ក្រុមហ៊ុនboss
"ប្រាវ!!!........"សម្លេងគប់របស់ បន្លឺសូរឡើងរងំពេញទាំងទាំងក្រុមហ៑ុនដែរបង្ករឡើងដោយស្នាដៃរបស់bossដែរជាម្ចាស់ក្រុមហ៑ុនតែម្តង គ្រប់គ្នាប្រហែលជាដឹងហើយថាអាបុិនិងម៉ួលម៉ៅដោយសារអីនេះត្រឹមតែមួយយប់Geminiអាចបំផ្លាញBossសឹងតែរលាយអស់ទៅហើយ
"អាGem....វាពិតជាចង់ច្បាំងជាមួយយើងហើយទើបបានជាវាហ៑ានធ្វើបែបនេះ"Bossផ្ទុះកំហឹងកាន់តែខ្លាំងនៅពេលដែលដឹងថាកាយក្រាស់ជាអ្នកធ្វើនូវរឿងទាំងអស់នេះដាក់គេ លេងគេបានដ៏គេលេងវិញមកខឹងអីណា
"យើងត្រូវធ្វើយ៉ាងមិចទៀតទៅចៅហ្វាយនៅពេលនេះទំនិញទាំងអស់របស់យើងត្រូវឆេះអស់ខ្ទេចគ្មានសល់សូម្បីតែម្ចាស់ភាគហ៑ុនដែរដាក់ទុនរកសុីជាមួយក្រុមហ៑ុនយើងក៏នាំគ្នាដកភាគហ៑ុនចេញអស់ទៅហើយ" ជំនិត bossនិយាយទាំងបារម្ភព្រោះថាពេលនេះអ្វីដែរ ជា ទ្រព្យសម្បត្តិរបស់bossត្រូវរលាយអស់ហើយ
"យើងដឹងហើយ ទៅហៅអាwayមកយើងមានការចង់និយាយជាមួយវា"គ្រាន់តែឮចៅហ្វាយនាយបញ្ជាភ្លាមនាយជំនិតក៏ប្រញាប់ដើរចេញទៅក្រៅនិងត្រលប់មកវិញជាមួយនិងway
"លោកBossមានការអ្វីចង់អោយខ្ញុំបម្រើដែរបាទ"way
អោនលំទោនទៅកាន់bossហាក់បីដូចជាកោតខ្លាចនាយម្នាក់នេះជាខ្លាំង
"ឯងពិតជាចង់បម្រើយើងអោយអស់ពីចិត្តមែនឬក៏អី"bossដើរមកជិតwayព្រមទាំងសម្លឹងមើលគេដោយក្រសែរភ្នែកដ៏គួរអោយខ្លាច
"គ្រប់យ៉ាងដែរលោកបញ្ជាខ្ញុំព្រមធ្វើទាំងអស់ដើម្បីអោយលោកសប្បាយចិត្ត"way
"ល្អណាស់...យើងមានការងារសំខាន់មួយដែរចង់អោយឯងធ្វើ"boss
"ជាអ្វីទៅបាទ"wayជ្រួញចិញ្ចើមទាំងឆ្ងល់
"ទៅចាប់សង្សារអាGemយកមកអោយយើងឥឡូវនេះបានទេ"bossបន្លឺសម្លេងដាក់wayទាំងទឹកមុខដ៏គួរអោយខ្លាចប្រៀបបាននិងមនុស្សរោគចិត្ត
"តែលោក......ខ្ញុំធ្វើមិនបានទេ"wayឮបែបនេះរាងអេះអុញនិងបដិសេដប៉ុន្តែយ៉ាងណានាយនៅតែទទួលធ្វើដដែរនិង
"បើឯងមិនធ្វើទេឯងច្បាស់ជាដឹងហើយថាវានិងមានរឿងអ្វីកើតឡើងលើឯង យើងមិនចង់ក្លាយជាមនុស្សអាក្រក់ម្តងទៀតទេ"bossអោនមុខសម្លឹងមើលទៅwayដោយកំណាច
"ខ្ញុំទទួលបញ្ជាបាទ....."wayយល់ព្រមទាំងស្ទាក់ស្ទើរព្រោះគេក៏មិនចង់ធ្វើបាបfourthម្តងហើយម្តងទៀតដែរ
"ល្អ ..."Bossញញឹមរួចក៏ដើរចាកចេញទៅដោយមិននិយាយអ្វីបន្តទៀតឡើយដោយសារពេលនេះអ្វីដែរគេកំពុងរង់ចាំបន្តគឺជីវិតរបស់Fourthប៉ុណ្ណោះ
