"នេះពូដឹងមែនហ៎?"។ លីថេយ៍ បញ្ជាក់ហើយ ស៊ុកជីន ក៏ងក់ក្បាល។
"អឺម!!! ទើបដឹងទេពេល ជូលៀ ទើបតែមកស្នាក់នៅជាមួយពូមួយរយះក្រោយនេះទេ! បានដឹងពីនាងប្រាប់ថានាងសម្រេចចិត្តបែបនេះព្រោះនាងត្រូវមករៀននៅ ស្វីស ហើយមិត្តភក្តិក៏ទាល់! ទើបសម្រេចចិត្តដាក់លក់ហើយនាងក៏មិនដឹងថាពេលណាវិលមកវិញទេ! តែរឿងនេះក៏មិនអាចបន្ទោស ជូ ឡើយ! ជាការល្អដែលនាងមានចិត្តមេត្តាបែបនេះ! ព្រមជួយមិត្តសុខចិត្តលះបង់! នាងគិតថាលក់ហាងបានហើយនឹងយកលុយនេះមកជួយមិត្តគេ! នេះនាងក៏សុំទោសពូតែពូថាមិនអីទេ! យ៉ាងណាពូក៏ឲ្យហាងទៅ ជូ ហើយ! នធ្វើចឹងក៏ពូរីករាយនឹងការសម្រេចចិត្តដែរ!"។ ស៊ុកជីន ក៏តបហើយ លីថេយ៍ ចងចិញ្ចើមហើយសួរនាំបន្ត។
"មិត្តរបស់បង ជូ នោះគេគាតើឈ្មោះអីទៅពូ?"។ លីថេយ៍ ក៏សួរតហើយ ស៊ុកជីន ក៏តប។
" ជេន !!! អតីតកូនសិស្សស្រីរបស់ភរិយាពូដែរ!"។ ស៊ុកជីន ក៏តបដោយធម្មតាទើបនាំឲ្យ លីថេយ៍ កាន់តែឆ្ងល់នឹងអការះគេធ្វើឲ្យនាយមិនអស់ចិត្តចង់សួរបន្តតែ ណាមជូន ដែលនៅជិតនោះក៏ចាប់ដៃគេ។
"បានហើយ! ក្មួយសួរបងប្រុសពូច្រើនចឹងគាត់ហត់ណាស់ហើយ! អាណិតបងប្រុសពូផង! ទើបបានមកវិញគេសំភាសន៍ដូចបើកសន្និសីទកាសែតទៅហើយ!"។ ណាមជូន ក៏តបជំនួសហើយគេក៏អងែ្អលសក់របស់ លីថេយ៍ ស្រាលៗទើប លីថេយ៍ ក៏អោនមុខចុះហើយគិតថាគេក៏ហួសហេតុតិច។
"មិំនអីទេ! នេះជារឿងធម្មតាដែលគេបារម្ភពីសុខទុក្ខរបងស្រីគេ! នេះគួរតែនាំគ្នាទៅមើល ជូលៀ ម្តងទៅណា៎! ទុកថាបងសុំទៅចុះ!!"។ ស៊ុកជីន តបមកវិញហើយ ថេយ៉ុង ក៏កាន់ដៃ ស៊ុកជីន ។
"បាទបង! កុំតែហោះទៅជាមិនខាន! នឹងរៀបចំឆាប់ៗនេះហើយមិនយូរទេ!"។ ថេយ៉ុង ក៏តបមកវិញហើយ ម៉ូលី ក៏ញញឹមទើប រីស្សាណា ក៏ញញឹមតាមហើយ ណាមជូន នៅក៏គិតតែពីសម្លឹងទៅ ស៊ុកជីន ដែលហាក់មានអាកប្បកិរិយាប្លែកច្រើនខណៈពេលដែល លីថេយ៍ កំពុងតែគិតដល់រឿង ជេន ដែលជាមិត្តបងស្រីគេនោះថាប្រហែលជាមានរឿងមិនប្រក្រតីជាមិនខាន។
"ចឹងបងក៏សុំឆាប់ទៅវិញហើយ! អរគុណអាហារមួយពេលនេះណាស់! កុំភ្លេចលើកក្រោយមកលេងបងផងណា៎!"។ ស៊ុកជីន ក៏ប្រញាប់ចង់ទៅវិញព្រោះមិនគិតនៅទីនេះទេទើប ថេយ៉ុង លើកដៃដាក់លើស្មាគេ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????????????
Start from the beginning