" លីថេយ៍ កូន! ដឹងទេថាពីដំបូងដែរប៉ាក៏បារម្ភមិនចាញ់កូនដែរព្រោះប៉ាគឺជាឪពុករបស់គេ ! កូនស្រីទាំងពីរគឺដូចជាបេះដូងហើយនិងកែវភ្នែកប៉ា! ហើយកូនប្រុសវិញគឺដូចជាខួរក្បាលនឹងសរសៃឈាមសុទ្ធតែខ្វះអ្វីក៏រស់បានមិនបាន! រីឯប្រពន្ធវិញគឺដូចជាដង្ហើម! អត់អ្នកណាម្នាក់ក៏បានមិនអាចមានភាពរីករាយរឺក៏គ្រប់គ្រាន់នៅក្នុងជីវិតឡើយ! ប៉ុន្តែពេលខ្លះមិនមែនបានន័យថាយើងឱ្យគេចាកចេញទៅឆ្ងាយគឺប្រៀបបីដូចជាបោះគ្រប់យ៉ាងចោលនោះទេ ថេយ៍ ! ប៉ាគ្រាន់តែចង់ឱ្យគេទៅសិក្សាបន្ថែមឲ្យយល់ពីពិភពលោកនៅខាងក្រៅ! ម៉ាក់របស់កូននិយាយត្រូវ! បើសិនជាហាមឃាត់ពេកក៏ ជូ មិនអាចស្គាល់អ្វីច្រើននៅក្នុងជីវិតរបស់គេឡើយ! ហើយណាមួយទៀតក៏មានដំណឹងល្អមួយទៀតប៉ាចង់ប្រាប់ដល់អ្នកគ្រប់គ្នា! គឺលើកនេះប៉ាឲ្យ ជូលៀ ទៅដោយការទុកចិត្តហើយ! យើងនឹងលែងមានការបារម្ភក៏ព្រោះតែនៅទីនោះគឺមានមនុស្សម្នាក់ដែលស្គាល់គ្នាជាមួយ បង ជូន ! ច្បាស់ណាស់ថាគាត់ជាមនុស្សល្អដែលអាចជាមនុស្សដែលអាចទុកចិត្តបាន! ដូច្នេះហើយយើងមានមនុស្សដែលអាចទុកចិត្តនៅជួយមើលថែ ជូលៀ ដោយមិនភ័យខ្លាចថាគ្មានខ្សែបណ្ដាញបែបនេះទេ! ប៉ាត្រូវបានកាត់បន្ថយពាក់កណ្តាលហើយចំពោះការបារម្ភដែលកូនត្រូវទៅរស់នៅម្នាក់ឯងនៅទីនេះណា៎!"។ ថេយ៉ុង ក៏និយាយរៀបរាប់ប្រាប់ទៅដល់ក្រុមគ្រួសារខណៈ ជូលៀ ក៏ញញឹមក៏ព្រោះតែនាងគឺជាអ្នកយករឿងទាំងអស់នេះមកប្រាប់លោកប៉ាស្រមនិង ណាមជូន ដែលបានខលទូរស័ព្ទមកនិយាយណែនាំបន្ថែមទៀតហើយពេលនេះគ្រប់គ្នាក៏ហាកធូរចិត្តដូចអ្វីដែល ជូលៀ បានគិតពិតមែន។
"អញ្ចឹងកូនក៏ចឹងជម្រាបម៉ាក់ប៉ាបន្ថែមដែលថាកូនមិនទាន់ធានាទេក្រោយពីរៀននៅទីនោះ 6 ខែកូននឹងត្រឡប់មកវិញនោះ! ក្រែងលមានអ្វីសិក្សាបន្ថែមកូននឹងនៅតសិនហើយនឹងជូនដំណឹងតាមក្រោយ! តែម៉ាក់ប៉ាកុំបារម្ភនឹងការងារនៅទីនេះអី! ការងារហាងនំគឺកូនបានពឹងពាក់មិត្តភក្កិឲ្យជួយមើលជាពិសេស! ព្រោះតែហាងនំរបស់អ្នកគ្រូនិងមានការងាររវល់! បើពឹងម៉ាក់ប៉ានឹងអូន ថេយ៍ ក៏មិនបានដែរ! សុទ្ធតែរវល់គ្រប់គ្នា! ចឹងនៅទីនេះគឺកូនបានពឹង ជេន ហើយនឹង រីអូ ឲ្យជួយមើលការខុសត្រូវខ្លះហើយ ដូច្នេះហើយកូនក៏ចង់និយាយកូនសំណាងណាស់ដែលបានស្គាល់ពួកគេហើយក៏សប្បាយចិត្ត! កូនជាមនុស្សសំណាងដូចគ្នាដែលបានរស់នៅក្នុងគ្រួសារមួយនេះ! គ្មានអ្នកណាដែលស្រលាញ់ដូចជាកូនកករៅសាច់ឈាមដូចជាកូនបង្កើតហើយថែរក្សាកូនកន្លងមកយ៉ាងល្អឥតខ្ចោះដូចម៉ាក់ប៉ានោះទេ! នេះកូនប៉ាម៉ាក់មិនដែលធ្វើឱ្យកូនពិបាកចិត្តនោះទេ! កូនពិតជាស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់! ស្រលាញ់អូន