យូរីសង្ងំយំនៅក្នុងបន្ទប់នោះម្នាក់ឯង ឯស៊ូឈីនក៏មិនបានទៅរំខាននាងដូចគ្នា តែបែរជាហួសដើរចូលទៅបន្ទប់ធ្វើការរបស់ថេយ៉ុងដែរមានស្វាមីនិងប្អូនថ្លៃរបស់ខ្លួននៅអង្គុយទីនោះ។
[សម្រាប់អ្នកមិនបានអានពីseason1មក ៖
ស៊ូឈីនជាប្រពន្ធជីន , ហាយ៉ុនជាប្រពន្ធយ៉ុនហ្គី , គ្រីសស៊ីជាប្រពន្ធរបស់ជីមីន ]
«សម្រេចបានហើយឬនៅថាគួរធ្វើអីបន្តរ?»ស៊ូឈីនសួរទៅគ្រប់គ្នា បញ្ជាក់ប្រាប់ថានាងចង់បានចម្លើយទើបជីនក៏ឆ្លើយតប។
«ប្រហែលអោយរឿងចប់ទៅបែបនេះហើយ»ជីន
«ថេយ៉ុង បងថាឯងនៅមិនទាន់ស្រាយចម្ងល់ក្នុងចិត្តអស់ទេពិតទេ? បើយល់ថាពាក្យដែរខ្លួននិយាយមុននេះមិនសមទេ អញ្ចឹងឆាប់ទៅរកយូរីទៅ ពេលនេះយ៉ាងមិចហើយក៏មិនដឹង » ស៊ូឈីនបញ្ចប់ប្រយោគដែរធ្វើអោយកម្លោះៗក្នុងនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្មានអ្នកណាដឹងទេថានាងស្ដាប់ឮបើមុននេះនាងនៅធម្មតាពិតមែន ។
«នាងស្ដាប់ឮ?» ថេយ៉ុង
«មែនហើយ ថ្នាក់ខ្ញុំនៅឆ្ងាយខ្ញុំនៅអាចស្ដាប់ឮ ចុះទម្រាំនាងដែរឈរស្ដាប់នៅមុខទ្វារទៀត?មនុស្សស្រីមានផ្ទៃពោះងាយនិងអាក់អន់ចិត្តណាស់ បើឯងចង់លួងនាងឯងត្រូវតែអត់ធ្មត់»ស៊ូឈីន ប្រាប់គេហើយក៏ចេញទៅវិញបាត់ធ្វើអោយថេយ៉ុងភ័យបុកពោះមួយរំពេច ទើបបងប្អូនរបស់គេក៏តឿនគេអោយប្រញ៉ាប់ទៅ រឿងក្នុងគ្រួសារគេទុកអោយគេដោះស្រាយចុះ ពេលនេះប្រហែលត្រូវបំបែកគ្នាទៅធ្វើការរកស៊ីរៀងខ្លួនសិនហើយ។
តុក តុក តុក តុក ........
សម្លេងគោះទ្វារបន្ទប់នៅចុងគេក្នុងផ្ទះក៏បន្លឺឡើង ពេលនេះក្នុងផ្ទះគ្មានមនុស្សទេក្រៅពីពួកគេទាំង2នាក់ គេកាន់តែគោះគ្រប់យ៉ាងកាន់តែស្ងាត់នាងក៏មិនបានឆ្លើយមិនព្រមមកបើកទ្វារអោយបានគេចូលទៅឡើយ។
«យូរី បើកទ្វារហើយស្ដាប់បងសិន អូនកុំអញ្ចឹងបានទេ» ថេយ៉ុងគោះទ្វារខ្លាំងៗ គេចង់ចូលទៅនិយាយបកស្រាយប្រាប់នាង មិនចង់អោយនាងមានអារម្មណ៍មិនល្អ ណានាងក៏កំពុងពពោះផងនាងមិនគួរសង្ងំនៅក្នុងនោះតែម្នាក់ឯងយូរពេកទេ ។
«.....»
