វីឡារបស់ ស៊ុកជីន ...
"នែ!!! ពួកឯងគ្មានអ្នកណាដឹងថាបង ជីន មកវិញពេលណាទេរឺហា៎?"។ នារីម្នាក់ដែលត្រូវជាប្អូនថ្លៃរបស់ ស៊ុកជីន ក៏មកអង្គុយកើតទុក្ខមិនសុខចិត្តនៅទីនេះរាល់ថ្ងៃហើយមេការក៏វិលមុខនឹងនាងដែរ។
"ចៅហ្វាយគាត់រវល់ការងារខ្លាំងណាស់អ្នកនាង! មិនសូវមានពេលមកសម្រាកនៅផ្ទះទេ!"។ មេការដោះស្រាយហើយ សូណា ក៏ពេបមាត់ហើយសើចចំអកនិងសម្តីគាត់។
"រវល់ការងារ? រវល់ការងារជាមួយមីក្មេងឃាតករនៅហើយទេដឹង?"។ សូណា ក៏សម្លក់ហើយមេការក៏អោនមុខចុះហើយាងក៏ក្រោកឈរហើយសម្លក់សម្លឹងគ្រប់គ្នា។
"ចាំមើលចុះថាយើងមិនព្រមឲ្យបង ជីន ទៅវក់វីនឹងមីក្មេងឃាតករនោះទេ! ចាំមើលទៅថាយើងនឹងធ្វើអី! យើងលែងធ្វើជាមនុស្សុមានភាពអត់ធ្មត់អង្គុយចាំគាត់បែបនេះដផយមិនធ្វើអីទេ! ហឹស! យើងត្រូវតែចែងចែងរឿងមីក្មេងសម្លាប់បងស្រីយើងនោះហើយ! វានេះពិតជាដូចជាសត្វជន្លេនជាន់ហើយមិនងាប់ពិតមែនមីក្មេងចង្រៃ! ចាំមើលទៅ!"។ សូណាំ ក៏បករុងបោះជំហានចេញហើយមេការក៏ដើរមកសួរ។
"អត់ទោសអ្នកនាងចង់ទៅរកលោកប្រុសនៅក្រុមហ៊ុនមែនទេ?"។ មេការក៏ឃាត់នាងព្រោះតែនាយកម្លោះបញ្ចាក់ច្បាស់ថាហាមឃាត់នាងមិនឲ្យទៅរកគេនោះទេបើមិនចឹងអាចប៉ះពាល់ដល់ការងារគ្រប់គ្នានៅទីនេះហើយពេលនោះ ។
"យ៉ាងម៉េច? យើងទៅណាមកណាត្រូវជម្រាបអ្នកបម្រើដូចជាពួកអស់ឯងដែរហី? យើងទៅរកកន្លែងដែលគាត់នៅ! ទោះមិនប្រាប់ក៏យើងដឹងថាគាត់ទៅទីណាដែរ! បើមិននៅជាមួយមីក្មេងឃាតករនោះតើគាត់នៅជាមួយនរណាទៅ?! ជៀសផ្លូវ!"។ សូណា ក៏ស្រែកហើយរុញមេការសឹងតែទៅដួលហើយមុននិងចេញទៅដោយមួម៉ៅទើបមេការក៏ឆ្លេឆ្លាទាក់ទងទៅរកលោកប្រុសគាត់ភ្លាម។
ផេនហោសន៍របស់ ស៊ុកជីន ...
"អឺម!! ខ្ញុំដឹងហើយចឹង! ខ្ញុំនឹងដោះស្រាយ!"។ នាយកម្លោះដែលអង្គុយនៅលើសាឡុងនេះក៏និយាយដោយមុខមាំមុននិងចុចបិទទូរសព្ទដែលទទួលបានពីខាងនោះហើយគេក៏ងាកសម្លឹងទៅមាត់ទ្វារ។
"ចៅហ្វាយចង់ឲ្យខ្ញុំទៅឃាត់គាត់ទេ?"។ ហ្គាណាំ សយរកាលបើដឹងរឿងហើយ ស៊ុកជីន ក៏ក្រវីក្បាល។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...