ិចិវញ(⁠个⁠_⁠个⁠)

By miiiniii0

13K 625 306

" មនុស្សដែលខ្ញុំស្រលាញ់បំផុតប្រែក្លាយជាមនុស្សដែលខ្ញុំស្អប់បំផុតដូចគ្នា " Dew " អូនដឹងថាបងស្អប់អូន ប៉ុន្តែអូន... More

ភាគទី០១: អូននឹកបង
ភាគទី០២: គម្រោងការ
ភាគទី០៣ : ដឹងការពិត
ភាគទី០៤: ផ្ទេរដំណែង
ា០៥:Ȟោស
ភាគទី០៦ : Dew
ភាគទី០៧: អេតាស៊ីវិល
ា០៨:ង់សំកស
ា០៩
ភាគទី១១ : ប្រច័ណ្ឌច្បាស់ណាស់
ភាគទី១២: មិនចង់បាត់បង់
ភាគទី១៣: ឃើញប្រពន្ធខ្ញុំទេ
ភាគទី១៤: រៀបការនឹងបងណា
ភាគបញ្ចប់ : រស់នៅជាមួយគ្នារហូត

ភាគទី១០: ត្រូវគ្នាវិញ

878 47 28
By miiiniii0

Nani កាលពេលនៅជាប្រពន្ធរបស់ Dew នាយមិនសូវខ្វល់ខ្វាយពីប្តីប៉ុន្មានទេព្រោះនាយនៅស្រលាញ់ Sky ដែលជាស្នេហាដំបូង។ ប៉ុន្តែនៅពេលបាត់បង់Dew ទើបនាយដឹងពីអារម្មណ៍ខ្លួនឯងចង់បានអ្វីឲ្យប្រាកដ ។ Dew តែងតែផ្តល់អ្វីគ្រប់យ៉ាងនិងយកចិត្តទុកដាក់មកលើនាយគ្រប់ពេលវេលា ខុសពី Sky ដែលខ្វល់តែពីរឿងលើគ្រែ។

" អូនចង់និយាយអី ក៏និយាយមក " Dew បន្ទាប់ពីបញ្ចប់ S*x ហើយក៏មិនទាន់ទៅណាដែរ នៅគេងអោបខ្លួនតូចដែលគេងកើយទ្រូង ចាំស្តាប់អ្វីដែល Nani ចង់និយាយ

" Dew អូនសុំទោសរឿងកន្លងមក បងអាចលើកលែងអោយអូនទេ " Nani កើយទ្រូងសម្លឹងមុខ Dew

" .... " គ្មានវាចា

" អូនដឹងថាបងមិនអាចលើកលែងឲ្យអូន ប៉ុន្តែអូនចង់សុំឪកាសបងដើម្បីប៉ះប៉ូវនូវកំហុសគ្រប់យ៉ាង " Nani ចង់សុំឪកាសនៅក្បែរ Dew ដើម្បីបានធ្វើនូវរឿងល្អៗជូន Dew ខ្លះ
ព្រោះនាយពិតជាចង់ឲ្យ Dew ស្រឡាញ់នាយដូចដើម ។

" ប៉ះប៉ូវទាំងដែលអូននៅនឹកគេដូចគ្នា? " Dew នាយបានដឹងថា Nani ឧស្សាហ៍ទៅមើល Sky ញឹកញាប់

"មិនមែនបែបនេះទេ អូនទៅទីនោះគ្រាន់តែសួរសុខទុក្ខតែប៉ុណ្ណោះ "

" អូនអស់ចិត្តពីគេហើយ ចាប់តាំងពីពេលបងចាកចេញអូនក៏ដឹងថាតាមពិតមនុស្សដែលអូនស្រលាញ់ពិតប្រាកដគឺជាបង បងដឹងអត់គេមិនសូវខ្វល់ខ្វាយពីអូនដូចបងទេ មកពីពេលនោះអូនឆាប់ជឿពាក្យលួងលោមគេពេក " Nani