____________________________
"ហ្អឹកៗ......ហ្អឹក"សម្លេងយំខ្សឹបខ្សួលបន្លឺនៅក្បែរត្រចៀករបស់កាយក្រាស់ដែរកំពុងឈរនៅទីណាក៏មិនដឹងដែរធ្វើអោយចិត្តរបស់គេកំពុងតែវឹកវរផ្ទៀងស្តាប់ថាជាសម្លេងនរណា
"អ្នកណាមកយំស្អីនៅទីនេះហ្នឹង...."Gemព្យាយាមដើររកមើលប្រភពដែរបន្លឺសម្លេងទាំងអន្ទះសារក្នុងចិត្តព្រោះតែគេមានអារម្មណ៍ថាសម្លេងនេះវាស្រដៀងនិងមនុស្សម្នាក់
"Fourth!......អូនកើតអីអ្នកណាធ្វើអីអូន"ដូចការគិតមិនខុសពិតមែនសម្លេងមួយនោះគឺជានាងតូចដែរកំពុងតែអង្គុយយំសស្រាក់ទាំងដៃសងខាងត្រូវបានគេចាប់ចងរួមមានស្នាមរបួសពេញខ្លួនគួរអោយអាណិត
"Geminiជួយអូនផង...."ទឹកមុខដ៏គួរអោយអាណិតរបស់Fourthវាធ្វើអោយបេះដូងGemឈឺជាខ្លាំង
"ឯងមកក៏ល្អហើយមកឃើញសង្សារឯងស្លាប់ទៅអាGem"bossដើរចេញពីជ្រុងណាក៏មិនដឹងរួចក៏លើកកាំភ្លើងតម្រង់ទៅនាងតូចដើម្បីបញ្ចប់ជីវិតរបស់គេ
"អាbossកុំ!!!!!!!!!......."Gemស្រែករហូតដល់ភ្ញាក់ពីការយល់សប្តិដ៏អាក្រក់មួយនេះគ្រប់យ៉ាងវាគ្រាន់តែជាការយល់សុបិន្តប៉ុណ្ណោះតែវាដូចជាការពិតណាស់ដូចរហូតធ្វើអោយនាយមានអារម្មណ៍ថាខ្លាចបាត់បង់Fourthណាស់
"យល់សប្តិសោះ"Gemជូតញើសបន្តិចទើបដើរតម្រង់ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួននិងរៀបចំទៅជួបFourthជាប្រញាប់ដោយសារតែថ្ងៃនេះគេបានណាត់នាងតូចទៅដើរលេងជាមួយ.........
បន្ទាប់ពីទៅទទួលFourthរួចរាល់ពេលនេះGemក៏បន្តដំណើរទៅកាន់កន្លែងដែរនាងតូចចង់ទៅនោះគឺសួនកម្សាន្តហ្នឹងឯង
"ថ្ងៃនេះកើតអីបានជាចង់បបួលអូនដើរលេងទៅវិញ បងទំនេរហ៎"Fourth រាងឆ្ងល់ដែហ្នឹងណាសុខៗសង្សារហៅមកដើរលេងបែបនេះ
"បងចង់ចំណាយពេលជាមួយអូនអោយបានច្រើននោះអី មួយរយៈបងរវល់គ្មានពេលបាននាំអូនទៅណាទេទើបចង់យកអូនមកស្រូបខ្យល់អាកាសនៅក្រៅខ្លះទៅ" Gem
"ល្អតើតែថាថ្ងៃនិងតាមចិត្តអូនមែនទេ"fourth
"ត្រូវហើយ បើអូនចង់ញុាំអីចង់ធ្វើអីឬក៏ចង់លេងអីនោះប្រាប់បងមកបងតាមចិត្តអូនទាំងអស់តែម្តងថ្ងៃនេះ"បានGemនិយាយបែបនេះបានដៃfourth ហើយតើអញ្ចឹងលេងអោយអស់ដៃតែម្តងទៅ
"អូនចង់ជិះអានោះ..."fourth ចង្អុលទៅមាន់ហោះដែរមានមនុស្សជាច្រើនកំពុងតែជិះនិងស្រែកឮខ្លាំងៗធ្វើអោយGemឃើញហើយលេបទឹកមាត់បន្តិចទាំងអារម្មណ៍ភ័យបុកពោះព្រោះមិនធ្លាប់ជិះវាពីមុនមកផង តែមើលទៅបដិសេដមិនកើតទេដោយសារតែពេលនេះFourth កំពុងអូសដៃគេឡើងជិះបាត់ទៅហើយ
