"មនុស្សម្នាក់ដែលនាងនិយាយនោះគឺ ស៊ុកជីន មែនទេ ?"។ ប្រេនដន ក៏មើលនាងដោយទឹកស្រពោនហើយ ជូលៀ ក៏ហងើបមុខដែលមានទឹកភ្នែកហូរមកនោះសម្លឹងគេទើប ប្រេនដន លើកដៃមកជូតទឹកភ្នែកឲ្យនាងហើយគេក៏ទាញនាងមកឪបតែម្តងទើប ជូលៀ ត្រូវជ្រប់មុខនឹងស្មាទូលាយគេហើយស្រក់ទឹកភ្នែកតែម្តងខណៈ ប្រេនដន ក៏អង្អែលសក់នាង។
"ចុះបើគេមិនរីករាយនឹងអ្វីដែល ជូ ប្រឹងប្រែងនោះហើយបែរជាស្អប់! តើ ជូ នឹងគិតយ៉ាងណា?"។ សុខៗ ប្រេនដន ក៏និយាយបែបនេះធ្វើឲ្យ ជូលៀ ក៏ទ្រឹងបន្តិចហើយក៏ដកចខ្លួនចេញហើយសម្លឹងមើល ប្រេនដន វិញ។
"ហេតុ..ហេតុអីលោក ដន គិតចឹង?"។ ជូលៀ ក៏សួរហើយ ប្រេនដន ក៏មាមទឹកមុខស្មើសម្លឹងនាងជាប់។
"ខ្ញុំគ្រាន់តែគិតទេ! យល់ថា ជូ ប្រឹងប្រែងបែបនេះហើយបើ ជូ ប្រឹងប្រែងបែបនេះដើម្បីខ្ញុំជា ប្រេនដន វិញគឺខ្ញុំនេះពិតជារំភើបចិត្តហើយសប្បាយចិត្តណាស់ដឹងទេ!"។ ទឹកមុខស្មើក៏ប្រែមកជាញញឹមហើយក៏លើកដៃមកត្រកងមុខនាងហើយ ជូលៀ ក៏បែរជាសម្លឹងគេចំៗហើយព្រមឲ្យគេការប៉ះពាល់ថ្នាក់ថ្នមរបស់គេមកលើនាងដោយមិនប្រកាន់ថាគេអាចរំលងខ្សែខណ្ឌនោះទេ។
"ជូ ដឹងទេថាអ្វីជាក្តីសុខធំបំជុតរបស់ខ្ញុំ?"។ ប្រេនដន ក៏និយាយសំណួរដែលគេសួរនាងមុននោះហើយនាងសញ្ជឹងគិតហើយក៏សម្លឹងគេដោយវិលវល់។
"គឺមុខជំនួញរបស់លោក ដន មែនទេ?"។ ជូលៀ គិតថាអ្វីដែលជាក្តីសុខរបស់គេគឺជាការរកសុីព្រោះនោះជារឿងធំតែនោះធ្វើឲ្យ ប្រេនដន អស់សំណើចមុននឹងគេក៏បន្ធូរក្រវ៉ាត់ករចេញបន្តិចហើយក៏ខិតខ្លួននឹងមិខមកកាន់តែជិត ជូលៀ មិននឹងទាញនាងមកជិតគេសឹងតែជល់ច្រមុះគ្នាទៅហើយរួចប្រើកែវភ្នែកសករទន់ពត៍ត្នោតស្អាតរបស់គេមើល ជូលៀ ដោយមិនព្រិចភ្នែក។
"ស្នាមញញឹម!"។ ប្រេនដន និយាបបែបនេះហើយ ជូលៀ ក៏ចងចិញ្ចើមព្រោះនៅតែឆ្ងល់។
"ស្នាមញញឹម?!"។ នាងក៏បន្ទាបតាមឡេព្រោះនាងមិនយល់ហើយ ប្រេនដន ក៏ញញឹមបែបផ្អែមល្ហែមុននឹងលើដៃមកវាសសក់មាងខ្ទាស់នឹងត្រចៀកហើយក៏ប្រើមេដៃអង្អែលថ្ពាល់នាងតិចៗ។
"ត្រូវ! គឺស្នាមញញឹម! ហើយនោះគឺជាស្នាមញញឹមរបស់មនុស្សស្រីម្នាក់ដែលខ្ញុំទើបនឹងស្គាល់គេ! មិនដឹងថាហេតុអីស្នាមញញឹមគេជារបប់សំខាន់បំផុតសម្រាប់ខ្ញុំនោះទេនៅពេលនេះ! ឲ្យតែគេញញឹមគឺខ្ញុំនឹងមានក្តីសុខជាងមានលុយរាប់សិនលានដុល្លាទៅទៀត! ហើយនោះគឺជាស្នាមញញឹមរបស់នាងណា៎ ជូលៀ !"។ មេដៃក្រាស់ក៏ស្រវាមកអង្អែលគែមបបូរមាត់របស ជូលៀ ដែលនាងកំពុងតែភាំងនឹងចម្លើយនាយកម្លោះចាស់ដែលនិយាយមកកាន់នាងនោះឯង។
