抖阴社区

????? ?? : ?????????????

Start from the beginning
                                    

"ខ្ញុំមិនទាន់ដាច់ចិត្តទៅភ្លាមៗនោះទេ!"។ នាងតូចតបបែបនេះហើយ ស៊ុកជីន មក៏ចងចិញ្ចើម។

"ឯងកើតឆ្គួករឺយ៉ាងម៉េច? នេះឯងចង់ឲ្យយើងធ្វើបាបឯងទឪតរឺ? ហើយនេះឯងនិយាយថាទៅភ្លាមៗត្រៀមចិត្តមិនបាន! បានន័យថាម៉េច? យើងធ្វើបាបឯងវានៅស្ទើរហ៎?!"។ ស៊ុកជីន ក៏សួរហើយ ជូលៀ ញញឹមដាក់គេទៅវិញ។

"មិនថាពូជេរខ្ញុំរឺស្អប់ខ្ញុំហើយធ្វើបាបខ្ញុំអាក្រក់ជាងនេះរឺក៏សម្លាប់ខ្ញុំក៏ដោយតែ ជូលៀ គ្មានថ្ងៃស្អប់ពូទេ! ជូ ស្រលាញ់លោក ដន ចឹងហើយគ្មានហេតុផលមួយណាដែល ជូ អាចស្អប់ពូ ជីន ទេ!"។ នាងតូចតបមកវិញហើយបែរខ្នងរីឯ ស៊ុកជីន ក៏ភាំងមុននិងគេងាកកមើលនាងក្រមុំដែលកំពុងបោះជំហានទៅខាងលើ។

"តែ ប្រេនដន ជាការកុហកមួយដែកយើងបង្កើត! គ្មានការពិតសូម្បីតែមួយចំណុច! ឯងកុំសង្ឃឹមពីវាអី! វាគ្មានប្រយោជន៍នោះទេ! យើងគ្រាន់តែបោកចិត្តរបស់ឯងដើម្បីធ្វើបាបឯងនោះទេ!"។ ស៊ុកជីន  តបបែបនេះតែ ជូលៀ នៅតែញញឹមហើយមិនតបរួចឡើងទៅខាងលើរីឯ ស៊ុកជីន ក៏អង្គុយចុះហើយយកដៃជ្រោងសក់តែម្តង។

"នេះយើងម៉េចក៏ឈរតវ៉ានិងរឿងអត់ប្រយោជន៍ច្រើនយ៉ាងនេះជាមួយនាង? ហេតុអីយើងត្រូវរវល់នឹងការគិតរបស់នាង? នាងគិតស្អីជារឿងនាង! បើនាងវង្វេងវង្វាន់ក្នុងកុហកនោះ..."។ មកដល់កន្លែងនេះគេក៏លែងនិយាយពេលខ្លួននឹកគិតហើយក៏ស្រឡាំងកាំងនិងសម្តីនាង។

គេគិតម្តងហើយម្តងទៀតទៅលើរឿងដែលគេ ក្លាយជា ប្រេនដន កន្លងមុននោះជាមួយនិងមនោសញ្ចោតជាច្រើនដែលបានកើតឡើងហើយគេក៏រឹតតែមានអារម្មណ៍ចម្លែកពេលដែលគេនឹកគិតពីវានាំឲ្យគេបែរជាចង់ញញឹមតែគេប្រឹងអឹបបបូរមាត់រនិងសង្កត់ចិត្តវិញហើយមិមយល់ថាហេតុអីគេមានអារម្មណ៍ថាសប្បាយចិត្តពេលគិតដល់អនុស្សាវរីយ៍វឆ្កួតៗដែលគេជាអ្នកសាងមកកុហករឺក៏គេជាប់ផុងជាមួយការសម្តែងជ្រុលហួសមួយនេះ? គេសម្តែងជ្រុលរហូតដល់ដាក់អារម្មណ៍ពិតហើយមិនដឹងខ្លួនមែនទេ។

"ចៅហ្វាយ!!! ខ្ញុំមានពត៍មានចង់រាយការណ៍ជូនចៅហ្វាយ!"។ ពេលនេះ ហ្គាណា កម្លោះសង្ហាបានចេញមករកគេជមាមួយពត៍មានមួយហើយ ស៊ុកជីន ក៏សម្រួលអារម្មណ៍មុននិងសម្លឹងគេ។

"ស្អីទៅនិយាយមក!"។ ស៊ុកជីន ក៏តបហើយ ហ្គាណា ក៏ហុចឯកសារមទិន្ន័យមួយជូនគេ។

"ពត័មានទាក់ទិននឹងហាងនំដែលបានថាអ្នកនាងជាអ្នកដាក់លក់នោះ! ក្នុងនេះបានរៀបរាប់ច្បាស់ពីអ្វីដែលខ្ញុំស៊ើបឲ្យកាន់តែច្បាស់និងសុីជម្រៅ! ប្រាប់ថាអ្នកនាង ជូលៀ ពិតជាមិនជាប់ទាក់ទងនឹងរឿងដែលជួយមិតសូម្បីតែបន្តិចទេ! កន្លងមកគ្មានពត៍មានមួយណាទាក់ទិននិងប្រាក់ដែលត្រូវបានដកទុនមកប្រើផកតេសផ្តាសកករៅពីអ្នកនាង ជូលៀ គាត់គ្រាន់ដកលុយក្នុងហាងឲ្យទៅបុគ្គលិកបើកប្រាក់ខឺនិងចំនាយក្នុងហាងធម្មតា! ចំំណែកកំណត់នៃការចាយវាយផ្ទាល់ខ្លួនគ្មាមដោយសារតែលោក គ្រីហ្វីន ជាលោកប៉ារបស់អ្នកនាង ជូលៀ មានសម្ព័នក្រុមហ៊ុនច្រើនដែលមិនតមករូវការចាយប្រាបក់ឡើយ! ពិសេសទិន្នន័យជាង 2 ខែក្រោយមកនេះក៏មិនមានការផ្ទេរប្រាក់ទៅកាន់នរណាឡើយ!"។ ហ្គាណា ស៊ើបពីរឿងរ៉ាវដែលគេចង់បង្ហាញ ស៊ុកជីន ឲ្យដឹងហើយ ស៊ុកជីន ក៏ស្តាប់គេដោយភ្ញាក់ផ្អើលតែម្តង។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now