Nani តែងតែធ្លាប់គិតថាខ្លួនឯងមានសម្រស់ស្រស់ស្អាតមានសំណាង ដែលអាចឲ្យមនុស្សជាច្រើនស្រឡាញ់នាយ ប៉ុន្តែពេលនេះកាលដែលងាកក្រោយមកចាប់ផ្ដើមស្នេហា ដោយភាពស្មោះត្រង់ បែជាបានភាពសោះអង្គើយទៅវិញពីអ្នកម្ខាងទៀត។
" ហឹក..ហឹង " បន្ទាប់ពីចេញពីកម្មពិធីមកនាយអង្គុយយំក្នុងផ្ទះម្នាក់ឯងដោយការអន់ចិត្ត ហេតុអ្វី Dew បែជាក្រឡោះសម្តីទុកនាយចោលបែបនេះ? ហេតុអ្វីមិនខ្វល់ពីនាយដូចពីមុន? ឬក៏គេអស់ចិត្តហើយ?
ថ្ងៃថ្មី Tee ក៏មកធ្វើការធម្មតា
" សូមទោសថ្ងៃនេះខ្ញុំមកយឺត " Tee ចូលមកអង្គុយកៅអីខ្លួនឯងនិងធ្វើការសុំទោសទៅក្រុមការងារព្រោះថ្ងៃនេះគេមករៀងយូរបន្តិច ( មកមួយប្តី)
" នេះឯងនៅអាចមកទៀត " គ្រប់គ្នាមិនអីតែបងជីងមើលទៅ Teeដោយភាពនឹកស្មានមិនដល់។
" បាទ!!? " Tee មិនយល់ព្រោះរឿងអីដែលគេមិនអាចមកនោះ ឬក៏ដោយសារតែមិនរាក់ទាក់ជាមួយ Dew យប់មិញ។ តែគេបានសម្រស់សម្រួលគ្នាលើគ្រែរួចហើយមានតែបងជីងទេដែលមិនដឹង។
" មិនអីទេៗ " បងជីងងាកមកអង្គុយធម្មតាវិញនិងលើកដៃអង្អែលក្បាលដោយការស្ត្រេស
' តើគេនិយាយជាការពិតមែនទេដែលថាគេជាប្រពន្ធរបស់លោកនាយកនោះ' ហ៊ើយគ្រាន់តែគិតក៏ឈឺក្បាល
" នៅក្បែរឯងយូរទៅមានអារម្មណ៍ថាឯងមានក្លិនដូចលោកនាយកណាស់ " phum ងាកមុខមកហិតអាវរបស់ Tee
" យើងក៏គិតអញ្ចឹងដែរ " arm ដែលអង្គុយទល់មុខ Tee ជួយបន្ទរ
" ស្នាមអី " phum ដែលមកជិតហិត Tee ក៏ប្រទះឃើញស្នាមនៅលើ ក ដែលលេចចេញមកតិចតួច
" គឺ..គឺ.. មូសខាំ " Tee ខំបិទឡេវអាវគ្មានសល់មួយឡេវដើម្បីបិទបាំងហើយនៅតែមានអ្នកឃើញទៀត។
" មូសខាំអីស្នាមឡើងពេញកណា បើមិនជឿមើលទៅ " phum លើកកញ្ចក់ដែលនៅក្បែរខ្លួនហុចមក Tee
(ស្រីស្អាតតែងតែយកកញ្ចក់តាម )
" ឯងជាប្រពន្ធលោកនាយកមែនក៏អី? " បងជីងងាកមក Tee សួរសារជាថ្មី
"!!!! " Tee មើលមកបងជីង ឆ្ងល់ហេតុអីបានគាត់ដឹង
" ហាស៎... !!?? " មនុស្សទាំងបួននាក់ស្រែកព្រមគ្នានិងក្រោកពីកៅអីមើលមក Teeដោយភាពភ្ញាក់ផ្អើល
" គឺ..គឺ..មិនមែនទេ "Tee ឱនមុខចុះមិនហ៊ានមើលទៅមនុស្សទាំងប្រាំនាក់នោះព្រោះម្នាក់ៗមើលមកនាយដូចចង់ស៊ីសាច់ហុតឈាម។
" ខ្ញុំមិនបានត្រូវអ្វីជាមួយនិងគាត់ទេ បើសិនជាខ្ញុំប្រពន្ធគាត់មែនខ្ញុំមិនមកធ្វើការក្នុងឋានៈនេះទេ " Tee និយាយឲ្យតែរួចខ្លួនសិនទៅ
" ..... " ពួកគេក៏អង្គុយចុះវិញដោយមិនចោលភ្នែកសម្លឹងមក Tee ។ ប្រាប់ហេតុផលប៉ុណ្ណឹងហើយតិចថាជឿទៅពួកគេនៅសម្លឹងមកteeជារឿយៗ រហូតល្ងាចដល់ម៉ោងចេញទៅផ្ទះ។
