"ហើយហេតុអីខ្ញុំត្រូវជូនដំណឹងជម្រាបនាងទៅថាខ្ញុំត្រូវទៅណាមកណា ធ្វើស្អីក៏ដោយក៏ត្រូវប្រាប់នាងនោះ? អ្នកណាគេប្រាប់នាងឱ្យមកខ្វល់ជាមួយនឹងខ្ញុំ? ដូច្នេះរឿងងាយស្រួលបំផុតនោះគឺនាងឈប់ខ្វល់ពីរឿងរបស់ខ្ញុំឬក៏ខ្ញុំទៅណាឬក៏ស្លាប់ទៅណាក៏ទៅៗ! រឿងគឺបានហើយគឺចប់រឿង! ហើយគ្មានអីត្រូវឈឺក្បាលនោះទេ! ដូច្នេះកុំខ្វល់ហើយនាងចាកចេញទៅ!"។ ស៊ុកជីន ក៏មិនបានមានចិត្តអាណិតឬក៏គិតថានឹងលួងនាងដែរក៏ព្រោះតែទឹកភ្នែករបស់នាងក៏គ្មានតម្លៃអ្វីឲ្យគេត្រូវអាណិតនោះទេហើយថែមពីលើនោះនាយកំលោះក៏បានហាមាត់តបនឹងនាងមុននឹងនិយាយសំដីយ៉ាងឡូយឆាយជាច្រើនក៏ព្រោះតែគេគិតថានាងពិតជាមិនគួរមកខ្វល់ខ្វាយជាមួយគេពិតមែនហើយពេលនោះ សូណា ក៏យំបន្ថែមទៀតធ្វើដូចជាខូចចិត្តខ្លាំងណាស់អញ្ចឹង។
"ម៉េចក៏បងធ្វើអញ្ចឹង...ហុឹក ? ម៉េចក៏បងចេញធ្វើជាមិនចិត្តដាច់បែបនេះ..ហុឹក? នេះបងគ្មានទឹកចិត្តអាណិតខ្ញុំខ្លះទេឬ...ហុឹក? នេះបងយល់ពីចិត្តដែលខ្ញុំបារម្ភពីបងខ្លះទេ...ហុឹក? បង ជីន ចិត្តអាក្រក់..ហុឹក..! ខ្ញុំស្អប់បង ជីន ...ហុឹក!"។ ពេលនោះ សូណា ក៏យំសស្រាក់តែក៏មិនព្រមដើរចេញទើបពេលនោះ ស៊ុកជីន ក៏បានដើរទៅរកថតតុមួយរួចក៏ទាញរបស់មួយចេញមកកាន់នៅនឹងដៃសម្លឹងមើលនារីម្នាក់ដែលព្យាយាមសម្ដែងទាមទារចំណាប់អារម្មណ៍ពីគេគិតថាគេលង់ជឿតែនោះគឺជាអ្វីដែលនាងគិតខុសហើយនាយក៏ធ្វើខុសស្រឡះពីអ្វីដែលនាងបានព្រាងទុក។
"កុំមកចង់ល្បងជាមួយភាពអត់ធ្មត់របស់ខ្ញុំណា សូណា ! ប្រយ័ត្នខ្ញុំអោយនាងក្លាយជាមនុស្សទីមួយដែលបានសាកល្បងកាំភ្លើងថ្មីមួយដើមនេះទៅ? ខ្ញុំសួរតែមួយម៉ាត់ទេថានាងចេញដែរឬក៏អត់?"។ ស៊ុកជីន ពេលនេះក៏អស់ការអត់ធ្មត់ហើយគេក៏មិនមែនជាមនុស្សដែលមានចិត្តត្រជាក់នឹងមានពាក្យថាមេត្តានៅក្នុងចិត្តរបស់គេទៀតឡើយតាំងតែពីថ្ងៃដែល សូតា បានស្លាប់ទៅហើយពេលនេះគេកាន់កាំភ្លើងហើយភ្ជុំចំកណ្ដាលថ្ងាសរបស់ សូណា មុននឹងកេះកៃធ្វើឲ្យ សូណា គាំងទឹកភ្នែកមុននឹងចំហរមាត់តែម្ដងហើយក៏ភ័យស្លន់ស្លោរនឹងទង្វើរបស់គេ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ? : ???????????????????????????????????
Start from the beginning