" តើពួកយើងអាចដូចដើមវិញទេ ទោះឈ្មោះជាសង្សារឬក៏ជាអ្វីក៏ដោយ ឲ្យតែបាននៅក្បែរបង "

" បាន.. តែបងនៅតែមិនទាន់ទុកចិត្តអូននៅឡើយទេ " Dew ក៏នៅតែទុកឪកាសឲ្យ Nani ព្រោះនាយនៅតែស្រឡាញ់ ហ៊ើយ .មិនដឹង Dew គិតអីទេបើគេត្រូវគ្នាវិញហើយចុះ Tee ដែលមានទាំងកូនទៀតនោះគិតយ៉ាងម៉េច។

" អរគុណបង " Nani ញញឹមនិងងើបទៅថើបមាត់ Dew មួយខ្សឺតហើយញញឹមស្រស់ដោយការរីករាយ។ Nani ធ្វើលើកនេះមិនមែនចង់លេងសើចឬបោកប្រាស់នោះទេគឺគេចង់ច្បាស់លាស់នឹង Dew តែម្តង។

ម៉ោងជិត១ Dew ក៏បានត្រឡប់មកផ្ទះវិញ ដើរចូលមកក៏បានឃើញ Tee គេងលើសាឡុងយ៉ាងលក់ស្កប់ស្កល់។
( ងងុយពេកDewបើកទ្វាចូលមកឡើងលែងដឹង)
Dew នាយគ្រាន់តែមើលហើយក៏ដើរទៅបន្ទប់គេងបាត់ទុកឲ្យTee គេងនៅហ្នឹងតែម្តង។

" ប៉ាតូច... " ព្រឹកចូលមកដល់ Fy Fei ចុះពីជាន់លើមកឃើញប៉ាតូចគេងមិនទាន់ក្រោកក៏ស្រែកហៅ

" .... " Tee ភ្ញាក់ព្រឺតព្រោះនេះពេលព្រឹកទៅហើយ Dew មិនចូលផ្ទះទេមែនទេ តែខុសពីការគិតស្របពេលនោះវត្តមាន Dew ក៏ចុះមកធ្វើរំភើយ

" ម៉ាក់ថ្ងៃនេះខ្ញុំប្រញាប់មិនបានញ៉ាំបាយទេ " Dew ស្រែកប្រាប់ម្ដាយជាដំណឹងហើយក៏ចេញដំណើរទៅបាត់មិនងាកមើលប្រពន្ធសូម្បីតិច។

" .... " Tee ខាំមាត់ដោយភាពអន់ចិត្ត សម្លឹងមើលប្តីដើរចេញ

" ប៉ាតូចហេតុអីគេងទីនេះវាត្រជាក់ណាស់ " fyfy

" ប៉ាងងុយពេកក៏គេងទីនេះតែម្តងទៅ មស់មស់ ទៅសម្អាតខ្លួនអាងញ៉ាំបាយ " ប៉ាប៉ាតូចក្រោកឡើងដឹកដៃកូនតូចៗទាំងពីដើម្បីសម្អាតខ្លួននិងអាលមកញ៉ាំបាយព្រោះអ្នកជាម្ដាយធ្វើជិតឆ្អិនហើយ។

ងាកមកមើលអ្នកជាប្ដីឯណេះវិញ គេចាប់ផ្ដើមស្និទ្ធស្នាលជាមួយNaniកាន់តែខ្លាំង។មិនថាពេលបាយថ្ងៃត្រង់ឬក៏ពេលចេញពីធ្វើការនោះទេពួកគេទាំងពីរទៅណាជាមួយគ្នារហូត។ រយៈពេលជិតមួយខែទៅហើយគេតែងតែជូនNanniមកផ្ទះជានិច្ច និងចូលផ្ទះវិញយប់ៗជ្រៅរាល់ថ្ងៃ។

" ហេតុអីមួយរយៈនេះបងចូលផ្ទះយប់ៗបែបនេះ ? " Tee ដែលឈរដោះក្រវ៉ាន់កឲ្យប្តី សួរឡើងព្រោះមួយរយៈនេះប្លែកពេក