ថេយ៍ ស្រលាញ់អូន ម៉ូយ៉ុង ខ្លាំងៗ! ក្តីសុខបែបនេះទោះបីជាចំណាយប្រាក់ក៏សង្ឃឹមថារកមិនបានដែរ! នេះកូននឹងធ្វអំពើល្អឲ្យច្រើនមើលផ្សងបុណ្យកុសសឱ្យកូនជួបនឹងគ្រួសារបែបនេះម្ដងទៀតទៅចុះ! កូនស្រលាញ់ប៉ាម៉ាក់ខ្លាំងណាស់! គ្រាន់តែនឹករលឹកថាថ្ងៃស្អែកត្រូវចាកចេញនោះក៏ស្រាប់តែនឹកប៉ាម៉ាក់ខ្លាំងណាស់ទៅហើយ!"។ ជូលៀ និយាយហើយ ថេយ៉ុងហើយនិង ម៉ូលី ក៏ញញឹមដោយទឹកមុខស្រពោនតិចតួចក៏ព្រោះតែចិត្តនឹករលឹកកូនស្រីទើបស្ទុះមកអោប ជូលៀ គ្រប់គ្នាហើយ ម៉ូយ៉ុង ក៏ពេបមាត់ហើយវារមកអង្គុយលើភ្លៅបងស្រីមុននឹងអោបនាងដោយក្តីនឹករលឹកដែរមើលទៅគ្រួសារនេះមានសេចក្តីសុខនិងពោរពេញទៅដោយក្តីស្រឡាញ់ហើយ ជូលៀ ពិតជាមានអារម្មណ៍ថាកក់ក្តីខ្លាំងណាស់ជាមួយនឹងគ្រួសារដែលពេញទៅដោយសុភមង្គលមួយនេះណាស់ប៉ុន្តែនាងបែរជាមានអារម្មណ៍ថាហេតុអ្វីបានជាការឱបរឹតមួយនេះហើយនិងការផ្ដល់ភាពកក់ក្តីពេលនេះដូចជាអ្វីដែលនាងនឹងបានទទួលចុងក្រោយបង្អស់ទៅវិញ? ហេតុអ្វីក៏នាងមានអារម្មណ៍ថានាងស្រណោះហើយនឹករឭកទិដ្ឋភាពនេះខ្លាំងម្លេះទាំងដែលនាងគ្រាន់តែចាកចេញទៅរៀន 6 ខែហើយក៏ត្រឡប់មកវិញនោះ? តើអ្វីទៅដែលធ្វើឲ្យនាងមានមន្ទិលនៅក្នុងចិត្តបែបនេះ។
ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...
"ជំរាបចៅហ្វាយ! មានភ្ញៀវចង់មកជួបពិភាក្សាការរកស៊ីទាក់ទងជាមួយនឹងការជួញដូរគ្រឿងអលង្ការជាមួយនិងចៅហ្វាយនៅពេលថ្ងៃរសៀលនេះ!"។ ងាកមកមើលកំលោះសង្ហាដែលកំពុងកាន់កែវ វីស្គី ក្រេបសុរាទាំងនេះដោយមុខមាំពេលនេះកំពុងតែអង្គុយមើលឯកសាររបស់គេហើយខណៈពេលនោះគេក៏រេក្រសែភ្នែកមើលកូនចៅគេ។
"ប្រាប់ខាងគេនោះទៅថាចំពោះការទាក់ទងជាមួយអ្នកជំនួញទាំងអស់ក្នុងពេលមួយសប្តាហ៍ពេញនេះគឺខ្ញុំសុំលុបចោលការជួបជុំទាំងអស់! ហើយឯងជួយចាត់ចែងការងាររៀបចំផ្នែកខាងសិក្ខាសិលាធ្វើនំទាំងនោះនៅ! ពេលព្រឹកស្អែករៀបចំចេញទៅព្រលានយន្តហោះ! ខ្ញុំចង់ទៅទទួលមនុស្សម្នាក់!"។ កែវភ្នែកមុតខ្មៅជាមួយភាពងងឹតរួមទាំងកំហឹងដែលបានបង្ហាញនៅពេលនេះបានបង្ហាញចេញពីកែវភ្នែករបស់កម្លោះម្នាក់ហើយនរណាៗក៏ខ្លាចរអាជាមួយនឹងគេនៅពេលនេះហើយគ្មាននរណាហ៊ានជំទាស់ជាមួយនឹងសម្ដីរបស់គេហើយនោះក៏គ្មាននរណាក្រៅពីនាយកម្លោះសង្ហា ស៊ុកជីន អាល់ ហ្វាណូ ដែលពេលនេះគេប្រែប្រួលក្លាយទៅជាសាតានកំពុងតែរង់ចាំការវិលត្រឡប់មកជួបគ្នារហូតម្តងទៀតរវាងនាងហើយគេ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?: ?????????????????????
Start from the beginning