抖阴社区

????? ?? : ???????????????????

Start from the beginning
                                    

ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ....

ផេនហោសន៍ ប្រេនដន ....

<ក្រាក>"អរុណសួស្តីអ្នកនាង ជូលៀ !! លោកប្រុសឲ្យនាងខ្ញុំអញ្ជើញអ្នកនាងចុះទៅពិសារអាហារពេកព្រឹករួមគ្នាចា៎!"។ ដៃស្រឡូនដែលបើកទ្វារបំប្រុងចេញក្រៅក៏បានដាក់ចុះដោយភ្ញាក់ផ្អើលពេលឃើញមេការដែលរាក់ទាក់ហើយនាងក៏ងក់ក្បាលតិចៗ។

"អរុណសួស្តី ជូ !!"។ រាងកាយសង្ហាស្ថិតក្នុងឈុតធម្មតានោះក៏ជះភាពសង្ហាបែបមនុស្សសង្ហាមិនសមវ័យឡើយហើយគេកាន់កែវទឹកដោះគោញញឹមដាក់នាងមុននឹង ជូលៀ ដែលបោះជំហានចុះមកក៏ញញឹមស្រស់ដាក់គេដូចគ្នា។

"អរុណសួស្តីលោក ដន ! នេះសុំទោសដែលក្រោកយឺតយ៉ាវ! រំខានពេលវេលាលោកទេ?"។ ជូលៀ ហាក់ស៊ាំនឹងការហៅនេះហើយ ប្រេនដន ក៏ញញឹម។

"ទេ! ជូ និយាយចឹងមិនត្រូវឡើយ! ខ្ញុំទេដែលក្រោកលឿម! ទូទៅខ្ញុំក្រោកមកហាត់កីឡាតាំងតែពី 3 ភ្លឺ! ធម្មតាទេជាមនុស្សអាយុច្រើនគេងមិនសូវលក់ស្រួលទេ! មានរឿងស្មុគស្មាញខ្លះក៏រំខានអារម្មណ៍ទើបក្រោកមកពីងងឹតទៅ! នេះទើបតែម៉ោង 6 ព្រឹកទេ! ជូ ក៏រៀបចុះកាយរួចហើយ! កម្រណាស់ដែលមាននារីវ័យក្មេងដែលរស់នៅក្នុងការមានទម្លាប់ល្អដូច ជូ នោះណា៎! អូ! នេះគេងលក់ស្រួលាទេ? បើនៅទាស់អី ជូ ប្រាប់ខ្ញុំបានណា៎! ខ្ញុំអាចកែប្រែជូន!"។ ប្រេនដន ក៏សួរនាំហើយ ជូលៀ ក៏ក្រវីក្បាលហើយញញឹមដាក់គេ។

"គឺគ្រប់យ៉ាង អូខេ ណាស់ហើយ! យ៉ាងណាត្រឹមជាអ្នកស្នាក់អាស្រ័យទេ! លោក ដន កុំយកចិត្តទុកដាក់ពេកអី!"។ ជូលៀ ក៏និយាយបែបនេះហើយ ប្រេនដន ក៏សម្លឹងនាងមុននឹងគេក៏ក្របីក្បាល។

"និយាយចឹងមិនបានទេ! នេះ ជូ គឺដូចជាមនុស្សសំខាន់របស់ខ្ញុំដែរ! ធ្វើមិនខ្វល់ម៉េចនឹងបានទៅ?"។ ដៃក្រាស់ក៏ស្រវាចាប់ដៃតូចដែលដាក់លើតុធ្វើឲ្យ ជូលៀ ក៏ជ្រុះសមដែលកាន់បម្រុងចាក់អាហារតែនាងក៏ភ្ញាក់ដល់ជ្រុះតែម្តង។

"អូ!!! សុំទោសផងដែលធ្វើ ជូ ភ្ញាក់ផ្អើល! ខ្ញុំមិនគួររំជួលចិត្តនោះទេ!"។ ប្រេនដន ក៏ដឹងថាខ្លួនដូចជាធ្វើមិនសមដាក់នាងទើបដកដៃចេញហើយ ជូលៀ ក៏ប្រញាប់អោនរើសសមមកវិញ។