ថ្ងៃនេះមើលសភាពរាងក្រាស់ចុះឡើងចង់បែកក្អួតទៅហើយដោយសារតែនាងតូចនាំគេជិះនេះជិះនោះសឹងតែវិលមុខដួលទៅហើយតែយ៉ាងណាមានតែពាក្យថាទ្រាំទេទើបបានបើបញ្ចេញអាការៈពិតមកបាក់មុខបងធំអស់ហើយ
"យ៉ាងមិចបងទៅរួចទេ"ឃើញសង្សារដូចជារាងយ៉ាប់យើនទើបនាងតូចសួរទាំងបារម្ភ
"អត់អីទេបងអាចកំដរអូនបានទៀតចង់ទៅលេងអីទៀតទេ"ទោះជាឌ្រុដឌ្រោមកម្រិតណាក៏Gemនៅតែមានស្នាមញញឹមដើម្បីកំដរនាងតូចបន្តទៀតដែរ
"អូនឈប់ចង់លេងអីហើយ មើលទៅបងទៅមិនរួចទេយើងទៅរកអីញុាំវិញល្អជាង"fourth និយាយទាំងមុខងក់ងរ
"បងទៅរួចមែនណា ប្រាប់បងមកចង់លេងអ្វីទៀត"Gemខ្លាចនាងតូចអន់ចិត្តទើបប្រឹងនិយាយលួងលោម
"អត់ទេអូនលែងចង់ហើយ"Fourth
"បើអូនលែងចង់ហើយចាំបងនាំអូនទៅម្តងធានាថាអូននិងចូលចិត្ត"Gemini ញញឹមចុងមាត់បន្តិចមុននិងចាប់ដៃគេបណ្តើរចេញទៅ
"ទៅណា..."នាងតូចសួរទាំងឆ្ងល់តែក៏បោះជំហានទៅតាមGemដដែរ
"មកតាមបងមក"មិនចាំអោយឆ្ងល់យូរទេកាយក្រាស់ក៏ប្រញាប់ចាប់ទាញដៃនាងតូចដើរចេញទៅយ៉ាងលឿន
__________________
"នេះមែនទេដែរបងចង់នាំអូនមកនោះ"Fourth អង្គុយក្នុងកន្រ្តក់វិលដែរវិលយឺតៗដើម្បីអាចមើលទេសភាពបាន
"មែនហើយអូនចូលចិត្តទេ"Gem នាំគេមកទេសភាពតែភ្នែកខ្លួនឯងសម្លឹងមើលFourthមិនដាក់ភ្នែកទាល់តែសោះ
"អឺ!ចូលចិត្តតើ វាស្រស់ស្រាយហើយទេសភាពក៏ស្អាតទៀតបងយល់អញ្ចឹងទេ"Fourthគិតតែពីសម្លឹងមើលទេសភាពរហូតដោយមិនបានចាប់អារម្មណ៍ពីGemដែរកំពុងតែសម្លឹងមើលខ្លួនទាំងឈ្លក់វង្វេងទេ
"ស្អាតៗណាស់ ស្អាតឡើងធ្វើអោយបងឈ្លក់វង្វេងហើយ"និយាយពីស្អីស្អាតនិងGemបើភ្នែកដូចមិនឃើញមើលទេសភាពផងហ្នឹង
"បងនិយាយពីស្អីនិងភ្នែកមិនមើលស្អីផងឃើញថាស្អាតដែរ ហ៎!"Fourth ងាកមកឃើញតែនាយក្រាស់សម្លឹងតែខ្លួនសោះមកថាស្អាតដែរ
"បងនិយាយពីអូននិងហើយ អូនស្អាតជាងទេសភាពទៅទៀតបងមើលទៅអូនពីជ្រុងណាក៏ស្អាតទាំងអស់"សម្តីស្រទន់ដ៏ហើយណ៎
"បានហើយឈប់មកបញ្ជូលអូនទៅវាត្រលាន់ណាស់"Fourth បែបអៀនហើយមើលទៅក្រោយឮសង្សារសសើរមិនដាច់ពីមាត់បែបនេះ
"បងនិយាយមែនណា...... Fourth!....អូននិងនៅជាមួយបងបែបនេះរហូតមែនទេ"ញញឹមសុខៗGem ក៏សួរនូវសំនួរនេះឡើងមកធ្វើអោយFourthកើតចិត្តឆ្ងល់ភ្លាមសំនួរនេះមិនដឹងថានាយសួរនាងតូចប៉ុន្មានដងហើយទេ
