"គឺមិញនេះយើងស្មានថាគាត់មកវិញព្រោះថាលឺសំឡេងរបស់លោកពូម្នាក់នេះគឺដូចគ្នានឹងគាត់ខ្លាំងពេក! តែតាមពិតស្មានខុសនោះទេ! នេះជាការយល់ច្រឡំ! ឲ្យខ្ញុំសុំទោសផង!"។ ជូលៀ ក៏តបមកវិញមុននឹងធ្វើការឱនដាក់ ប្រេនដន បន្តិចហើយនាយក៏ងក់ក្បាលទើបពេលនោះ ជេន ក៏បើកភ្នែកធំៗសម្លឹងមើល ប្រេនដន ដែលកំពុងតែញញឹមដាក់នាងព្រោះតែគេសង្ហាខ្លាំងពេកនោះអី។
"អញ្ចឹងខ្ញុំសុំដើរទៅមុខបន្តិចណា! អរគុណលោក ណាមជូន ច្រើនណាស់សម្រាប់ការណែនាំខ្ញុំ! គិតថាខ្ញុំក៏ប្រហែលជាពេញចិត្តនំនៅក្នុងហាងនេះដែរព្រោះត្រឹមតែបើកទ្វារចូលក៏ឈ្ងុយក្លិននំខ្លាំងណាស់ទៅហើយ! រសជាតិក៏ប្រហែលជាមិនអន់នោះទេ! អញ្ចឹងអរគុណម្តងទៀតលើកក្រោយសង្ឃឹមថាបានជួបគ្នាជាមួយលោក ណាមជូន ម្ដងទៀតណា៎!"។ ប្រេនដន ក៏ធ្វើការអរគុណទៅដល់ ណាមជូន ហើយគេក៏ហុចដៃចាប់ដៃដើម្បីជាការលាគ្នាចុងក្រោយហើយពេលនោះ ណាមជូន ក៏តបដោយស្នាមញញឹមបញ្ចេញខួចមានមន្តស្នេហ៍របស់គេវិញហើយគេក៏ធ្វើការចាកចេញទៅបន្ទាប់ពីអស់ភារកិច្ចហើយ។
"សំឡេងដូចគ្នាខ្លាំងណាស់ ជូ ! បើសិនជាមិនខុសមុខមាត់គ្នាទេណា! គិតថាពិតជាពូ ជីន មែនហើយ! ប៉ុន្តែគាត់សង្ហាខ្លាំងណាស់! មើលទៅជាកូនកាត់ទៀតផង!"។ ជេន ក៏និយាយបែបនេះមកកាន់ ជូលៀ ខណៈកែវភ្នែកគេក៏រ៉េសម្លឹង ប្រេនដន មិនឈប់ហើយ ជូលៀ នាងក៏ញញឹមស្រស់មកកាន់ ជេន វិញ៊
"តែក៏នៅតែមិនអាចឡើយ! ពេលខ្លះគិតថាចង់ឲ្យការស្រម៉ៃទាំងអស់ក្លាយជាការពិតតែស្ដាយណាស់នៅតែមិនមែនជាគាត់!"។ ជូលៀ ក៏និយាយរៀបរាប់ដោយទឹកមុខស្រពោនហើយពេលនោះ ជេន ក៏សម្លឹងមើលមុខនាងមុននឹងនាងក៏ប្រញាប់ធ្វើការបោះជំហានចូលក្នុងវិញដើម្បីទៅចាត់ចែងការងាររបស់នាងវិញទើបពេលនោះ ជូលៀ ក៏បម្រុងចង់ដើរទៅធ្វើការងាររបស់នាងដែរតែនាងក៏ត្រូវឈប់នៅពេលដែលឃើញ ប្រេនដន បោះជំហានមករកនាង។
"តើនៅទីនេះមានលក់នំ គុកឃី ទេ? ខ្ញុំចង់ទិញគុកឃី ខ្លះយកទៅញ៉ាំ!"។ ប្រេនដន ក៏ដើរមកសួរនាំនាងក្រមុំហើយពេលនោះ ជូលៀ ក៏មានទឹកមុខភ្ញាក់ផ្អើលនៅពេលដែលឮពីសំណើរបស់គេនោះ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ???????????????
Start from the beginning