«ដោះស្រាយគ្នាល្អជាង អូនកុំសង្ងំក្នុងនោះតែម្នាក់ឯងអញ្ចឹងបានទេ?» ថេយ៉ុងនៅឈរគោះត្រង់នោះឡើងចុកជើងទៅហើយ ហត់ទាំងកម្លាំងដៃ ហត់ទាំងកម្លាំងគោះទោះគេខំប្រឹងនិយាយយ៉ាងណាក៏នាងមិនព្រមបើកអោយដែរ។
«.....»
«យូរី...អូនឮបងហៅដែរទេ?» គេស្រាប់តែភ័យ
ស្លន់ស្លោពេលហៅនាងហើយបាត់សម្លេងបែបនេះ នាងមិនចង់ឆ្លើយឬកើតអីទេដឹង? ទើបនឹកឃើញហើយក៏ដើរទៅយកសោរបន្ទប់ពីក្នុងកិកតុ យកមកចាក់បើកយ៉ាងញ៉ាប់ដៃ។
ក្រាកកកក~~~~
ទ្វារបើកឡើង ក្នុងបន្ទប់ក៏ឮតែសម្លេងអណ្ដឺត
អណ្ដក់របស់នាងតូចដែរអង្គុយបែរខ្នងនៅលើពូក ។ នាងមិនមែនមិនឮតែមិនចង់ឆ្លើយ នាងចង់នៅម្នាក់ឯង មិនចង់ជួបមុខគេនោះទេ ។
«បងហៅមិនឮដឹងថាបងបារម្ភប៉ុណ្ណាទេ?» ថេយ៉ុងដើរចូលមកក្នុង ហើយដកដង្ហើមធូរទ្រូងខ្សាក ហេតុអីនាងមានះដល់ថ្នាក់នេះ ចុះបើកើតអីទៅអ្នកណាជួយទាន់?
«អ្នកណាអោយបងចូលមក?» យូរីមិនខ្វល់និងពាក្យរបស់គេឡើយទើបនិយាយទាំងមិនបែរមុខទៅរកគេ នាងមិនចង់អោយគេឃើញពេលនាងកំពុងទន់ជ្រាយបែបនេះទេ ជាពិសេសគឺមិនចង់ជួបមុខ មិនចង់សូម្បីតែឮសម្លេងរបស់គេ ។
«ស្ដាប់បងបកស្រាយសិន » ដើរចូលមកដល់ក្នុងនេះទៅហើយយ៉ាងណាគេក៏និងនិយាយជាមួយនាងអោយដឹងរឿង គេមិនព្រមចេញទៅណាដាច់ខាតបើមិនបានចម្លើយពិតប្រាកដពីនាងទេ គេដឹងថានាងមានរឿងអ្វីមួយលាក់បាំង តែមិនដឹងថាជារឿងអី ទើបចេះតែស្មានផ្ដេសផ្ដាស ហើយបង្ករអោយកើតមានរឿងបែបនេះ៖
«រឿងកូនបើបងមិនជឿថាជាកូនរបស់បងទេ ទុកអោយខ្ញុំចិញ្ចឹមគេតែម្នាក់ឯងបានហើយ បងកុំពាក់ព័ន្ធ» យូរីនិយាយយ៉ាងដាច់លហង្ការ ព្រោះនាងខឹងនិងគេពិតមែនហើយខឹងខ្លាំងទៀតផង គេមិចនិងយល់ពីនាងទៅ។