"មិចបងសួរបែបនេះទៅវិញ"Fourth
"ប្រាប់បងមកបងចង់ដឹង មួយរយៈនិងបងមានអារម្មណ៍មិនសូវល្អសោះចេះតែខ្លាចថាអូននិងទៅចោលបង"Gem
"អ្នកណាដាច់ចិត្តទៅចោល ប្រុសចាស់គួរអោយស្រលាញ់ដូចជាបងនោះ សង្សារអូនសង្ហារដល់ថ្នាក់នេះអូនមិចនិងអាចបណ្តោយអោយរបូតចេញពីអូនបានទៅ បងកុំបារម្ភអីអូនគ្មានថ្ងៃទៅណានោះទេលុះត្រាតែបងលែងត្រូវការអូនប៉ុណ្ណោះ"fourth
"បងគ្មានថ្ងៃលែងត្រូវការអូនជាដាច់ខាត..មិនថាបេះដូងបងឬក៏ជីវិតបងទេបងបានប្រគល់ជូនអូនអស់ទៅហើយមានតែអូនម្នាក់គត់ដែរបងស្រលាញ់និងត្រូវការបំផុត"សម្តីផ្អែមដល់ហើយណ៎ឃុនGeminiអាណិតខ្មោចដូចjimផងគ្នាឈរមើលទាំងជ្រីញម្នាក់ឯងជិតហ្នឹង
"បានហើយខ្មាស់គេឈប់និយាយទៅ"Fourth យកដៃវ៉ៃស្មាកាយក្រាស់បន្តិចក្រោយនាយអោនមកថើបបបូរមាត់តូចស្តើងរបស់ខ្លួនដោយមិនបានព្រៀងទុក
"ខ្មាស់អ្នកណាគ្មានអ្នកឃើញទេ...."Gemសម្លឹងមើលនាងតូចដែរកំពុងអៀនទាំងមុខក្រហមដោយសារតែពាក្យសម្តីដល់សែនព្រានរបស់នាយរួចក៏ញញឹមបន្តិចព្រោះតែទង្វើរដ៏គួរអោយស្រលាញ់របស់Fourthធ្វើអោយគេកាន់តែដកចិត្តមិនរួចពីក្មេងតូចម្នាក់នេះបានទាល់តែសោះ
ក្រោយពីបញ្ចប់ការដើរលេងរួចរាល់ក៏ដល់ពេលដែរGemត្រូវជូន fourth ត្រលប់មកវិញដូចគ្នាប៉ុន្តែដោយសារតែGemមានការប្រញាប់ទើបនាងតូចអោយនាយជូនគេត្រឹមតែមុខរបងផ្ទះបានហើយខ្លាចថាGemនិងខកខានការងារ
"ដាក់អូនត្រឹមនេះបានហើយបងប្រញាប់ទៅមើលការងារទៅប្រយ័ត្នយឺត"នាងតូចដើរចុះពីលើឡានទាំងទឹកមុខញញឹមប្រិមប្រិយទាំងមានក្តីសុខបំផុត
"បាទបងដឹងហើយ តែបងថាអូនដូចជាភ្លេចអ្វីម្យ៉ាងទេដឹង"Gemយកដៃទៅចុចថ្ពាល់ខ្លួនឯងបន្តិចដើម្បីជាសញ្ញាដាស់តឿនអោយFourthដឹងខ្លួន
"សឺត!...ពេញចិត្តឬនៅប៉ុណ្ណឹងល្មមទៅបានហើយណា"
ម្នាក់នេះក៏ដូចចិត្តទៀតណាគ្រាន់តែឮបងនិយាយភ្លាមក៏អោនទៅថើបគេភ្លែតតែម្តង
"បាយៗអូនសម្លាញ់ ជុបៗ...."មុននិងបានត្រលប់ទៅវិញកាយក្រាស់ក៏មិនភ្លេចឆ្មក់លួចថើបថ្ពាល់ដ៏ស្រទន់របស់សង្សារក្មេងម្នាក់នេះមុនឡើយទើបបើកឡានចេញទៅ
"Geminiបងនេះយ៉ាប់មែន"Fourth រាងហួសចិត្តបន្តិចមុននិងដើរចូលទៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែសុខៗគេក៏ត្រូវផ្អាក់ជំហានវិញបន្ទាប់ពីឮសម្លេងដែលខ្លួនមិនចង់ជួបបន្លឺនៅពីក្រោយខ្នងខ្លួន
"Fourth !ឈប់សិន"??
