"លឺទេ ជូលៀ គ្រីហ្វីន ថាខ្ញុំឲ្យឯងទៅធ្វើនំ!! នេះឯងចង់ត្រូវទៀតទេ?"។ ស៊ុកជីន ក៏នាងហើយទាញនាងឲ្យក្រោកឈរមុននឹងស្រែកដាក់នាងហើយរុញនាងទៅកន្លែងធ្វើនំទលប ជូលៀ ក៏ប្រឹងតោងទៅចាប់ឧបករណ៍ដោយពិបាក។
"ខ-ខ្ញុំធ្វើហើយ!"។ នាងក៏ស្ទុះធ្វើនំឲ្យគេហើយ ស៊ុកជិន ក៏ជ្រែងដៃចូលហោប៉ៅហើយសម្លឹងនាងទើបនាយក៏ដលរទៅរង់ចាំលើសាឡិងដោយកែវភ្នែកសម្លក់នាងជាប់ជាមួយនឹងគែមមាត់ក៏ញញឹមបែបកោងកាចតែម្តង។
មួយសន្ទុះក្រោយមក .....
នំ ខេក ដល់ស្រស់ស្អាតមួយដែលមានរចនាម៉ូតរយ៉ាងស្អាតនោះជាមួយពណ៍ខៀវដល់ស្រស់ស្រាយហើយនោះជាអ្វីដែលនាងបាននឹកឃើញនឹងចងចាំថានាងចូលចិត្តធ្វើជាងគេព្រោះតែនេះជាពណ៍ដែលអ្នកគ្រូនាងចូលចិត្តទលប ស៊ុកជីន ក៏សម្លឹងមើលវាដោយទឹកមុខមាំហើយកាន់វាឡើងមកមើល។
"នេះជាពណ៍ដែល សូតា ចូលចិត្តមែនទេ?"។ ស៊ុកជីន ក៏សួរនាំតែកែវភ្នែកក៏សម្លឹងមើលនំនោះជាប់ទើប ជូលៀ ក៏ងក់ក្បាល។
"ចា៎! នេះជានំដែលខ្ញុំនិងអ្នកគ្រូចូលចិត្តធ្វើជាងគេហើយក៏ជានំដែលលក់ដាច់បំផុតក្នុងហាងកាលនោះ! ហើយក៏ជានំដែលគាត់ចូលចិត្តជាងគេផងដែរ!"។ ជូលៀ ក៏រៀបរាប់ហើយនាងក៏មានស្នាមញញឹមបន្តិចពេលនឹកដល់រឿងគេហើយ ស៊ុកជីន ក៏សម្លឹងនាងមុននឹងនាយក៏មើលនំវិញ។
"នំដែល សូតា ចូលចិត្ត! នេះឯងដឹងពី សូតា ច្រើនណាស់បានជាស្រួលចាត់ការគេដល់ម្លឹងណ៎?!"។ កែវភ្នែកកំណាចដដែលជាមួយស្នាមញញឹមដែលមិនសាកសមក៏សំដៅមកសមនាងទើបពេលនេះ ជូលៀ លេបទឹកមាត់ហើយក៏ក្តោបដៃចូលគ្នាហើយក៏នាងក៏ថយក្រោយហើយក្រវីក្បាល។
"អត់-អត់ទេពូ ជីន ! ខ្ញុំមិនដែលគិតបែបនេះ-អាយ!"។ នំ ខេក ទាំងថាសដែលស្រស់ស្អាតត្រូវបាន ស៊ុកជីន លើកមកគប់ចំកំណ្តោលមុខនាងយ៉ាងដំំនំហើយក៏បង្កជាភាពឈឺចាប់ផ្សាផងដែរព្រោះថាកម្លាំងគប់ពីចម្ងាយក៏ប្រលែងមួយទំហឹងដល់បាក់ថាសជាពីរហើយជាថាសជ័ររឹងនាំឲ្យនាងមានស្នាមឈាមហូរពីថ្ងាសតិចៗហើយនាងក៏ដួលមុននឹងនាងក័យំហើយលើកដៃសំពះគេពេលដែល ស៊ុកជីន ចូលទៅចាប់បោចសក់របស់នាង។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ???????????????????
Start from the beginning