមកមើលមុខនាងចំៗតែម្ដង កែវភ្នែកទាំងពីរប្រសព្វគ្នា មើលទៅគេដូចកំពុងចង់និយាយអ្វីមួយចេញមកតែមាត់រឹងមិនព្រមនិយាយ រហូតដល់នាងសួរឡើងបញ្ជាក់ម្ដងទៀត។
«សំណួរចុងក្រោយ លេងជាមួយគ្នាឬអត់? ហើយឈប់ធ្វើមុខក្រម៉ូវបែបនេះទៀត »យូរី
«មានអ្វីដោះដូរទេ?»ថេយ៉ុង
«ដោះដូរ? ហេតុអីត្រូវដោះដូរ?»យូរី
«គិតមើលទៅ ខ្ញុំចំណាយច្រើនណាស់ យ៉ាងណាក៏គួរមានអ្វីជាការដោះដូរបន្តិចដែរ»ថេយ៉ុង ក៏និយាយទៅបែបមនុស្សមានអារម្មណ៍មិនល្អអីបែបនេះ តែគេព្យាយាមធ្វើទឹកមុខធម្មតាបំផុតហើយ គេក៏មិនចង់អោយពេលវេលាដែរនៅសល់ត្រូវកន្លងទៅឥតប្រយោជន៍។
«លោកចង់បានអី?»យូរី
«ហឹមម..!» គេមិនឆ្លើយតែជំនួសដោយហុចថ្ពាល់ទៅរកនាងជំនួសវិញ មើលចុះគេជាអគ្គនាយកក្រុមហ៊ុនឬអត់ទេនៀក? ចារិកដូចកូនក្មេងទៅកើត។
«លោកមិនមែនកូនក្មេងទេ»យូរី
«ដោះដូរគ្នាឬអត់?»ថេយ៉ុងបញ្ជាក់និងមើលអ្នករេរាមិនព្រមដោះដូរជាមួយគេ ទាំងដែរគេក៏មិនដឹងដូចគ្នាថាហេតុអីដែរទើបត្រូវអោយនាងមកធ្វើបែបនេះជាមួយខ្លួនដែរ។
«សឺតតត....រួចហើយខ្ញុំទៅផ្លាស់ខោអាវសិនហើយ»យូរីឱនទៅថើបថ្ពាល់ទន់រលោងរបស់គេមួយខ្សឺតហើយក៏រត់ចូលទៅក្នុងបន្ទប់ទឹកបាត់ ធ្វើអោយស្នាមញញឹមរបស់អ្នកកម្លោះលេចចេញឡើងមកមួយពព្រិចភ្នែក ។
.......💦
ក្រោយពេលយូរីផ្លាស់ឈុតហែលទឹកហើយ នាងក៏ចុះទៅលេងមុន ព្រោះទឹកសមុទ្យពណ៍ខៀវថ្លា និងពន្លឺថ្ងៃរៀបលិចធ្វើអោយបរិយាកាសនៅទីនេះអស្ចារ្យបំផុតហើយ នៅជុំវិញទីនេះគ្មានអ្នកណាក្រៅពីពួកគេនោះទេ ព្រោះជារីស៊តដែរនៅចុងគេ និងជាតំបន់ឯកជនហេតុដូចនេះហើយ នាងអាចលេងទឹក
យ៉ាងសប្បាយ មានភាពជឿជាក់គ្រប់គ្រាន់ ក្នុងការពាក់ឈុតហែលទឹក ដែរនាងមិនធ្លាប់ពាក់ពីមុនមក នាងអាចធ្វើអ្វីក៏បានដែរគ្មានក្រសែរភ្នែកពីមនុស្សនៅជុំវិញខ្លួនរងចាំចាប់កំហុសនោះទេ៖