" យើងរវល់ "

" បងរវល់តែរហូតហ្នឹង " Tee ធុញទ្រាន់នឹងហេតុផលហ្នឹងណាស់សួរលើកណាក៏ឆ្លើយអញ្ចឹងដែរ។

" បើរវល់មែនឲ្យឆ្លើយយ៉ាងម៉េច!? "

" ស្នាមអី?? " Tee ពេលប្រឡេះឡេវអាវមកក៏ឃើញមានស្នាមជាំនៅលើករDew

" គ្មានស្អីទេ " Dew ទាញអាវមកបិទវិញរៀបនឹងដើរចេញតែត្រូវ Tee ចាប់ទាញកអាវខាងមុខជាប់

" បងទៅជួបអ្នកណា? " ទឹកភ្នែកមិនដឹងមកពីណាស្រក់លើថ្ពាល់Teeយ៉ាងហូរហែរ

" យើងទៅជួបអ្នកណាមិនពាក់ព័ន្ធនឹងឯងទេ " Dew អោនមុខមកជិតហើយញញឹមបញ្ឈឺ តែត្រូវ

ផាច់... មួយកំផ្លៀងធ្វើឱ្យមុខ Dew ងាកទៅម្ខាងទាំងមានស្នាមក្រហមជាប់ថ្ពាល់។

" ..... " Dew ញញឹមយកអណ្ដាតទល់ថ្ពាលដោយកំហឹងពេញខ្លួន

" សុំទោសបងយ៉ាងម៉េចហើយ " Tee ក៏ចូលមកសុំទោសនិងលើកដៃមកប៉ះលើថ្ពាល់Dewដែលមានស្នាមក្រហមនោះ អម្បាញ់មិញនាយទប់កំហឹងមិនបានទើបជ្រុលដៃធ្វើបែបនេះ

" .... " Dew ងាកមុខចេញហើយក៏ដើរចេញពីផ្ទះទៅបាត់ដោយកំហឹងឆេះឆួល។
Tee ក៏បានត្រឹមទ្រាំខាំមាត់សង្កត់ចិត្ត មិនដឹងថា Dew គិតពីអី បើធ្វើទង្វើបែបនេះដដែលពីដំបូងឡើយចាំបាច់ប្រើពាក្យទទួលខុសត្រូវ និងយកកូនធ្វើអី។ ( អាណិតកូនទើបមិនដើរចេញពី Dew )

ថ្ងៃថ្មីជាថ្ងៃដែល Tee ចូលធ្វើការដំបូង នាយគ្រាន់តែជាបុគ្គលធ្វើការធម្មតាមួយព្រោះនេះជាបទពិសោធន៍ការងារដំបូង ឯកូនតូចក៏ត្រូវបានមើលថែដោយម៉ែដោះ។

" អ្នកប្រុសអាចទៅ Team ខាងនោះ " Ten ដែលជាជំនិតរបស់ Dew និយាយតិចៗទៅ Tee ដើម្បីឲ្យទៅធ្វើការជាមួយបង jingដែលជា Leader team digital marketing

" បាទ " Tee ទទួលបានហើយក៏ចូលទៅជិតពួកគេ ៥ នាក់នោះ ( មួយក្រុម)

" សួស្តី ខ្ញុំបុគ្គលិកថ្មី " Tee និយាយសួស្តីទៅកាន់ Team work

" Ohh សួស្តី " ពួកគេនិយាយសួស្តីប៉ុន្តែម្នាក់ៗមើលមក Tee មិនដាក់ភ្នែក មិនមែនមិនពេញចិត្ត តែមកពីTee សង្ហារពេក

" គឺ... ខ្ញុំមកថ្មីសូមបងៗជួយណែនាំផង " Tee ញញឹមមើលទៅមនុស្សទាំងនោះដែលសុទ្ធតែជាមនុស្សស្រីទាំងអស់ ដល់ប្រុសតែឯងចឹងទៅចង់អៀន