គ្នាគេប្រាំមួយនាក់នេះចេញពី office ជាមួយគ្នាមកមិនខ្វះរឿងនិយាយលើកលែងតែ Tee ដើរទៅមុខគេបន្តិចព្រោះមិនមានអីពិភាក្សានិងគេ។
" ប៉ាប៉ាតូច " សម្លេង Luffy ស្រែកឡើងនិងរត់ចូលមករក Tee យ៉ាងលឿន
" ហេតុអីក៏មកទីនេះ? ឯណា Luffei?" Tee លើកកូនពរ និងថើបថ្ពាល់ពីរបី ខ្សឺតព្រោះនឹកពេក
" នៅលោកតា " Luffy ប្រាប់ទៅប៉ាតូច ព្រោះ Luffei កំពុងដើរចូលមកដោយមានលោកJi កាន់ដៃ
ងាកមកមើលគ្នាគេប្រាំនាក់នោះឃើញបែបនេះហើយតិចគិតថាទៅមុខទៅអត់ទេ ពួកគេនៅឈរផ្ដុំចាំមើលសកម្មភាពប្លែកៗ ( ចង់ដឹងរឿងគេ)
" ប៉ាប៉ា " Luffei ស្រែកឡើងម្តងព្រោះឃើញ Dew កំពុងដើរចេញមក គេក៏រត់ទៅរក
" ហេតុអីក៏មកទីនេះ " Dew បន្ទន់ជង្គង់លើកពរកូន
" កូនចង់ទៅលេងសួនកំសាន្ត " Luffei
" ហេតុអីក៏មិនឲ្យលោកតាជូនទៅ " Dew ពរ Luffei ដើរមកជិត Tee
" គឺកូនចង់ទៅជាមួយប៉ាប៉ា " Luffei
" ប៉ាប៉ាទៅជាមួយកូនទៅ " Luffy និយាយសុំទៅកាន់ Dew ព្រោះពួកគេមិនសូវបានដើរលេងជាមួយប៉ាប៉ាគេទេ
" អូខេ អញ្ចឹងពួកយើងទៅៗ " Dew យល់ស្របហើយក៏ពរកូនម្នាក់មួយជាមួយ Tee ចេញទៅ
" ប៉ាថាឲ្យពួកគេចាំក្នុងឡានតែមិនព្រមសោះ " លោក Ji ប្រាប់ពីទង្វើខូចរបស់កូនទៅប៉ាប៉ាគេឲ្យដឹង ហើយពួកគេទាំងប្រាំនាក់ក៏ដើរដណ្ដើមគ្នាចេញទៅយ៉ាងមានក្តីសុខ។
ខុសអីតែ Nani ដែលបានឃើញហើយឈឺចាប់មិនស្ទើរ នាយខំប្រញាប់ប្រញាល់រត់មកឲ្យទាន់ Dew ដើម្បីនិយាយរឿងខ្លះ ប៉ុន្តែការគិតត្រូវរលាយ
" បងជីង បងនិយាយជាការពិតហេស៎ ? " Phum និយាយឡើងដោយស្ទើរតែស្ទះខ្យល់ នឹកឃើញពីអ្វីដែលបងជីងនិយាយព្រឹកមិញ
" នេះជាការពិតហើយ ពិត១០០% "
" អញ្ចឹងមានន័យថាកន្លងមកយើងញ៉ែប្រពន្ធលោកនាយក " ពួកគេទាំងប្រាំស្ទើរតែគាំងបេះដូងស្លាប់ មើលមុខគ្នាផ្លឺសៗ
"..... " Nani ដែលបានឮគេនិយាយហើយរឹតតែឈឺទ្វេដងទៅទៀត ធ្វើឲ្យនាយទប់ ទឹកភ្នែកមិនបានក៏ស្រក់ចុះមឹតៗ
' តើនេះមានន័យថាកន្លងមក Dew បោកប្រាស់នាយទេមែនទេ? '
" .... " Nani ក្ដាប់ដៃយ៉ាងណែនទប់កំហឹងនៃភាពឈឺចាប់ ដើរចេញទៅយ៉ាងលឿន ព្រោះមិនអាចទ្រាំនឹងក្រសែភ្នែកមនុស្សជុំវិញ។
" តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដទៅ ? "
នេះបានគេហៅថានិយាយដើមគ្រាន់តែ Nani ចេញផុត phum ក៏និយាយភ្លាម
" ចុះ ឃើញស្និទ្ធស្នាលនឹងគ្នានោះជាអី? "
" អ្នកណាជាប្រពន្ធលោកនាយកឲ្យប្រាកដ អូយ.ឈឺក្បាល "
ចម្ងល់គ្មានការបកស្រាយ🫠