«បងមិនបានគិតថាគេមិនមែនជាកូនរបស់បងទេ បងគ្រាន់តែមានចម្ងល់នៅក្នុងចិត្ត បងដឹងថាអូនមានរឿងដែរមិនចង់ប្រាប់បងទើបបងត្រូវស្មានផ្ដេសផ្ដាសបែបនេះ ហើយឃើញទេចុងក្រោយវាបានអីមកវិញខ្លះ? មនុស្សប្រុសដូរស្រីដូចដូរខោអាវដូចជាអាប៊ែលលីវាចាប់អារម្មណ៍អូនហើយវាអាចទុកអូនមើលបែបនេះដែរទេ? អូនត្រូវគេចាប់ទៅកន្លះខែ មកវិញដោយរបៀបណាក៏បងមិនដឹងឬបងគ្មានសិទ្ធសូម្បីតែស្ដាប់ពាក្យអធិប្បាយពីអូនអោយបានក្បោះក្បាយជាងនេះ? មនុស្សស្រីដែរខ្លួនស្រឡាញ់ត្រូវគេចាប់យកទៅ កើតអី រស់នៅយ៉ាងមិចក៏មិនដឹង តែពេលមកវិញក៏និយាយថាវាធ្វើល្អ និយាយល្អ វាមើលថែគ្រប់គ្រាន់ មានដែរទេដែរប្រាប់ថាវាជារឿងធម្មតា? »ថេយ៉ុងមិនលាក់ទុកក្នុងចិត្តទៀតទេ យ៉ាងណាក៏ដើរមកដល់នេះទៅហើយគេក៏មិនចង់អោយនៅមានចម្ងល់ ហើយកើតរឿងយល់ច្រឡំដាក់គ្នាបែបនេះទៀតដែរ គេទុកឱកាសអោយនាងនិយាយហេតុផលដែរសមរម្យជាងនេះចេញមក ហើយគេនិងទទួលយកដោយមិនបាច់គិតពិចារណាតទៅទៀត គេជាមនុស្សឆេវឆាវ ពេលខ្លះក៏គ្មានហេតុផល តែមិនមែនបានន័យថាគេស្ដាប់ហេតុផលនាងមិនចូលនោះទេ ។
«អញ្ចឹងឆ្លើយនិងសំណួរខ្ញុំសិន ហើយខ្ញុំនិងឆ្លើយប្រាប់បងវិញគ្រប់យ៉ាង ។»
«បងជឿជាក់លើខ្ញុំដែរទេ??? »
ស្ដាប់ទៅវាជាសំណួរដែរស្រួលឆ្លើយខ្លាំងណាស់ តែបើន័យរបស់នាងគឺនាងចង់បានចម្លើយពីគេអោយច្បាស់លាស់សិន នាងនិងងាយស្រួលបត់បែនតាមកាលៈទេសៈ ..បើគេប្រាប់ថាជឿរនាងនិងប្រាប់គ្រប់យ៉ាង តែបើគេមិនជឿហើយពាក្យដែរនាងនិយាយអ្វីក៏គ្មានន័យដែរ ។
«ហើយអូនគិតថាបងមិនជឿជាក់លើអូនឬ?»
ថេយ៉ុងមិនបានឆ្លើយ តែជ្រើសរើសសួរបកទៅនាងវិញដោយក្នុងទ្រូងគេក៏ឈឺមិនតិចដែរ នាងសួរគេថាគេជឿជាក់លើនាងដែរទេ ឬទង្វើគេបញ្ជាក់ប្រាប់នាងមិនគ្រប់គ្រាន់? គេលះបង់អស់ហើយ ស្រីស្រាអូនបង តាំងពីថ្ងៃគេបាននៅជាមួយនាងដំបូងម្ល៉េះ គេធ្វើរឿងដែរគេមិនធ្លាប់ធ្វើជាមួយនាង គេលះបង់ជីវិតសប្បាយហឺហាររបស់គេដោយសារនាង តែនាងក៏លាក់បាំងគេដោយសារតែគិតថាគេមិនជឿចិត្តនាងបែបនេះឬ??