"អឹស!! ប្រយ័ត្ន-អាក៎!!"។<ផាំង/គ្រាំង>ពេលដែលនាងក្រមុំកំពុងតែនឹងភាំងជាមួយសម្តីដែលគេនិយាយមករកនាងធ្វើឲ្យនាងកំពុងវង្វេងនោះស្រាប់តែមានសម្លេងបាញ់បោះមួយបន្លឺឡើងហើយទម្លុះកញ្ចក់ឡានពួកគេពីមុខតែម្តងទើប ប្រេនដន ក៏ស្ទុះទៅឪប ជូលៀ ហើយរងគ្រាប់នោះជំនួសនាងធ្វើឲ្យត្រូវស្មាខាងស្តាំទើប ជូលៀ ក៏ភ័យតែម្តង។
"លោក ដន !!! អឹក...លោក ដន !!"។<ផាំងៗ>ជូលៀ ក៏ហៅគេហើយ ប្រេនដន ក៏ស្រវាទាញ ជូលៀ មកឪបជាប់នឹងដើមទ្រូងគេមុននឹងនាយក៏ស្រវាយកកាំភ្លើងដែលគេលាក់ក្នុងឡានចេញមកបាញ់តបតនឹងជនដែលឆ្មក់ពួកគេទើបជននោះក៏រត់គេចខ្លួនបាត់ពេលដែលគេបានបាញ់ត្រូវជើងគេ។
"ហុឹក...លោក ដន ...លោក ដន យ៉ាងម៉េចទៅហើយ?"។ ជូលៀ ក៏ស្រវាទាញគេចេញហើយសម្លឹងមើមលរបួសដែលហូរឈាមរហាចហើយ ប្រេនដន ក៏បោះកាំភ្លើងចោលមុននឹងសម្លឹងមើលនាងហើយក៏ឪបនាងម្តងទៀត។
"មិនអីទេ! ជូ កុំភ័យអី! កុំភ័យណា! នាងមិនអីគឺល្អខ្លាំងណាស់ហើយ! ល្អហើយ..អឹក!"។ ពេលនេះ ប្រេនដន ក៏ខំញញឹមដាក់នាងមុននឹងគេក៏អង្អែលមុខនាងធ្វើ ជូលៀ កាន់តែវេទនាចិត្តទៅទៀត។
"លោកហូរឈាមច្រើនណាស់! ចាំ..ខ្ញុំជូនលោក ដន ទៅពេទ្យណា៎! លោកប្រាបើខ្ំមកថាទៅតាមផ្លូវណា? ខ្ញុំបើកឡានជូនលោក ដន ទៅបានណា៎!!"។ ជូលៀ ប្រឹងតាំងស្មារតីហើយ ប្រេនដន ក៏ញញឹមមុននឹងគេក៏មើលមកនាងមុននឹងគេក៏ស្រវាចាប់ដៃនាងហើយក្រវីក្បាលរួចក៏លោបបូរមាត់ទៅរកថ្ងាសរបស់ ជូលៀ ទៅវិញ។
<ជុប>"បែបនេះគឺល្អជាងពេទ្យទៀតផង! អរគុណដែលបារម្ភពីខ្ញុំដល់ថ្នាក់នេះ! នេះមិនអីទេ! ខ្ញុំអាចរុំរបួសនៅផ្ទះបាន!"។ ប្រេនដន ក៏ថើបថ្ងាសនាងមុននឹងគេក៏ញញឹមដាក់នាងដោយផ្អែមល្ហែមហើយ ជូលៀ ក៏ភងជានឹងសកម្មភាពតែនាងក៏មិនប្រកែកនឹងអារម្មណ៍ជ្រួលច្របល់ដែលនាងកំពុងតែកើតមាននៅពេលនេះដូចគ្នាថានាងក៏មិនជំទាស់នឹងអ្វីដែលគេធ្វើមកលើនាងឡើយ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????????????????
Start from the beginning