抖阴社区

????? ?? : ???????

Start from the beginning
                                    

"ហាងត្រូវបានដាក់លក់ដោយសារប៉ារបស់ ជូ មកប្រាប់ខ្ញុំដោយផ្ទាល់ថាកូនស្រីគាត់ចង់ឲ្យលក់ព្រោះ ជូ មានគម្រោងនៅទីនេះ! ហើយនាងក៏មានស្នេហានៅទីនោះបាត់ទៅហើយ! មិនស្រួល ជូ គេក៏មិនវិលមកវិញផងក៏មិនដឹងព្រោះអ្នកខាងនោះក៏អាចផ្តល់គ្រប់យ៉ាងឲ្យនាងច្រើន! គេមានអ្នកមើលថែទីនោះហើយ! ប៉ុន្នឹងច្បាស់ទេ?"។ ជេន ក៏និយាយបែបនេះដោយមុខស្មើហើយ រីអូ ក៏លែងតបមុននឹងទ្រឹងស្ងៀមហើយមិនចង់ជឿទេថារឿងរ៉ាវប្រែប្រួកដល់ថ្នាក់នឹង។

"ជឿរឺកីអត់ រីអូ ចាំមើលដោយខ្លួនឯងទភចុះ! ខ្ញុំមិនអាចឃាត់បេះដូងលោកឲ្យមិនខ្វល់ពី ជូ បានទេតែខ្ញុំក៏មិនអាចហាមចិត្តខ្លួនឯងមិនឲ្យខ្វល់ពីលោកបានដូចគ្នា! បើទោះបីខ្ញុំស្អប់លោកដែលមិនឃើញការស្រលាញ់របស់ខ្ញុំយ៉ាងណាក៏ដោយ!"។ ជេន និយាយដោយទឹកមុខស្រពោនហើយកែវភ្នែកនាងក៏ក្រហមហើយ រីអូ ក៏ស្រឡាំងមុននឹងគេចង់ស្រវាមកកាន់ដៃនាងតែ ជេន ក៏រត់ចេញទៅបាត់។

" ជេន !!!! ឈប់សិន ជេន !!!"។ រីអូ ក៏មិ អាចឃាត់នាងបានឡើយទោះខំហៅរឺក៏រត់ទៅតាមក៏ដោយហើយពេលនេះគេក៏សម្លឹងមើលដៃរបស់ខ្លួនដែលមានសភាពរញីររញ័រព្រោះគេក៏ខូចចិត្តដូចគ្នាពេលលឺសម្តីដែល ជេន និយាយចេញមកនោះហើយគេក៏មិមចង់ជឿដែរតែស្ថានភាពពេលនេះវាហាក់ពិតប្រាកដណាស់ហើយបើមិនចង់ជឿក៏ពិបាកដែរតែគេមិនអាចបគេបណកតោយឲ្យរឿងទៅជាចឹងឡើយឡេក៏ក៏ត្រីវរកការពិតមួយដោយខ្លួនឯងដើម្បីឲ្យត្រជាក់ចិត្តខ្លួនឯង។

ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...

សាលាជំនាញផ្នែកនំ ....

"ថ្ងៃនេះខ្ញុំរៀបបាននំពិសេសមួយទៀតហើយ! គិតហើយថានឹងរៀបចំធ្វើជូនលោក ដន ពិសារ ណា៎!"។ ជូលៀ ដែលបានមកសិក្សាពីនំពេលនេះក៏និយាយដោយស្នាមញញឹមចេញខួចដោយរីករាយមកកាន់ ប្រេនដន ដែលគេក៏កាន់ដៃនាងមុននឹងទាញនាងឲ្យឈប់ទើបអោនមកជិតនាង។

"ហៅថាបង ដន !! ម៉េចក៏លោក ដន ទៀតហើយ! ពេលនេះក្រែងពួកយើងជាគូស្នេហ៍មិនចឹងហេ៎?"។ ប្រេនដន ក៏ញញឹមដាក់នាងដោយនិយាយបែបនេះដាក់នាងធ្វើឲ្យ ជូលៀ ក៏អៀនភ្លាមមុននឹងនាងសម្លេងឆ្វេងស្តាំព្រោះពួកគេកំពុងតែស្ថិតក្នុងបរិវេណសិក្ខាសាលាមានមនុស្សទៅមកនោះទេ។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now