"ទេ! នេះគួរតែខ្ញុំទេជាអ្នកសុំទោស! និយាយស្តីមិនសមរម្យដាក់លោក ដន! អឺ! នេះគឹខ្ញុំចង់សួរលោក ដន ទាក់ទងកម្មវិធីសិក្ខាសាលានោះណា៎! តើទីតាំងនៅឯណាទៅ? លោក ដន ជួយប្រាប់ខ្ញុំបានទេ?"។ ជូលៀ ក៏ បង្វែងប្រធានបទហើយ ប្រេនដន ក៏ញញឹមសង្ហាដាក់នាង។

"គឺមិនឆ្ងាយពីក្រុមហ៊ុននអលង្ការបស់ខ្ញុំទេ! គឺចាំខ្ញុំជូន ជូ ទៅតែម្តង! មិនអីទេ!"។ ប្រេនដន ក៏តបមកវិញបែបនឹងហើយ ជូលៀ ក៏កាន់តែភាំងទៀត។

"អឺ! គឺថាខ្ញុំអាចជិះតាក់សុីក៏បានណា៎លោក ដន ! នេះលោក ដន ក៏មានការងារច្រើន! ខ្ញុំពិតជារំខានលោក ដន ពេកណាស់ទៅហើយ! ខ្ញុំមិនសូវស្រួលចិត្តសោះ!"។ ជូលៀ ក៏តបដោយភាពរអៀសចិត្តហើយ ប្រេនដន ក៏ងាកមើលនាងដោយទឹកមុខស្ងួត។

"នេះខ្ញុំក៏មិនស្រួលជាង ជូ ទៅទៀត! បើសិនជាបណ្តោយឲ្យ ជូ ទៅម្នាក់ឯង! គិតមើលថា ជូ ក៏គ្មាននរណាដែលអាចពឹងពាក់បានពេលនេះ! ភាសា ស្វីស ក៏មិនចេះច្រើន! មនុស្សនៅទីនេះមិននិយមនិយាយតែភាសា អង់គ្លេស ឡើយ! តើអាចប្រាកដថា ជូ អាចដោះស្រាយគ្រប់យ៉ាងបានទេ? បើខ្ញុំបណ្តោយឲ្យមនុស្សស្រីដែលស្លូតបូត ស្អាតបាតម្នាក់ទៅតែឯងនោះគឺខ្ញុំច្បាស់ជាមិនស្រួសចិត្តជាង ជូ 100 ដងឯណោះ!"។ ប្រេនដន ក៏និយាយបែបនេះហើយទឹកមុខគេក៏បង្ហាញពីអារម្មណ៍បារម្ជាច្រើនមកធ្វើឲ្យ ជូលៀ ក៏កាន់តែប្រកែកលែងបានហើយនាងគិតថាគេនិយាយគេត្រឹមត្រូវហើយសមហេតុផលមែន។

"ចឹងខ្ញុំក៏មានតែសុំទោសពិតមែនដែររំខានលោក ដន មិនឈប់បែបនេះ!"។ ជូលៀ ក៏តបហើយ ប្រេនដន ក៏ញញឹមស្រស់វិញ។

"អត់ទេ! ខ្ញុំរីករាយបើបានក្បែរ ជូ !"។ សម្តីផ្អែមតបមកកាន់ ជូ ដែលកាន់នំប័ុងញ៊ាំទ្រឹងស្ងៀមហើយ ប្រេនដន និយាយសមកតីនេះហួសហើយទើបយកដៃខ្ទប់មាត់ហើយក៏សើចបន្លប់វិញ។

"អឺ...សុំទោសគេ..គឺចង់បានន័យថារីករាយដែលបានៅជិតជួយមើលការខុសត្រូវ ជូ ! គឹបែបនឹងណា៎! កុំមានចិត្តមិនស្រួលជាមួយខ្ញុំអី! នេះញ៊ាំអាហារពេលព្រឹកឲ្យច្រើនទៅណា៎! ខ្ញុំទៅរៀបចំមុនសិនហើយ! មិនរំខាន ជូ ញាំអីទេ!"។ ប្រេនដន ក៏និយាយហើយក៏យកដៃមកអង្អែលក្បាលរបស់ ជូលៀ ធ្វើឲ្យនាងមានអារម្មណ៍ប្លែកៗហើយនាងក៏លួចងាកសម្លឹងគេលួម្លែកក្នុងចិត្តថាហេតុអីមុខនាងក្តៅភាយៗបែបនេះ? តើនាងកើតអីទៅ? ហើយហេតុអីបានជានាងតែងតែខ្មាសហើយមានអារម្មណ៍ថាធ្វើខ្លួនមិនត្រូវពេលនៅក្បែរគេចឹង។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now