Nani បន់ឲតែថ្ងៃថ្មីចូលមកព្រោះចង់និយាយជាមួយ Dew ឲ្យច្បាស់។
ក្រោក... សម្លេងទ្វារបើកឡើងដោយគ្មានការគួស
" អូនមានការអីមែនទេ ? " Dew សួរឡើងពេលដែលឃើញវត្តមាន Nani ចូលមកមុខដូចមានកំហឹង
" បងប្រាប់អូនឲ្យត្រង់មកបានទេ? " Nani និយាយទាំងរលីងរលោងទឹកភ្នែក
" រឿងអី ? "
" បងហើយនិងបុគ្គលិកថ្មីនោះត្រូវជាអ្វីនឹងគ្នា? "
"..... " Dew គាំងបន្តិចព្រោះមិនដឹងត្រូវឆ្លើយយ៉ាងម៉េចឲ្យសម
" ហេតុអីមិនឆ្លើយ? " Nani ស្រែកយំនិងចូលមកចាប់ញឹង ក អាវឲ្យ Dew ក្រោកឈរមួយលំហរខ្លួន
" គេជាប្រពន្ធរបស់បង "
" ហេតុអីបងធ្វើបែបនេះមកលើអូន? ហេតុអីៗ? " ដៃតូចទាំងគូររបស់ Nani វាយទៅលើទ្រូង Dew ខ្លាំងៗ សួរពីហេតុផល និងស្រែកយំបង្ហាញភាពឈឺចាប់
" បងចាំបាច់ធ្វើបែបនេះធ្វើអី? "
" .... " Dew ទាញខ្លួនតូចមកអោបដើម្បីលួងលោមព្រោះ Nani យំខ្លាំងឡើងទន់ខ្លួនស្ទើរតែទប់លំនឹងមិនជាប់
" ហឹក... ហឹក.. " Nani
" បងសុំទោស " Dew អោប Nani យ៉ាងណែន និយាយសុំទោស ព្រោះគេក៏ពិបាកមើលមនុស្សដែលខ្លួនធ្លាប់ស្រលាញ់យំខ្លាំងបែបនេះដែរ។
មានតែអោបផ្តល់ភាពកក់ក្តៅនិងជាការលួងលោមNani សម្រួលអារម្មណ៍ឲ្យស្ងប់នាយនឹងប្រាប់រឿងការពិតទាំងអស់។
" បងកុំដាច់ចិត្តចោលអូនអី អូនអង្វរបងណា អូនស្រលាញ់បង អូនមិនចង់បាត់បង់បងម្តងទៀតទេ " Nani ទួញសោកក្នុងទ្រូង Dew គេដឹងថាគេធ្លាប់ខុសចំពោះ Dew ប៉ុន្តែពេលនេះគេមិនដូចមុនទេគឺគេបានស្រលាញ់Dewពិតមែន។
អំបាញ់មិញ Nani ចូលទៅក្នុងដោយមិនបានបិទទ្វារ ទើបធ្វើឲ្យអ្នកដែលដើរមកក្រោយមើលឃើញទិដ្ឋភាពទាំងអស់។
Tee ឈរមើលមនុស្សពីរអ្នកដែលកំពុងឈរអោបគ្នាយ៉ាងស្អិតរមួតដោយក្តីឈឺចាប់ ភ្នែកក៏ចាប់ផ្តើមក្រហម ដៃដែលកាន់កាហ្វេបំរុងយកឲ្យប្តីក៏ញ័រ រកធ្វើអ្វីក៏មិនត្រូវ
"..... " ដោយមិនចង់រំខានពួកគេទាំងពីរ Tee ក៏សម្រេចចិត្តដើរចេញទាំងទឹកភ្នែក
" .... " Dew ងាកមកក៏ឃើញវត្តមាន Tee ដូចគ្នាប៉ុន្តែក្នុងពេលនេះនាយមិនអាចបោះបង់ Nani ឲ្យនៅម្នាក់ឯងបានដែរ ។ ណាមួយនាយដឹងច្បាស់ពីចិត្ត Tee ថាគេមិនងាយខឹងឬប្រចណ្ឌច្រើននោះទេ។
( មនុស្សតែរឹងមាំពេកគេមិនសូវខ្វល់ទេ ប៉ុន្តែការអត់ទ្រាំមានដែនកំណត់)
ដូច្នេះនាយ ក៏បន្តលួងលោម Nani សិនហើយចាំទៅលួង Tee តាមក្រោយ។
( ចាំទាល់តែគេរត់ចោលមើលទៅ)🙄
សូមរង់ចាំភាគបន្ត
សូមទោសចំពោះអក្ខរាវិរុទ្ធ និង ពាក្យមិនសមរម្យ
____________________________________
Thank you 🙏♥️