"មេការ!"។ រាងខ្ពស់ស្រឡះរបស់បុរសសង្ហាដែលបោះជំហានពីជាន់ខាងលើមកនោះហើយកែវភ្នែកគេក៏នៅតែរក្សភាពងងឹតដដែលធ្វើឲ្យមេការក៏មិនហ៊ានសម្លឹងមុនគេឡើយព្រោះអ្នកណាក៏លឺសម្លេងស្រែកដែលស្រែកពីជាន់ខាងលើដែរតែគ្មាននរណាដែរអាចជួយនាងបានទេ! គឺគ្មានឡើយ។
"ច-ចា៎លោកប្រុស !"។ មេការក៏ប្រញាប់តបហើយ ស៊ុកជីន ក៏ជ្រែងដៃចូលហៅប៉ៅ។
"ទៅរៀបចំនៅខាងលើឲ្យបានស្អាតផង! ហើយមើលមនុស្សនៅខាងលើឲ្យបានស្រួលបួលផង! យកគេទៅសម្អាតចេញផងទៅ! កុំឲ្យគេនៅគគ្រិចបែបនេះទៀត!"។ ស៊ុកជីន ក៏បញ្ជាខណៈមេការក៏ទទួលហើយនាយកម្លោះទាញទូរស័ព្ទចេញមក។
" ហ្គាណា !!! ឯងឆាប់រៀបចំការងារដែរយើងបានពឹងឯងភ្លាមទៅ!!! រៀបចំឲ្យបានល្អបំផុតផងណា៎!"។ ស៊ុកជីន ក៏និយាយដោយញញឹមចុងមាត់មុននឹងនាយក៏ចុចបិទហើយក៏សម្លឹងទៅខាងលើដោយកែវភ្នែកមុតខ្មៅហើយគេក៏តម្រង់ទៅចូលរថយន្តដែលមានតៃកុងចាំជាស្រេចមុននឹងគេក៏ទុកឲ្យនារីដែលនៅខាងលើនោះរងភាពឈឺចាប់តែម្នាក់ឯង។
បន្ទប់ខាងលើ...
"ពុទ្ធោ!!! អ្នកនាង ជូលៀ ! អ្នកនាង ជូលៀ ! ស្លាប់ហើយ!! នេះម៉េចក៏លោកប្រុសធ្វើបែបនេះដាក់អ្នកនាងដល់ម្កឹងទៅកើត! ហ៊ួយ!! គួរឲ្យអាពិតណាស់អ្នកនាងអើយ! នែពួកនាងៗ! ជួបមកគ្រាអ្នកនាងឡើងទៅសម្អាតខ្លួនភ្លាមទៅ! ថ្នមដៃណា!! គាត់មានរបួសផង! ឯងរៀបចំថ្នាំនឹងខោអាវមក!! ឲ្យឆាប់ឡើង!"។ មេការដែលមកចាត់ចែងខាងលើក៏ឃើញហើយពីពិបាកភ្នែករបស់នាងព្រោះតែនាងគ្មានសម្លៀកបំពាក់ជាប់ខ្លួនហើយតាមដងខ្លួនមានស្នាមជាំខ្មៅដុំៗនិងជាំឈាមសឹងគ្រប់កន្លែងហើយសក់រញ៉េរញ៉ៃជាមួយមុខមាតើដែលធ្លាប់តែផូរផង់មកជាហើមហើយជាំនឹងមានជាបើស្នាមឈាមពេញគល់ភ្លៅនឹងគែមមាត់ទាំងគ្រប់យ៉ាងត្រឹមតែមួយយប់សោះក៏នាងទៅយ៉ាងនឹងចុះទម្រាំតែទៅមុខទៀតនាងនឹងត្រូវទៅជាយ៉ាងណា។
ប្រទេស អង់គេ្លស , ទីក្រុង ឡុងដ៍ ....
"ចឹងស្អែកលោកនឹងមកជួបខ្ញុំមែនទេ?"។ សម្លេងរបស់នារីម្នាក់ដែលកាន់ទូរស័ព្ទនិយាយនោះក៏ញញឹមព្រោះតែផែនកាតនាងក៏ជិតបានសម្រេច។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...