"ពូ ជីន ចេះតែថា!!! នេះខ្ញុំមានមុខមាត់ស្អាតបាតជាមនុស្សត្រឹមត្រូវតើ! កុំមិនដូចអ្នកខ្លះចាស់ហើយឲ្យគេហៅពូទាំងគួរហៅអ៊ំសោះ! គួរឲ្យជ្រេញមែមទេអ្នកគ្រូ?"។ ជូលៀ តបដោយសម្តីឌឺហើយ ស៊ុកជីន ធ្វើជាយកកន្សែងយកវាយគេតែ ជូលៀ ក៏ទៅពួនពីក្រោយខ្នង សូតា មុននឹងលានអណ្តាតដាក់គេហើយទិដ្ឋភាពនេះធ្វើឲ្យ សូតា អស់សំណើចជាខ្លាំង។
"និយាយចឹងអកគ្រូ! ខ្ញុំមានរឿងមូយចាំប្រាប់អ្នកគ្រូ! ខ្ញុំមិត្តភក្តិម្នាក់ដែលចាប់អារម្មណ៍ការរៀនធ្វើនំដែរ! តើអ្នកគ្រូទទួលគេទេ?"។ ជូលៀ ក៏សួរហើយ សូតា ក៏សម្លឹងនាងមុននឹងនាងក៏ញញឹម។
"បើជាមិត្តរបស់ ជូ អ្នកគ្រូមិនថាអីស្រាប់ហើយ!"។ សូតា ក៏និយាយហើយពេលនោះ ស៊ុកជីន ក៏ដើរមកជិត។
"នែ! សិស្សនឹងប្រុសរឺស្រី? បើប្រុសមិនឲ្យមករៀនជាមួយទេណា! ប្រាប់ឲ្យហើយ!"។ ស៊ុកជីន ក៏ហួងហែងភរិយាហើយ ជូលៀ ក៏ញោចស្មាមញញឹមចុងមាត់។
"ជាសិស្សប្រុស!! ក្មេងហើយសង្ហាជាងពូ ជីន ឯងរាប់សិបដងទៀតផង!"។ ជូលៀ ក៏តបឌឺដងមកគេវិញហើយ ស៊ុកជូន ក៏ក្តាប់មាត់ខណៈ សូតា ក៏ទៅឪបសដៃស្វាមីនាង។
"កោតតែខឹងនឹងក្មេងស្រីគួរឲ្យបានដែរទៅនៀកបង! ចិត្តមិនធ្ងន់សោះ! នេះប្រុសសង្ហាបែបណាក៏អូនឃើញតែស្វាមីរបស់អូនតែម្នាក់ដែរណា៎! បងទៅប្រចណ្ឌអីគ្រាន់តែបែបនឹង!"។ សូតា ក៏ញញឹមញញែមដាក់គេហើយ ស៊ុកជីន ក៏ឪប សូតា វិញ។
"បងត្រូវតែហួងហែង! ប្រពន្ធបងគួរឲ្យស្រលាញ់បែបនេះ! អ្នកណាឃើញក៏ស្រលាញ់ដែរ! មិនឲ្យបងខ្វល់ពីអូនក៏ពិបាក!"។ ស៊ុកជីន ដៀមដាម ជូលៀ ហើយនាងតូចក៏ពេបមាត់សើច។
"ប្រចណ្ឌបានសូម្បីតែកូនសិស្ស! ពូ ជីន យ៉ាប់!!"។ ជូលៀ ក៏តបមកវិញហើយ សូតា ក៏សើច។
"បានហើយ! ឈប់ឈ្លោះគ្នាទៅ! នេះមិត្តភក្តិ ជូ គេចង់រៀនមែនរឺ?"។ សូតា ក៏សួរនាំហើយ ជូលៀ ក៏ងក់ក្បាល។
"ចា៎! មិត្តខ្ញុំជាស្រីទេ! គេឈ្មោះ ជេន ! ប្រាប់ថាចាប់អារម្មណ៍នឹងនំនេះពេលដែកនាំនាងមកសាកភ្លក់នំអ្នកគករូធ្វើកាលពីលើកមុននោះអី! អ្នកគ្រូប្រហែលជាស្គាល់ហើយព្រោះខ្ញុំធ្លាប់នាំគេមកម្តងហើយពូ ជីន ក៏ស្គាល់ដែរ!"។ ជូលៀ ក៏រៀបរាប់ហើយ សូតា ក៏ងក់ក្បាលហើយ ស៊ុកជីន ក៏ញាក់ស្មា។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????? 5 ??????????
Start from the beginning