"បងដូចជាសប្បាយចិត្តខ្លាំងណាស់នៀក!រាល់ដងឲ្យតែនិយាយថាកូន ជូ ត្រូវទៅ ស្វីស ! បងក៏មានមុខជូរហើយ! នេះកូនត្រូវទៅនៅថ្ងៃស្អែកនេះហើយ! បងមិនពិបាកទៀតទេហ៎ ថេ ?"។ ម៉ូលី ក៏បង្អាប់ស្វាមីហើយ ថេយ៉ុង ក៏សើចមុននឹងស្រវាចាប់ដៃនាង។
"ក៏ព្រោះតែបងកំពុងតែរីករាយជាមួយនឹងសុភមង្គលគ្រួសារយើងនោះអី ម៉ូ ! បងគិតមើលថាពួកយើងរៀបការមកច្រើនឆ្នាំហើយ! បើគិតមកដល់ពេលនេះកូនពួកយើងក៏ធំៗអស់! សូម្បីតែ ជូលៀ ក៏ក្លាយជាមនុស្សស្រីពេញវ័យម្នាក់ដែរ! បងមិនដែលគិតទេថាបងអាចរស់នៅក្នុងសុភមង្គលជាច្រើនឆ្នាំមកនេះ! ហើយបងក៏មានអូន មានកូន ជំនួញក៏រីកចម្រើនខ្លាំងណាស់! បងក៏ដូចជាច្រណែននឹងជីវិតខ្លួនឯងដែលមានសុភមង្គលល្អទាំងព្រមតែម្ដង!"។ ថេយ៉ុង ក៏និយាយបែបនេះទើប ម៉ូលី សើចហើយក៏ស្រវាអោបស្មាស្វាមីមើលទៅរូបភាពគូស្នេហ៍ភរិយាមួយគូនេះជារូបភាពផ្អែមល្ហែមបំផុតនៅក្នុងកែវភ្នែកកូនៗដែលកំពុងសម្លឹងមកមិនអាចទប់ស្នាមញញឹមបានដូចគ្នាជាពិសេសនាងក្រមុំស្រស់ស្អាតដែលស្លៀករ៉ូបយ៉ាងស្រស់បស់ចុះមកក្រោមហលយតុបតែងខ្លួនគួរឱ្យស្រលាញ់បំផុតមើលទៅដូចជាក្មេងស្រីអាយុ 16 ឆ្នាំទាំងការពិតពេលនេះនាងក៏អាយុ 20 ឆ្នាំទៅហើយ។
"នេះម៉ាក់ប៉ាផ្អែមល្ហែមបែបនេះនឹងធ្វើឲ្យកូនចិត្តមិនដាច់សោះ! មិនចង់ទៅទេនៀក!"។ សំឡេងស្រទន់ផ្អែមក៏គ្មាននរណាក្រៅពីម្ចាស់កម្មវិធីនៅយប់នេះចុះមកជាមួយនឹងរូបរាងយ៉ាងស្អាតបើទោះបីជាការតុបតែងខ្លួនរបស់នាងសាមញ្ញតែរូបសម្រស់របស់នាងគឺមិនដែលសាមញ្ញតាំងតែពីដំបូងដែលធ្វើឲ្យនាងក្លាយជាមនុស្សស្រីដែលស្អាតគ្រប់ឈុតទាំងអស់មិនថាវាសាមញ្ញបែបណាតែបើសិនជា ជូលា គ្រងហើយនោះឈុតនេះប្រាកដជាស្អាតដូចជាទេពធីតាអញ្ចឹង។
"បើអញ្ចឹងបង ជូ កុំទៅណា៎! ចាំឱ្យលោកប៉ាស្វែងរកគ្រូនំល្បីមកបង្រៀនបងក៏បានដែរ! នឹកថាបងត្រូវទៅ ស្វីស ស្អែកខានស្អែកនៀក! ខ្ញុំក៏នឹកដល់បងណាស់ទៅហើយ! ថែមទាំងបារម្ភពីបងទៀតមានដឹងទេ!"។ លីថេយ៍ ក៏រហ័សនិយាយសម្ដីក្នុងចិត្តមករកបងស្រីមុននិងពរប្អូនស្រីគេដាក់ទៅដល់តុអាហារហើយ ជូលៀ ក៏ទាញកៅអីចេញមុននឹងសើចហើយ ថេយ៉ុង នឹង ម៉ូលី ក៏ញញឹមដូចគ្នាជាមួយនិងភាពហួងហែងរបស់កូនប្រុសនឹងធ្វើមកកាន់ ជូលៀ ទើបនាងគ្រវីក្បាលទើបស្រវ៉ាដៃមកអង្អែលក្បាលរបស់ លីថេយ៍ ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?: ?????????????????????
Start from the beginning