抖阴社区

????? ?? : ?????????????

Start from the beginning
                                    

"បើវាធ្វើឲ្យពូធូរចិត្តបានមួយកម្រិត! ខ្ញុំក៏យល់ព្រម!"។ ជូលៀ តបដោយមិនស្ទាក់ស្ទើរហើយនាយក៏ទ្រឹងនឹងសម្តីនាងបន្តិចហើយសម្លឹងមើលមុខនាងដោយមានអារម្មណ៍ថាសម្តីនាងធ្វើឲ្យគេមាមអារម្មណ៍ថាស្រាលចិត្តរឺក៏គេចាប់ផ្តើមចាប់ចិត្តលើនាងហើយទេដឹង? ទេ! គេមិនអាចឡើយ។

"គិតថានិយាយតែមាត់សារភាពហើយយើងក៏អស់ចិត្តរឺ? យើងបានបាត់បង់មនុស្សជាទីស្រលាញ់ទាំងមូលទៅ! នាងគិតបែបណាចំពោះសំណងនេះ!"។ ស៊ុកជីន ក៏សួរនាំនាងហើយជូលៀ ក៏សម្លឹងគេមុននិងនាងអោនមុខហើយក៏ចាប់ដៃក្រាស់មកគេមកដាក់លើកញ្ចឹងកររបស់នាងហើយនាងក៏សម្លឹងមើលគេចំៗ។

"សម្លាប់ខ្ញុំដើម្បីសងជីវិតមួយរបស់អ្នកគ្រូទីពូ ជីន ! បែបនេះបើពូគិតថានិងសមតម្លៃខ្ញុំក៏ធ្វើដោយមិនស្ទាក់ស្ទើរ!"។ ជូលៀ និយាយដោយមិនទាក់សោះតែ ស៊ុកជីន ក៏បើកភ្នែកធំៗមុននិងកន្រ្តាក់ដៃមកវិញហើយរុញនាងចេញទើប ជូលៀ ដួលខ្ពោកទៅលើការ៉ូ។

"គិតថាបាត់បង់ឯងមា្នក់ដែរសម្រាប់យើងទទួលយកបានទេ?"។ ស៊ុកជីន ក៏ក្រោកឈរហើយនិយាយបែបនេះមុននិងគេគេក៏ដឹងថាខ្លួនជ្រុលមាត់និយាយសម្តីដែលមិនគួរនិយាយហើយ ជូលៀ ដែលកំពុងតែក្រោកឈរនោះក៏ចងចិញ្ចើមពេលលឺមិនសូវច្បាស់ពីសម្តីគេ។

"ពូ ជីន និយាយ-!"។ ជូលៀ ប្រុងសួរបញ្ជាក់តែ ស៊ុកជីន លើកដៃហាមនាង។

"យើងគ្មាននិយាយស្អីទេ! យើងគ្រាន់តែចងប្រាប់ថាសូម្បីតែឯងស្លាប់ក៏ដោះស្រាយបញ្ហាកើតឡើងមិនបានដែរ!"។ ស៊ុកជីន តបដោយការដោះសារជាលេសកុហកហើយមិនដឹងថាហេតុអីខ្លួនឯងទៅជាច្របូកច្របល់ហើយ ជូលៀ ក៏ក្រោកឈរសម្លឹងគេ។

"បើអស់អីហើយខ្ញុំសុំទៅសម្រាកមុនហើយពូ ជីន ! ពូកុំពិសារស្រាច្រើនពេកហើយឆាប់គេងផងណា៎!"។ ជូលៀ ក៏ប្រុងចេញទៅតែ ស៊ុកជីន ក៏ក្តាប់ដៃហើយហាមាត់សួរសំណួរមួយនាងទើបឃាត់នាងមិនឲ្យទៅ។

"ហេតុអីឯងថាសម្រេចចិត្តទៅ អង់គ្លេស នៅសប្តាហ៍ក្រោយ? ក្រែងឯងចាកចេញទៅជាមួយ ថេ ពីព្រឹមិញនេះទៅតែមិនមែនជារឿងដែលបំផុតសម្រាប់ឯងទេរឺ? នោះឯងនឹងបានគេចពីខ្ញុំហើយមិនបានបាច់នៅឲ្យខ្ញុំធ្វើបាបឯង! យ៉ាងហោចណាស់នោះក៏ជាឪកាសដែលឯងរត់គេចពីខ្ញុំបានហើយ! រួចចុះហេតុអីក៏ឯងមិនទៅ?"។ ស៊ុកជីន នេះក៏សួរនាំហើយ ជូលៀ ក៏ងាកមកញញឹមដាក់គេ។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now