"ហេតុអីទៅលោកប៉ា? ម៉េចក៏លោកប៉ាមានប្រសាសន៍បែបនេះទៅលោកប៉ា?"។ រីអូ ដែលលឺសម្តីនេះពីមាត់របស់ ថេយ៉ុង ក៏ប្រញាប់សួរនាំហើយ ថេយ៉ុង ក៏មានទឹកមុខស្មើមកកាន់គេវិញ។
"ខ្ញុំគិតថារឿងដែលឯងនិយាយថាឯងជាប៉ារបស់ក្មេងនោះគឺយើងកំពុងតែគិតថាវាមិនមែនជារឰងពិតឡើយ រីអូ ! សរុបមកគឺឯងមិនបានស្ថិតជាប់ទាក់ទងនឹងគេ! ឯងគ្រាន់យកខ្លួនមកទទួលរឿងនេះតែប៉ុណ្ណោះហើយអ្នកដែលជាប៉ារបស់ក្មេងពិតប្រាកដគឺច្បាស់ជាមិនមែនឯងទេ! ប៉ានិយាយត្រូវទេ ជូ ?"។ ថេយ៉ុង ក៏ងាកមកមើលកូនស្រីដែលឈរស្ងៀមមិនមាត់ករហើយនាងក៏នៅទ្រឹងមិនដឹងតបបែបណាពេលដែល ថេយ៉ុង ស្រាប់តែនិយាយចំចំណុចទៅវិញ។
"ទេលោកប៉ា!!! នេះ...នេះរឿងមិនអាចដឹងទេ! ខ្ញុំពិតជាបានទៅរក ជូលៀ ដល់់ ស្វីស មែន!"។ រីអូ នៅតែប្រកែកតែ ថេយ៉ុង ក្រវីក្បាល។
"ឯងមិនដែលធ្លាប់ចាកចេញពី អង់គ្លេស ម្តងណាទេរយៈពេលជិតមួយឆ្នាំនេះ! ឯងគឺក៏នៅតែទីក្រុង ឡុងដ៍ រហូតម៉េចនឹងអាចថាទៅរក ជូ បាន? ហើយបើឯងរកកូន ជូ ឃើញតើឯងអាចចូលមកធ្វើរឿងអស់នេះបានងាយៗទេ? គឺមានតែការកុហកទេ!"។ សម្តីនេះធ្វើឲ្យ ជូលៀ ក៏ស្រឡាំងកាំងហើយ រីអូ ក៏គាំងអណ្តាតនិយាយលែងចេញហើយ លីថេយ៍ ក៏សម្លឹងមើល ជូលៀ ដែលឈរស្រឡាំងកាំងនោះដោយហួសចិត្តដូចគ្នានឹង ម៉ូលី ដែលភ្ញាក់ផ្អើល។
"ដូច្នេះហើយរឿងរៀបការគឺសម្រេចតាមនឹងទៅចុះ! មង្គលការនេះមិនអាចបន្តបានទេ! ហើយឯងក៏មានរឿងផ្សេងដែរគួរដោះស្រាយដែរត្រូវទេ?"។ សម្តីមុឺងម៉ាត់របស់ ថេយ៉ុង ធ្វើឲ្យ រីអូ អស់ពាក្យនឹងតបហើយពេលនោះ ជូលៀ ក៏មើលមុខថគេដោយទឹកមុខតឹងតែងហើយ រីអូ ក៏នៅតែចង់តវ៉ាតែ ជូលៀ ក៏ដើរចូលទៅរកគេ។
"ប៉ានិយាយត្រូវហើយ រីអូ ! ពេលនេះរឿងសំខាន់គឺជារឿងរបស់ រីអូ នឹង ជេន ! រីអូ គួរទៅរក ជេន វិញទៅ! មនុស្សដែលរងគ្រោះព្រោះលោកពិតប្រាកដជានាងមិនមែនខ្ញុំទេ! ស្តាប់ខ្ញុំទៅណា៎ រីអូ ! យ៉ាងណា រីអូ ក៏ដឹងថាខ្ញុំមិនអាចស្រលាញ់ រីអូ ឡើយ! យើងក៏កុំបង្ខំគ្នាអីបានទេ រីអូ ?"។ ជូលៀ ក៏ធ្វើការពន្យល់ដល់ រីអូ ហើយគេក៏ស្តាប់នាងដោយទឹកមុខទម្លាក់ចុះព្រោះតែគេក៏ពិបាកនិងធ្វើចិត្តខ្លាំងណាស់។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...