"បងway នេះលោកមកបានយ៉ាងមិចឆាប់លែងដៃខ្ញុំភ្លាម"កាយតូចគ្រវាស់ដៃចេញពីwayយ៉ាងលឿនរួចថយក្រោយចេញពីនាយទាំងភិតភ័យ
"Fourth!ជួយបងផងណាបងមិនទាន់ចង់ស្លាប់ទេ" wayលុតជង្គង់ចុះអោបជើងអង្វរនាងតូចយ៉ាងគួរអោយអាណិត
"រឿងរបស់លោកមិនមែនរឿងខ្ញុំទេ លោកដោះស្រាយខ្លួនឯងទៅ"Fourth
"តែបើអូនមិនជួយបងទេគ្រួសារបងច្បាស់ជាស្លាប់មិនខានទេណា Fourthជួយបងម្តងទៀតទៅណា បងសន្យាថាបើFourthជួយបងលើកនេះម្តងទៀតបងនិងមិនមករំខានឯងទៀតទេណា"អាបុិwayនេះមានល្បិចអីទៀតមិនខានបានជាខំធ្វើយំយែកបែបនេះលើកមុនឃើញគេជិតស្លាប់នៅនិងមុខគ្មានអារម្មណ៍សោកស្តាយអីបន្តិចផងហើយលើកនេះមកធ្វើតួកំសត់អីណា
"ក៏បានខ្ញុំព្រមជួយ ..តែលើកនេះលើកចុងក្រោយហើយណា"Fourth ចិត្តល្អបែបនេះទៀតហើយមិនដឹងទេថាអាបុិនេះកំពុងបោកកូនហើយ
"បងអរគុណហើយ"way
"ឆាប់និយាយមកចង់អោយខ្ញុំជួយអីក៏ប្រាប់អោយលឿនៗមក"Fourth
"បងត្រូវការលុយមួយសែនដើម្បីយកទៅសងម្ចាស់បំណុលដែរម៉ាក់បងបានជំពាក់បើបងមិនមានលុយទៅសងវានៅថ្ងៃនេះទេវាច្បាស់ជាសម្លាប់ម៉ាក់និងប្អូនបងមិនខានដូច្នេះហើយបងចង់ខ្ចីលុយFourthសិននិងណា"way និយាយចេញមករៀបផែនការអោយសុទ្ធ
"ប៉ុណ្ណឹងទេចាំខ្ញុំអោយខ្ចីក៏បានអោយកុងមកចាំខ្ញុំបាញ់លុយអោយ"Fourth មិនចង់រញ៉េរញ៉ៃច្រើនជាមួយនិងWayច្រើនទើបចេះតែសម្របតាម
"មិនមែនបែបនេះទេFourthគឺបងចង់អោយអូនទៅបានជាគ្នាជាមួយបងទើបពួកវាជឿថាបងមិនបោកវា"way
"វាជារឿងរបស់លោកហេតុអីខ្ញុំទៅដែរ អត់ទេលោកទៅតែលោកទៅខ្ញុំមិនព្រម"Fourth គេដឹងក្នុងចិត្តថានាយម្នាក់នេះពិតជាចង់ធ្វើអ្វីមិនល្អមកលើគេមិនខានទេ
"ណាបងសុំអង្វរចាត់ទុកថាជួយបងលើកចុងក្រោយម្តងទៅណាៗបងសុំ"wayព្យាយាមអង្វររហូតដល់Fourth ទន់ចិត្តព្រមទៅជាមួយគេអោយទាល់តែបានព្រោះគ្រប់យ៉ាងនាយដឹងថាFourthជាមនុស្សឆាប់អាណិតអ្នកដទៃទើបគេរកវិធីដើម្បីអូសទាញFourthអោយទៅជួបbossដោយងាយតាមរបៀបនេះ
___________________
"ទីនេះជាកន្លែងណាមិចក៏ងងឹតម្លេះហើយលោកនាំខ្ញុំមកជួបអ្នកណា"ដើរចូលមកដល់ខាងក្នុងភ្លាមFourthក៏ចាប់ផ្តើមប្លែកតែម្តងដោយសារតែទីនេះជាជាយក្រុងហើយក៏រាងស្ងាត់ដូចគ្នា
