3 ខែក្រោយមក ...
ព្រះវិហារ ...
ពេលនេះនៅក្នុងវិហារជាទីកន្លែងដែលមានមនុស្សជាច្រើននាំគ្នាមកបញ្ជាក់សេចក្តីស្នេហាទីនេះប្រាប់ដល់ព្រះម្ចាស់ឲ្យធ្វើជាសាក្សីនោះក៏មានមនុស្សមិនច្រើនទេមកចូលរួបពិធីនៅទីនេះគឺត្រឹមតែអ្នកជិតដិតប៉ុន្មាននាក់ដែលចូលរួមប៉ុណ្ណោះ។
"បង ថេ ! ពេលនេះបងគួរហៅបង ជីន ថាយ៉ាងម៉េចទៅនឹង? បងកូនប្រសារមែនទេ?"។ ជុងហ្គុក ដែលអង្គុយលើបង់ខាងមុខមាន ហានអុី ដែលនៅក្បែរកំពុងតែពរពោះកូនទីពីរនេះក៏សើចតាមការលេងសើចរបស់ស្វាមីនោះហើយ ថេយ៉ុង ដែលចងចិញ្ចើមដាក់គេ។
"តែផ្តាស!!! បង ជីន នៅតែបង ជីន !! ធម្មតាៗទៅ! សំខាន់ឲ្យតែ ជូ មានក្តីសុខគឺបានហើយ! បងគ្រាន់ចង់ឲ្យតែកូនបានក្តីសុខប៉ុណ្ណោះនោះទេ ជុង !"។ ថេយ៉ុង តបដោយមុខស្មើហើយពេលនេះ ជុងហ្គុក ក៏ប្រែមកជានឹងធឹងដែរ។
"ចុះពេលនេះ ជូ ក៏រីករាយស្រាប់ហើយតើមិនចឹងហេ៎? រឿងល្អក៏កើតឡើងមករហូតហើយ ថេ !"។ យ៉ុនហ្គី ដែលអង្គុយនៅខាងក្រោយក៏និយាយដោយដាក់ដៃលើស្មាគេហើយ ខារ៉ា ជាភរិយាគេក៏ងក់ក្បាលតាមស្វាមីដើម្បីលួងលោមចិត្តនាយកម្លោះជាឪពុក។
"បង ថេ ! កូនក្រមុំរៀបចំខ្លួនរួចរាល់ហើយ! បង ម៉ូ ឲ្យខ្ញុំមកតាមបងណា៎!"។ រីស្សាណា ដែលចេញមកពីកន្លែងតែងខ្លួនក៏រត់មកហៅ ថេយ៉ុង ហើយគេក៏ងក់ក្បាលក្រោកឡើងហើឈររៀបចំសម្លឹងមើលសម្លៀកបំពាក់ហើយក៏តម្រកង់ទៅទើប ញញឹមដាក់ ណាមជូន ដែលដើរមកជាមួយ ជីមីន នោះ។
"នេះពិតជាមង្គការដល់គួរឲ្យភ្ញាក់ផ្អើលមួយមែនណា៎! ខ្ញុំមិនដែលគិតទេថាបង ជីន មករៀបការម្តងទៀតជាមួយភរិយាវ័យក្មេងចឹងទេ!"។"។ ជីមីន ក៏អង្គុយក្បែរ យ៉ុនហ្គី ហើយនិយាយខណៈ ម៉ារៀ មានតួនាទីធ្វើជាជាងតុបតែងមុខឲ្យ ជូលៀ ហើយ ណាមជូន ក៏លើកនាឡិកាដៃមើល។
"បង ជីន ប្រហែលជាមកដល់ហើយទេដឹង? ពិធីជិតចាប់ផ្តើមហើយ!"។ ណាមជូន រអ៊ូ ព្រោះតែកម្លោះចេញមករង់ចាំកូនក្រមុំនៅឡើយ។
បន្ទប់តុបតែងកាយ ....
" ជូលៀ របស់អ្នកមីងស្អាតខ្លាំងណាស់! គួរឲ្យស្រលាញ់ណាស់! មិនបាច់ផាត់មុខច្រើនក័ស្អាត!"។ ម៉ារៀ ដែលនៅតែសរសើរនាងក្រមុំដែលអង្គុយលើរទេះនេះក៏ញញឹមស្រាលហើយផ្ទៃមុខនាងក៏ស្រក់សាច់ច្រើនណាសើមានតែពោះនោះទេដែលធំលូតលាស់នោះ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...