ប្រទេស អង់គ្លេស , ទីក្រុង ឡុងដ៍ ...
សាកលវិទ្យាល័យ ...
" ជេន !!!"។ ក្រលេកមកមើលអ្នកនៅខាងនេះវិញក៏នៅតែមានសកម្មភាពដូចធម្មតាហើយនារីដែលជាមិត្តជិតស្និទ្ធនឹង ជូលៀ នេះកំពុងអង្គុយចុចទូរស័ព្ទនៅក្រោមដើមឈើក៏ងាកមកហើយញញឹមដាក់បុរសម្នាក់ដែលហៅនាង។
" រីអូ !!! នេះម៉េចក៏ឯងយូរម្ល៉េះ? ដឹងទេថាខ្ញុំចាំឯងរាប់ម៉ោងហើយណា៎!"។ ជេន ក៏និយាយមកកាន់ រីអូ បែបនេះហើយគេក៏ញញឹមស្រាល។
"នេះយើងរវល់ផ្ញើសារសួរសុខទុក្ខ ជូលៀ នោះអី! ហើយម៉េចក៏ ជេន មិនទាន់សួរសុខទុក្ខនាងចឹង? ជូ គេទៅដល់ ស្វីស បាន 1 ថ្ងៃហើយណា៎!"។ រីអូ ក៏សួរហើយ ជេន ក៏សម្កឹងគេដោយមុខស្មើមុននឹងញញឹម។
"នេះ រីអូ ជាមនុស្សទំនេរមិនមែនដូចខ្ញុំឯណា! នេះខ្ញុំមានបន្ទុកច្រើនមើលថែផងណា៎! រវល់នឹងការលក់ដូរសឹងស្លាប់ហើយ! នៅត្រូវមករៀនទៀត! ក៏មិនទាន់មានពេលដកដង្ហើមផង! ណាមួយ ជូ ក៏ទើបតែទៅដល់! គេក៏មានការងារដែរ! មិនគិតថារំខានគេពេកទេហ៎?"។ ជេន ក៏និយាយបែបនេះហើយ រីអូ ក៏ចងចិញ្ចើម។
"និយាយថារវល់តែតាំងពី ជូ ចាកចេញទៅឯងបបួលយើងទៅញ៊ាំបាយ ទៅដើរលេង មើលកុន រហូតមិនឈប់! នេះយើងមិនទាន់ឃើញឯងប្រាប់ថាទៅមើលហាងនោះទេ! ក្រែងហាង ជូ ក៏បិទហើយពេលល្ងាចនេះ! មិនមែនឯងទៅមើលហាងនំទាំងយប់ឯណាហី?"។ រីអូ ក៏នៅតែសួរហើយ ជេន ក៏ងាកមកចងចិញ្ចើមដាក់គេ។
"និយាយមក រីអូ រវល់តែខ្វល់ពី ជូ ហើយក៏ភ្លេចខ្ញុំហើយមែនទេ? នេះមិនគិតថាខ្ញុំក៏ជាមនុស្សដែលត្រូវការក៏លំហែខួរខ្លះទេហ៎?! នេះបារម្ភតែពី ជូ រឺ! រីអូ គិតថាខ្ញុំជាមនុស្សយន្តហ៎?"។ ទឹកមុខនាងប្រាប់មកថានាងអន់ចិត្តហើយ រីអូ ក៏ចង់ចិញ្ចើមងឿងឆ្ងល់។
"ខ្ញុំគ្រាន់តែនិយាយការពិតហេតុអីក៏ ជេន គិតផ្សេងទៅវិញ! នេះខ្ញុំក៏បារម្ភពី ជេន ក្នុងនាមជាមិត្តដូចគ្នាតើ!"។ រីអូ ក៏និយាយបែបនេះហើយ ជេន ក៏ងាកមកមើលគេដោយទឹកមុខស្រពោន។
"បានហើយ! រីអូ មិនបានខ្វល់ជាមួយខ្ញុំសូម្បីតែបន្តិចទេហើយ រីអូ ក៏មិនបានបារម្ភ ជូលៀ ត្រឹមមិត្តដែរ! ខ្ញុំយល់គ្រប់យ៉ាង! ថ្ងៃនេះឯងទៅផ្ទះចុះ! ខ្ញុំនឹងទៅហាងរៀបចំមើលកុំឲ្យ រីអូ បារម្ភ! ខ្ញុំត្រូវមើលការខុសត្រូវឲ្យ ជូលៀ ឲ្យបានល្អព្រោះគេក៏ជាសម្លាញ់របស់ខ្ញុំដែរ!"។ ជេន ក៏ចាកចេញទៅហើយ រីអូ ក៏ចង់ឃាត់នាងតែគេក៏ឃាត់មិនទាន់ព្រោះនាងក៏រត់ចេញទៅហើយទើបគេកាន់តែច្របូកច្របល់មិនយល់ថា ជេន គិតអីហើយកើតអ្វីឲ្យប្រាកដឡើយទើបបានជាសម្តែងកាយវិការបែបនេះតែមួយភាគនៃសម្តី ជេន គឺនាងនិយាយត្រូវចំចំណុចគេហើយ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...