«ហីយ៉ា...ស្រស់ស្រាយខ្លាំងណាស់» យូរីបណ្ដែតខ្លួននៅលើទឹកនិងបិទភ្នែកស្រូបយកខ្យល់អាកាសតែគ្រាន់តែឮសម្លេងសម្រឹបជើងភ្លាមនាងក៏រហ័សហែលទៅក្បែរតែម្ដង ។
«មិនចុះមកជាមួយគ្នាទេហេហ?»យូរីសួរទៅអ្នកដែរកាន់កែវក្រូចច្របាច់ ប្រលែងល្វែងលើនិងស្លៀកតែខោខ្លីមួយតែប៉ុណ្ណោះជាប់ខ្លួនទំនងជាចង់ចុះហែលទឹក តែបែរជាមិនហែលអង្គុយជ្រកម្លប់នៅលើបន្ទះក្ដារទៅវិញ។
«លេងអោយសប្បាយទៅ បន្តិចទៀតទើបខ្ញុំចុះ»ថេយ៉ុង នៅអង្គុយលើក្ដារឈើទម្លាក់ជើងចុះចូលទៅក្នុងទឹក ហើយកាន់កែវក្រូចច្របាច់យកមក្រេបតិចៗនិងគយគន់ទេសភាព តែភ្នែកមិនបានគយគន់ជាមួយនោះទេ ព្រោះដក់ជាប់ភ្លឹកនិងរាងកាយដែរនៅនិងមុខទៅហើយ។
រាងកាយទន់ល្វត់ល្វន់ សាច់សរខ្ចីម៉ត់រលោង កំពុងប្រលែងលេងនៅលើផ្ទៃទឹកថ្លាត្រចះត្រចង់ សក់ទន់រលាស់រលោងរបស់នាងសើមជោគតែយល់ថាស៊ិចស៊ីចំពោះគេខ្លំាងណាស់ ទោះដើមទ្រូងនាងមិនធំហួសលេខដូចស្រីដែរគេធ្លាប់ជួប តែនាងស្អាតបែបធម្មជាតិ បរិសុទ្ធស្អាត មិនប្រឡូកប្រឡាស ព្រោះគេដឹងត្រឹមថាគេជាប្រុសដំបូងរបស់នាង គេជាអ្នកគ្រប់គ្រងនាងនៅពេលនេះ រវល់តែមើលឡើងចង់ភ្លេចដកដង្ហើមខ្លួនឯងទៅហើយ ។
«ឆាប់ចុះមក ខ្ញុំលេងម្នាក់ឯងមិនសប្បាយទេ»យូរីហែលមកជិតអ្នកកម្លោះក៏ដូចជាដាស់គេពីការភ្លឹកមកដូចគ្នា ហើយមិនរងចាំយូរអ្នកកម្លោះក៏ចុះទៅត្រាំទឹកជាមួយនាងលេង ព្រោះគេក៏ប្រាប់ហើយគេមិនអោយនាងមូជម្នាក់ឯងឡើយ សុវត្ថិភាពក្នុងទឹកប្រហែសមិនបាទេ។
«នាង ចូលចិត្តសមុទ្យដល់ថ្នាក់នេះហេហ?»ថេយ៉ុងសួរឡើងទាំងឆ្ងល់ ព្រោះតាំងពីនាងចុះលេងទឹកមកនាងសើចឡើងស្ងួតជើងធ្មេញទៅហើយ នេះមុខដូចមនុស្សពីផ្សេងគ្នាបើប្រៀបធៀបនិងពេលនាងនៅជាមួយគេរាល់ដង។
«ខ្លាំងណាស់......!» យូរី ងាកមកតបជាមួយគេទាំងស្នាមញញឹម នាងញញឹមស្អាតណាស់ ស្អាតជាងព្រះអាទិត្យដែររាបលិចទៅទៀត នាងកំពុងធ្វើអោយគេមានអារម្មណ៍ថានាងមានពន្លឺចែងចាំងក្នុងជីវិតគេហើយ តែមិចនិងអាចទៅ? គេជាប្រុសរាយមាយ!
