"នេះកុំខិតជិតពេកអី! មនុស្សច្រើនណាស់ណា៎! គេមើលមកមិនសម!"។ ជូលៀ ក៏តបមកវិញតែ ប្រេនដន ក៏ក្រពាត់ដៃមុននឹងញញឹមស្រស់ដាក់នាងហើយមិនព្រមថយបែបជាខិតមកកាន់តែជិតធ្វើឲ្យច្រមុះនាងសឹងតែប៉ះចុងចង្ការគេទៅហើយ។
"អត់ទេ! បើ ជូ មិនហៅបងថា ដន នោះ! បងមិនថយទេ!"។ សម្តីផ្អែមល្ហែមថែមកាយវិការចង់ចិត្តធ្វើឲ្យ ជូលៀ ក៏អោនមុខព្រោះអៀនហើយនាងក៏ខាំបបូរមាត់តិចៗមុននឹងងើបមុខមើលគេ។
"ដន ថយចេញបន្តិចបានទេ!"។ នាងក្រមុំក៏តបដោយសម្តីស្រទន់មកវិញហើយ ប្រេនដន ក៏ញញឹមទើបគេក៏ថយក្រោយមុននឹងលើកដៃមកអង្អែលក្បាលនាង។
"បែបនេះទើបឆ្លាត!! ថ្ងៃតើអូនចង់ទៅដើរលេងទេ? បងទំនេរចង់ជូនអូនទៅដើរលេង!"។ ប្រេនដន ក៏និយាយដោយផកអែមល្ហែមហើយសុភាពរាបសារជាមួយនាងថែមទាំងកាន់ដៃ ជូលៀ ជាប់ទាំងកែវភ្នែកសម្លឹងនាងជាប់ធ្វើឲ្យមនុស្សជុំវិញខ្លួនពួកគេច្រណែននឹង ជូលៀ ដែលបានប្រុសសង្ហានេះមកស្រលាញ់ហើយថ្នាក់ថ្នមយ៉ាងនេះ។
"អឺម! ខ្ញុំដូចជាចង់ទៅដើរលេងក្នុងក្រុងបន្តិច! ដូចជាទីផ្សារនឹងហាងនានា! ចង់ដឹងថានៅទីនេះមានអ្វីខ្លះ? ដន មិនថាអីទេមែនទេ?"។ ជូលៀ ក៏សួរហើយ ប្រេនដន ក៏ញញឹមហើយឪបស្មានាងដោយក្តីស្រលាញ់។
"បងមិនដែលជំទាស់នឹងបំណងរបស់ព្រះនាងបងស្រាប់ហើយ! ចាំបងនាំអូនទៅ!"។ ប្រេនដន ក៏និយាយហើយពួកគេក៏ញញឹមដាក់គ្មាទើប ប្រេនដន ស្ម័គ្រចិត្តមកបើកឡានខ្លួនឯងហើយនាំនាងចូលក្រុងដើម្បីដើរកម្សាន្ត។
ហាងលក់ឧបករណ៍តន្រ្តី ....
"អូនចង់មើលអីមែនទេ ជូ ?"។ កំពុងតែបណ្តើរគ្នាតាមហាងនានាតាមដងផ្លូវតែ ជូលៀ ក៏កករលេកឃើញហាងនេះខណះនាងក៏សម្លឹងឃើញ ព្យាណូ មួយដែលគេតាំងទើបនាងសម្លឹងវាជាប់តែម្តងទើប ប្រេនដន ក៏សម្លឹងមុខនាងហើយដើរមកមើលទៅ ព្យាណូ នោះទើបញញឹម។
"អូនចង់ទិញ ព្យាណូ មែនទេ? ចាំបងទិញឲ្យអូនណា៎? ពេញចិត្តមួយណា ជូ ?"។ ប្រេនដន ក៏សួរសួរហើយ ជូលៀ ក៏ក្រវីក្បាល។
"ទេ! អត់ទិញទេ! គឺខ្ញុំមិនចេះទេលេងវាទេ ដម ! គ្រាន់តែនឹកឃើញដល់មនុស្សម្នាក់ដែលគាត់ចូលចិត្តលេងវា! គាត់ចូលលេង ព្យាណូ ណាស់ហើយលេងពិរោះទៀតផង!"។ ជូលៀ និយាយហើយដៃក៏ដាក់លើផ្ទាំងកញ្ចាក់ហាងដែលតាំងព្យាណូ ហើយ ប្រេនដន ក៏អោនមកជិត ជូលៀ មុននឹងកាន់ស្មានាង។
"លោក ស៊ុកជីន មែនទេ?"។ ប្រេនដន សួរចំណុចហើយ ជូលៀ ក៏កំពុងរីលីងរលោងហើយពេលនោះ ប្រេនដន ក៏ញញឹមមុននឹងទាញនាងបែរមករកគេហើយនាយក៏លើកខ្នងដៃមកជូតទឹកភ្នែកឲ្យនាងហើយថើបថ្ងាសជាការលួងលោមមុននឹងនាំនាងចូលក្នុងហាងតែម្តង។
"អូនចង់ស្តាប់បទអី? បងក៏ចេះលេងដែរ! នេះអូនចង់ស្តាប់បទអី! ព្រោះបងបទអីក៏លេងបានឲ្យតែអូនចង់ស្តាប់!"។ ប្រេនដន ក៏និយាយមកដាក់ ជូលៀ បែបនេះហើយនាងក៏ភ្ញាក់ផកអើលពេលដឹងថាគេចេះលេងវាហើយមាយកម្លោះក៏លាមដៃនាងមកអង្គុយជាមួយគ្នាទើប ជូលៀ ក៏ញញឹមដាក់គេវិញ។
" ដន លេងបទអ្វីបានដែរ! ខ្ញុំស្គាល់ចម្រៀងមិនច្រើនទេ! សម្រេចតាម ដន នោះទេ! ខ្ញុំអ្វីក៏ស្តាប់បានដែរ!"។ ជូលៀ ក៏និយាយហើយ ប្រេនដន ក៏ញញញឹមមុននឹងគេក៏អង្អែលសក់នាងហើយក៏ចាប់ផ្តើមបើក ព្យាណូ ឡើងមុននឹម្រាមដៃវែងស្រឡូនរបស់នាយក៏ចាប់ផ្តើមចុចហើយលេងចម្រៀងមួយបទដែលធ្វើឲ្យ ជូលៀ ភ្ញាក់ផ្អើលជាខ្លាំង។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????
Start from the beginning