«រឿងដែរកើតឡើងគ្រប់យ៉ាង គេប្រាប់ថាព្រោះតែគេស្រឡាញ់អូន» យូរី
«ស្រឡាញ់??ស្រឡាញ់បែបណា? ព្រោះតណ្ហាឬអារម្មណ៍នឹកឃើញតែមួយឆាវ?»ថេយ៉ុង
«នេះជាហេតុផលដែរខ្ញុំមិនចង់ប្រាប់បង ព្រោះអីដឹងទេ???? ព្រោះត្រឹមតែខ្ញុំត្រឡប់មកវិញដោយសុខសប្បាយ ហើយបងធ្លាក់ក្នុងសភាពបែបនេះខ្ញុំក៏គិតទៅហើយថាបងនិងសង្ស័យ ហើយមិនជឿដែរខ្ញុំប្រាប់ថាខ្ញុំមិនអីទេ ខ្ញុំមិនបានពិបាកអីបន្តិចទេក្រៅពីអង្គុយនឹកបង ។ តែបើខ្ញុំប្រាប់ថាព្រោះគេស្រឡាញ់ខ្ញុំបងនឹងគិតលើសពីនេះទេ? ឃើញទេ សូម្បីតែពេលនេះបងក៏គិតថាគេស្រឡាញ់ខ្ញុំព្រោះតែតណ្ហាដែរ ។ គេគ្រាន់តែចង់សងសឹក ដែរបងមានះគ្មានហេតុផល ហើយអូសខ្ញុំចេញទៅខាងក្រៅនៅពេលនិយាយរឿងការងារលើកនោះ ទើបតាមចង់សងសឹកនិងមិនចង់អោយខ្ញុំនៅក្បែរបង ហើយចាប់ខ្ញុំយកទៅទុកបែបនេះ។ មែនហើយគេអោយខ្ញុំញ៉ំាស្រួល កន្លែងនៅស្រួល តែចិត្តខ្ញុំមិនបានស្រួលអីបន្តិចទេ ខ្ញុំត្រូវចាញ់កូនតែម្នាក់រាល់ថ្ងៃ ទាំងបាយមិនបាន ទាំងក្អួតអស់កម្លាំង ទាំងមិនស្រួលខ្លួន ហើយគេក៏ហៅពេទ្យមកពិនិត្យអោយ និងយកម្ហូបមកអោយខ្ញុំញ៉ំាទៀងពេល គេក៏ខំធ្វើគ្រប់យ៉ាងដើម្បីអោយខ្ញុំប្រសើរឡើង ដោយមិនជ្រើសរើសវិធីស្មោគគ្រោកដូចបងគិតឡើយ រហូតដល់ពេលដែរគេចង់អោយខ្ញុំមករកបងវិញ គេប្រាប់ថាគេទ្រាំមើលខ្ញុំពិបាកចិត្តមិនបាន នេះហើយក៏ជាហេតុផលដែរខ្ញុំចង់អោយបងដកពាក្យបណ្ដឹងមកវិញ។ ខ្ញុំមិនឃើញថាគេអាក្រក់អ្វីណាស់ណាទេ គេគ្រាន់តែធ្វើតាមចិត្តគេមួយពេល ពេលស្ដាយក្រោយហើយក៏បញ្ឈប់វិញ ដល់ពេលនេះអោយគេរស់នៅដោយគេ យើងរស់នៅដោយយើងមិនបានទេឬ?» យូរីនិយាយបណ្ដើរ ទឹកភ្នែកក៏ហូរចុះមកបណ្ដើរ មិនមែនព្រោះដោយសារប៊ែលលីនោះទេ តែដោយសារនាងអន់ចិត្ត ហើយខឹងដែរឮគេនិយាយពាក្យទាំងនោះនៅក្នុងបន្ទប់ធ្វើការ ។