«ធ្វើអោយខ្ញុំអារម្មណ៍ល្អខ្ញុំនិងនាំមកទៀត»ថេយ៉ុងត្រដាងខ្លួនលើផ្ទៃសមុទ្យនិងបញ្ចេញស្រ្តេសក្នុងខួរក្បាលគេទាំងប៉ុន្មានអោយរសាត់ទៅអស់ គេសុំសម្រាកខួរក្បាលប៉ុន្មានថ្ងៃ ព្រោះគេខានមានពេលនិងមានអារម្មណ៍ល្អបែបនេះយូរណាស់ហើយ ។
«ប្រាកដណាស់ លោកត្រូវនាំខ្ញុំមករាល់រដូវប្រាំងឬវិស្សមកាល ខ្ញុំនិងមិនធ្វើអោយទាស់ចិត្តទេ»យូរី
«នាងនិងនៅជាមួយខ្ញុំដល់ពេលនោះវិញឬអត់?». សំណួររបស់គេ ទាញចំណាប់នាងអោយឈប់ហែលទឹកសិនហើយងៀកទៅរកគេយ៉ាងលឿន ហេតុអីជាសំណួរនេះ? នាងគួរឆ្លើយថាយ៉ាងមិច???
«មិនប្រាកដដែរ ព្រោះខ្ញុំរស់នៅរាល់ថ្ងៃដូចជាពឹងអាស្រ័យលើលោកទាំងស្រុងហើយ មិនថាការហូបចុកឬការងារ បើលោកនៅបែបនេះខ្ញុំក៏នៅបែបនេះ តែបើនៅសុខៗលោកជាអ្នកប្រែប្រួល ខ្ញុំក៏មិនធានាដូចគ្នា» យូរី
«អោយតែនាងនៅ ខ្ញុំគ្មានថ្ងៃប្រែប្រួលទេ»ថេយ៉ុងទាញនាងចូលមកចិត្ត ហើយក្រសោបចង្កេះនាងយ៉ាងណែន គេចង់នៅជិតៗនាងបែបនេះ បរិយាកាសបែបនេះ កាន់តែយូរកាន់តែល្អ .....ឯរាងតូចឯណោះវិញពេលគេស្រាប់តែទាញខ្លួនយកទៅក៏មិនដឹងធ្វើអី ក្រៅពីជាប់ខ្សែរភ្នែកជាមួយគេ ក្នុងទ្រូងចាប់ផ្ដើមលោតញាប់ ថ្ពាល់ក៏ក្រហមភាយចំហាយ
ក្ដៅចេញមក នាងមិនចូលចិត្តនៅក្បែរគេបែបនេះទេ ព្រោះផ្ទៃមុខសង្ហារដូចទេវបុត្ររបស់គេធ្វើអោយនាងធ្វើខ្លួនមិនត្រូវគ្រប់ពេល ជាពិសេសគឺពេលនៅជាប់គ្នាបែបនេះ នាងមិនមែនដូនជីដែរមិនចេះញ័បញ័រនិងប្រុសសង្ហារឯណា៖
«អឺ....ជិតពេកទេដឹង?ខ្ញុំពិបាកដកដង្ហើម» យូរី លើកដៃរុញទ្រូងគេចេញទៅម្ខាងតែមិនបានផលទេ គេគិតតែពីគយគន់មុខរបស់នាង គេមិនបានកម្រើកអីបន្តិចទេ
«ចាំខ្ញុំធ្វើអោយដកដង្ហើមស្រួលវិញ» ថេយ៉ុងថាហើយក៏ចាប់ទាញកញ្ចឹង-ក-របស់នាងយកមកគ្រប់គ្រងបបូរមាត់ពណ៍ស៊ីជម្ពូរដែរគេមិនអាចទ្រាំទុកអោយនៅទំនេរបានទៀតទេ ។ នាងក៏ភ្ញាក់មិនស្ទើរដែរ តែបែរជាបណ្ដោយទៅតាមការក្រលាស់លេងដ៏ពិនប្រសព្វរបស់គេទៅវិញ ពេលនេះអារម្មណ៍ហោះរសាត់អណ្ដែតទៅតាមទឹករលកអស់ហើយ ។
សម្លេងស្លឹកឈើប៉ះទង្គិចគ្នា និងទឹករលកតូចធំបក់បោកទៅមកបង្កើតបរិយាកាសនៅទីនេះអោយកាន់តែស្ងប់ស្ងាប់ ជាឱកាសធ្វើអោយគូរស្នេហ៍មួយគូរនេះកាន់តែបានដៃ ក៏បណ្ដោយទៅតាមនិងមួយពេលទៅ វាជាពេលដែរពួកគេត្រូវសារសងគ្នាស្រាប់ទៅហើយ🌚
To be continued 🌷