"បន្តិចទៀតអូននិងដឹងហើយ"wayដើរនាំពីមុខនាងតូចតម្រងចូលក្នុងឃ្លាំងទុកចោលមួយកន្លែងនៅទីនោះទាំងទឹកមុខញញឹមពេញដោយកលល្បិច
"លោកBoss.....នេះឯង...."គ្រាន់តែឃើញគូរសត្រូវរបស់Gemភ្លាមfourth ដឹងហើយថាច្បាស់ជាមានរឿងមិនល្អមិនខានទើបព្យាយាមរត់គេចតែក៏ត្រូវwayចាប់ឃាត់
"ចង់ទៅFourth Gameមិនទាន់ចាប់ផ្តើមទេ"way
"នេះឯងពិតជាអាក្រក់ណាស់ខ្ញុំមិនគួរណាព្រមចិត្តល្អជួយឯងសោះ.....ចាំមើលទៅយើងប្រាប់p'Gemអោយមកចាត់ការពួកឯងមិនខានទេ"Fourth
"ចង់ប្រាប់វាក៏ប្រាប់ទៅតែពេលនេះជួយខ្លួនឯងសិនល្អទេក្មេងតូច ឯងមើលទៅពិតជាគួរអោយស្រលាញ់និងទាក់ទាញខ្លាំងណាស់ សាច់ក៏សស្បែកក៏រលោងអញ្ចឹងតើទើបអាGemវាងប់ងល់និងឯងម្លេះ"Boss ដើរចូលមកជិតចង់អង្អែលរាងកាយនាងតូចតែក៏ត្រូវគេងាកចេញ
"កុំយកដៃកង្វល់របស់ពួកឯងមកប៉ះខ្លួនយើង ទោះយើងស្លាប់ក៏គ្មានថ្ងៃក្បត់សង្សារយើងយកមនុស្សគំរកដូចជាឯងដែរអាចង្រៃ"Fourth ទោះបីគេខ្លួនមួយក៏មិនខ្លាចនាយម្នាក់ជាដាច់ខាត
"សម្តីបានណាស់ណ៎...ចាំមើលថាបើអាGemដឹងថាសង្សាររបស់វាត្រូវគេចាប់កមកធ្វើបាបនោះតើវានិងមានអារម្មណ៍ឈឺចាប់ប៉ុណ្ណាទៅ"boss
"ឯងចង់ធ្វើអីយើង ឆាប់លែងយើងពួកអាឆ្កែលួចខាំ"Fourth
" យកគេទៅឃុំទុកសិនទៅ រង់ចាំអោយអាGemមកជួយគេនៅទីនេះយើងនិងចាំមើលថាតើវានិងជួយក្មេងម្នាក់នេះបានដោយរបៀបមិច"ស្តាប់បញ្ជាbossរួចហើយកូនចៅនាយក៏ចាប់នាងតូចចូលទៅក្នុងបាត់ទៅចំណែកឯខ្លួនវិញកំពុងតែឈរសើចយ៉ាងមានក្តីសុខ ទាំងដែរក្នុងចិត្តកំពុងតែរៀបគម្រោងសងសឹកនិងGeminiអោយសាកសមនិងទង្វើរដែរខ្លួនបានធ្វើដាក់នាយ
សុំទោសដែអោយរង់ចាំរឿងរបស់មីនយូរព្រោះតែមួយរយៈនេះមីនរវល់កាងារខ្លាំងពិតមែនទើបមិនសូបមានពេលសរសេររឿងសម្រាប់ទាំងអស់គ្នាតែយ៉ាងមីននិងឆ្លៀតចេញភាគតអោយទាំងអស់គ្នាអានណា អរគុណច្រើនសម្រាប់ការរង់ចាំរឿងរបស់មីនៗចង់ប្រាប់ស្រលាញ់ទាំងអស់គ្នាខ្លាំងៗ🥰
To be continue 🙏🙏🙏🙏