«បងជាមនុស្សប្រុសដែរធ្លាប់ដើរទៅក្នុងរឿងទាំងនោះ បងជួបច្រើនណាស់មនុស្សស្រីដែរត្រូវមនុស្សប្រុសខូចខិលដូចជាគេយកទៅលេងសើច ។បងដឹងថាមនុស្សប្រុសភាគច្រើនត្រូវការអីពីមនុស្សស្រីទើបបងបារម្ភ បងខ្លាចថារឿងដែរអូនកំពុងលាក់បាំងនិងបងជារឿងដែរគេធ្វើអោយអូនខូចខាត ហេតុអីមិនប្រាប់បងពីដំបូង? បើអូនបកស្រាយអោយបានក្បោះក្បាយបែបនេះបងក៏មិនបាច់ដេកព្រួយ ដេកគិតម្នាក់ឯងផ្ដេសផ្ដាសទៀត ។ បងមិនមែនមិនចេះស្ដាប់ហេតុផលឯណា បងគ្រាន់តែមិនបានគិតថាមនុស្សប្រុសដូចជាអាប៊ែលលីអាចមានស្នេហាស្មោះអោយអូនបាន នេះក៏ជារឿងដែរបងធ្លាប់ធ្វើ ព្រោះបងមិនដែរប្រកដប្រជាជាមួយមួយមនុស្សស្រីណាពីមុនមកទេ ក្រៅពីអូន !!!! តាំងពីមានចិត្តលើអូនមកបងឈប់ទៅក្លឹប បងមើលអ្នកណាលែងចូលព្រោះបងគិតតែពីអូនតាំងពីថ្ងៃយើងជួបគ្នាលើកដំបូងមកម្ល៉េះ បងមិនដែរទៅរកស្រីក្រៅដូចដែរបងធ្លាប់ធ្វើ តែបែរជាមកនៅខនដូរហើយសង្ងំមួយថ្ងៃវាល់ល្ងាចព្រោះចង់នៅក្បែរអូន ពេលចូលធ្វើការបងក៏យកអូនមកធ្វើការជាប់ខ្លួន បងមិនចង់បែកពីអូនសូម្បីតែមួយវិនាទីណាឡើយទើបចំណាយពេល24ម៉ោងនៅក្បែរអូនបែបនេះ បងស្រឡាញ់អូនមកយូរហើយ ស្រឡាញ់តាំងពីបាកនៅក្បែរគ្នាលើកដំបូងមកម្ល៉េះ ។ ជីវិតហឺហារ ដើរលេងផឹកស៊ីនៅក្នុងក្លឹបបងក៏បោះចោលអស់ហើយ បងក៏មិនដឹងដូចគ្នាថាហេតុអីត្រឹមតែពេលនៅជាមួយគ្នាមួយយប់អូនមានឥទ្ធិពលលើបងដល់ថ្នាក់នេះ តែបងមិនដែរមិនជឿចិត្តអូន មិនដែរគិតថាឈប់ស្រឡាញ់អូនម្ដងណាឡើយ បងលះបង់ជីវិតដើម្បីអូននៅថ្ងៃកើតហេតុនៅលើផ្លូវកណ្ដាលព្រៃនោះ ទោះមិនដឹងថាឡានអាចបុកដើមឈើក្នុងល្បឿនណា តែបងជ្រើសអោយដើមឈើមកបុកកន្លែងបងបើក ក៏មិនអោយអូនត្រូវដែរ ប្រសិនបើបុកខ្លាំងមែនយ៉ាងណាអូនក៏ត្រូវតិចជាងបង បងមិនចង់អោយអូនពិបាកឡើយ ហេតុអីទើបគិតថាបងមិនចេះស្ដាប់ហេតុផល មិនជឿលើអូនបែបនេះ?» ថេយ៉ុងនិយាយរៀបរាប់ទៅកាន់នាងទាំងសម្លេងស្រាលបំផុត ស្រាលរហូតនាងត្រូវផ្ទៀងត្រចៀកដើម្បីស្ដាប់ ។ ឮពាក្យទាំងនោះហើយទើបនាងគិតថាខ្លួនឯងជាអ្នកខុសដែរមិនព្រមប្រាប់ហេតុផលគេអោយច្បាស់លាស់ មានតែថ្ងៃនេះទេដែរនាងឮគេនិយាយពាក្យក្នុងចិត្តទាំងនេះចេញមក នាងដឹងថាគេស្រឡាញ់នាងតែមិនដែរគិតថាគេលះបង់ដល់ថ្នាក់នេះទេ ព្រោះក្រោយពេលជួបគេ គេក៏ក្លាយទៅជាមនុស្សម្នាក់ដែរមកនៅជាមួយនាងគ្រប់ពេលទៅហើយ ។
«អូនសុំទោស ព្រោះអូនខ្លាចថាបងគិតច្រើនទើបមិនចង់ប្រាប់បងបែបនេះ អូនដឹងហើយថាបងស្រឡាញ់អូនប៉ុណ្ណា..អូនជាអ្នកខុសដែរគិតថាបងមិមជឿលើអូន» យូរីនិយាយដោយសម្លឹងចូលទៅក្នុងកែវភ្នែករបស់គេបែបដឹងកំហុស ភ្នែកនាងយំឡើងហើមអស់ទៅហើយតាំងពីពេលឮគេនិយាយគ្នាមកម្ល៉េះ ទើបមុខមាត់នាងក្រហមហើយថ្ពាល់សើមជោគដោយដំណក់ទឹកភ្នែក។
«អូនមិនខុសទេ យើងគ្រាន់តែយល់ច្រឡំនិងគ្នា ។ ថ្ងៃក្រោយទោះមានរឿងអ្វីក៏ដោយត្រូវប្រាប់បងឮទេ? ព្រោះបងនិងស្ដាប់អូនបងស្រាយគ្រប់ពេល កុំធ្វើអោយបងគិតខុសទៅលើអូនបែបនេះទៀត បងបារម្ភ បងហួងហែង » ថេយ៉ុងដើរមកជិតនាងហើយទាញចង្កេះនាងចូលមកក្រសោបមុននិងលើកដៃជូតទឹកភ្នែករបស់នាងចេញ ត្រឹមឃើញនាងយំបែបនេះគេក៏ពិបាកចិត្តស្ទើរស្លាប់ទៅហើយ ។
«អ្ហឹម លើកក្រោយអូននិងប្រាប់បង» យូរីងក់ក្បាលដូចជាកូនក្មេងដែររទើបតែត្រូវម្ដាយវាយហើយ ទើបថេយ៉ុងឱនទៅផ្ដឹតស្នាមថើបលើថ្ងាសរបស់នាងមួយដង្ហើមធំមុននិងនាំនាងមករកបន្ទប់គេងរបស់ខ្លួនវិញ នាងប្រហែលហត់ណាស់ហើយ។
✨✨
(ស្នេហារវាងមនុស្សពីរនាក់គឺបែបនេះ បើចង់រស់នៅជាមួយគ្នាសុខសាន្តគឺត្រូវជឿសម្ដីគ្នាមិនថាក្នុងកាលៈទេសៈណាក៏ដោយ មានរឿងឈ្លោះប្រកែកគ្នាក៏យកមកដោះស្រាយភ្លាមកុំទុកអោយវាហួសពេលហើយងរង៉ក់គ្នាដូចជាកូនក្មេងនាំតែខាតពេល ។ ជឿជាក់ហើយលើកលែងអោយគ្នាជារឿងដែរល្អបំផុតក្នុងជីវិត ព្រោះអ្នកណាក៏ចេះធ្វើខុសដែរ រស់នៅជាមួយគ្នាប៉ះទង្គិចគ្នាក៏ជៀសមិនផុត ដូចជាចាននៅក្នុងរាវ ថ្ងៃមុខថ្ងៃក្រោយយើងត្រូវរើសគូរជីវិតបែបនេះ)
To be continued 🌷