" មិនអីទេចាំបងអ្នកបង្រៀន ឯងទៅអង្គុយខាងនោះ.." បងជីងញញឹមបន្តិចហើយ ក៏ងាកមកអ្នកនៅជិតដេញឲ្យទៅអង្គុយគៀនជញ្ជាំង

" ស្អីបងឯង " phum មើលមុខបងជីងព្រោះមិនចោលចារឹកឃើញប្រុសមិនបានសោះ

" ប្អូនប្រុស មកអង្គុយទីនេះមក " បងជីងញញឹមហៅ Tee ឲ្យមកអង្គុយក្បែរខ្លួនដែលនៅប្រឡោះកណ្តាល Jingនិង phum

" ...បាទ " tee កេះក្បាលតិចៗហើយក៏ក្រោកឡើងទៅអង្គុយជិតបងជីង។

" ឯងនេះសង្ហារណាស់ "

" បាទអរគុណហើយ " Tee ញញឹមនិងបន្តឆ្លើយតបសំណួររបស់អ្នកជិតខាងយ៉ាងហូរហែ ។ ពួកគេទាំង 5 នោះមិនខ្វះរឿងនិយាយនោះទេព្រោះសុទ្ធតែជាមនុស្សស្រីៗនិយាយដើមគេក៏ឈ្ងុយដែរ។🤣

ងាកមក Dew វិញ

" យ៉ាងម៉េចហើយ " Dew អង្គុយនៅតុធ្វើការសួរទៅជំនួយការតែទើបតែចូលមក

" បាទ អ្នកប្រុសចុះសម្រុងនិងពួកគាត់ណាស់ " ten និយាយសម្តៅពី Tee

" ល្អហើយចឹង ឯងចេញទៅធ្វើការវិញចុះ " Dew

" បាទ " ten អស់កិច្ចការហើយក៏ទៅធ្វើការងាររបស់ខ្លួនបន្ត

Dew ខឹងប្រពន្ធមិនទាន់និយាយជាមួយវិញផង ថាមិនស្រលាញ់មិនខ្វល់ពីប្រពន្ធប៉ុន្តែឲ្យTee ទៅធ្វើការជាមួយស្រីៗទាំងអស់ ព្រោះមិនចង់ឲ្យនៅជិតមនុស្សប្រុស។

តែ Dew អាចគិតច្រឡំព្រោះ Tee មានរូបរាងសង្ហារមិនសមមានប្តីធ្វើឲ្យស្រីៗលង់ស្នេហ៍មិនស្ទើរ🤣
( គ្មានអ្នកដឹងថា Tee ជាប្រពន្ធគេទេ រូបរាងសង្ហារបែបហ្នឹងសមតែជាប្តីគេ 🤣)

សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
____________________________________
Thank you 🙏♥️

Continue Reading

You'll Also Like

25.1K 744 12
ព្រោះតែនាមជាប្រពន្ធទើបធ្វើឲ្យកម្លោះតូចម្នាក់ត្រូវរងកម្មរងទុក្ខគ្រប់សពបែបយ៉ាង ព្រមទាំងមានឈ្មោះដណ្ដើមរបស់គេទៀត។ " ក៏ព្រោះតែឯងធ្វើឲ្យយើងបែកពីមនុស្សដែលយើ...
390K 29.3K 21
Love is unpredictable. It makes you dream, makes you believe in forever-until it shatters you. Sayra Dixit once believed in love. She believed in sto...
96.2K 5.4K 35
ទំនាក់ទំនងរវាងក្មួយនិងពូដែលចាប់ផ្តើមឡើងមកដោយពាក្យថាធុញ!! ធុញគ្រប់ពេលដែលឃើញមុខគ្នា ធុញគ្រប់ពេលដែលនិយាយមិនចេះស្តាប់ហើយក៏រំខាន់ការងារ ប៉ុន្តែសុខសុខ ក្មួ...
13.5K 855 14
ជំពាក់កម្មមិនមែនជំពាក់ស្នេហ៍ ជំពាក់លុយតែត្រូវសងដោយកម្ម បម្រាម: 18+