抖阴社区

????? ?? : ?????????????????? ? ?????????? ( ???? )

475 13 8
                                    

មន្ទីរពេទ្យ ...

"ឲ្យខ្ញុំចូលទៅមើលភរិយារបស់ខ្ញុំបន្តិចទៅ!! ហុឹក....សុំអង្វរកគ្រូពេទ្យ!!"។ សម្លេងស្រែកសុំអង្វរករមកកាន់សំណាក់គ្រូពេទ្យដែលខំឃាត់គេពេលដែលមានអ្នកជម្ងឺមា្នក់ត្រូវបានរុញចូលបន្ទាន់សង្គ្រោះបន្ទាន់នោះធ្វើឲ្យគេស្ទុះចង់ចូលទៅតាមតែក៏មិនមាននរណាគេអនុញ្ញាឡើយទើបមានគ្រូពេទ្យជាច្រើនឃាត់គេ។

"លោក!!! ស្ងប់អារម្មណ៍ហើយសុំរង់ចាំនៅខាងក្រៅទៅ! ពួកយើងធ្វើការ! មិនអាចឲ្យលោករំខានបានទេ!"។ គ្រូពេទ្យក៏ឃាត់ហើយក៏ចូលទៅក្នុងបាត់ទើប ស៊ុកជីន នេះនៅខាងក្រៅហើយគេក៏ឈរសម្លឹងមើលដោយការឈឺចាប់ខ្លាំងបំផុត។

"បង ជីន ...បង ជីន !!"។ នារីម្នាក់ទៀតក៏រត់មករកគេហើយក៏មកក្បែរគេមុននឹងដាក់ដៃលើស្មាគេពេលដែល ស៊ុកជីន លកតជង្គងមិនបន្ទប់នេះដោយអោនមុខចុះជាមួយទឹកភ្នែកហូរ។

"បង ជីន ក្រោកឡើងសិនមក! កុំធ្វើបែនេះអីបង ជីន !"។ សូណា ជានារីដែលរត់មកជាមួយគេក្រោយបានបានដំណឹងមួយធ្វើឲ្យ ស៊ុកជីន សឹងតែបាត់បង់ស្មារតីទាំងឈរទៅហើយពេលដែលខាងពេទ្យបាន ខល មករកគេ។

2 ម៉ោងមុន ....

"បង ជីន មើលទៅថាខ្ញុំពាក់ខ្សែកមួយណាស្អាតទៅ? មួយនេះរឺក៏មួយទៅ?"។ នៅឯហាងគ្រឿងអលង្ការ សូណា បាននាំ ស៊ុកជីន មកជួយរើសខ្សែកឲ្យនាងហើយនាយកម្លោះក៏ចងចិញ្ចើមដោយធុញថប់មិនសូម្បីពេញចិត្តបន្តិចនឹងនៅជាមួយនាងទើបគេក៏ជ្រែងដៃចូលហោប៉ៅ។

"នាងមើលថាខ្លួនឯងពាក់មួយណាសមក៏យកទៅ! ខ្ញុំមិនដឹងពីចំណូលចិត្តនាងទេ!"។ ស៊ុកជីន មិនគិតមកចង់ចំណាយពេលជាមួយដែរតែ សូណា ក៏ចេះតែអូសបន្លាយពេលគេមករហូតដល់យប់ទៅហើយ។

"នេះបងជាមនុស្សដែលពូកែមើលលើរឿងនេះទើបពឹងបងបន្តិចឲ្យជួយរើស! ក្រែងបងក៏ជាបងថ្លៃរបស់ខ្ញុំមែនទេ? បងគិតថាខ្ញុំរំខានបងនឹងបង សូតា រឺ?"។ សូណា ក៏ធ្វើមិមសប្នាយចិត្តហើយ ស៊ុកជីន ក៏មិនខ្វល់មុននឹងគេក៏ចងចិញកចើមដាក់នាង។

"នេះខ្ញុំក៏សុខចិត្តជូននាងមកធ្វើរឿងអត់ប្រយោជន៍ទាំងនេះហើយប្រពន្ធខ្ញុំចោលហើយតើនាងចង់បានអីទៀត? គិតថាខ្លួនធ្វើនេះល្អមើលទេដែលនាងនាំបងថ្លៃមកដើរផ្សារចឹង? នាងពេញចិត្តតែខ្ញុំមិនពេញចិត្តទេ! បើគ្មានអីទេខ្ញុំទៅរក សូតា វិញហើយ!"។ ស៊ុកជីន ក៏បោះជំហានចង់ចាកចេញទៅទើប សូណា ក៏រត់ទៅចាប់ដៃគេ។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now