"យើងចាំមើលថានាងខ្លាំងជាមួយយើងបានដល់កម្រិតណា៎!"។ ស៊ុកជីន ក៏តបមុនគេក៏រង់ចាំមនុស្សស្រីម្នាក់ដែលតាមគេមិនលើកលែងនោះដោយញញំឹមចុងមាត់។
<គ្រាំង>"បង ជីន !!! ហេតុអីក៏នៅទីនេះ?"។ មួយសន្ទុះក្រោយក៏ពិតមែនដែលមានស្រីម្នាក់មកក្រឡុករករឿងពេញផ្ទះតែនាយកម្លោះបែរជាអង្គិយធ្វើមិនដឹងហើយសម្លឹងមុខនាង។
"នៅទីណាជារឿងខ្ញុំ! ហេតុអីក៏នាងត្រូវខ្វល់ឈឺក្បាលហាលថ្ងៃនឹងខ្ញុំ?"។ ស៊ុកជីន តបមកវិញហើយ សូណា ក៏ក្តាប់ដៃហើយដាក់ខ្លួនមកអង្គុយក្បែរគេតែម្តង។
"តែខ្ញុំបារម្ភពីបង! ខ្ញុំរង់ចាំមើលបងរាល់ថ្ងៃ! ខ្ញុំបារម្ភពីសុខទុក្ខបង! តែបងធ្វើដូចជាមិនខ្វល់ពីខ្ញុំទាល់តែសោះចឹងហេ៎?! ហើយបងពេលនេះបែរជាមកនៅក្បែរមីឃាតករនោះ! នេះបានន័យថាម៉េច? បងមិនគិតចាប់វាដាក់គុកបែរជាយកវាមកដេកសុីស្រួលចង់ហេ៎?"។ សូណា ក៏ស្រែកដាក់គេហើយ ស៊ុកជីន ក៏សម្លឹងនាងមុននិងគេហាក់មានអារម្មណ៍ថានាងរំខានទើបសម្លក់មុខនាង។
"អ្នកណាគេប្រាប់នាងថាខ្ញុំយកគេមកដេកសុីស្រួល?"។ ស៊ុកជីន ក៏សួរហើយ សូណា ក៏សម្លឹងគេដោយទឹកមុខប្រាកដប្រជានិងមាំ។
"នេះខ្ញុំមានភ្នែកក៏ឃើញហើយថាបងឲ្យគេដេកសុីស្រួលនៅទីនេះ! បើមិនចឹងទេបងក៏ប្រហែលជាយកគេទៅញាត់គុកហើយមិនចឹងហេ៎?"។ សូណា ក៏និយាយហើយ ស៊ុកជីន ក៏ញញឹមចុងមាត់មុនិងគេក្រលែងកែវស្រា។
"ច្រណែនគេមែនទេ? ហើយចង់ជំនួសខ្លួនឯងជាគេដែររឺក៏អត់ចឹង?"។ ស៊ុកជីន ក៏សួរដោយទឹកមុខស្មើហើយ សូណា ក៏នៅស្ងៀមមុននិងនាងក៏ចងចិញ្ចើម។
"បងនិយាយស្អី? នេះម៉េចខ្ញុំត្រូវធ្វើមកធកវើខ្លួនជំនួសឃាតករ! ខ្ញុំមិនបានសាងរឿងអីទេ! ហេតុអីត្រវជំនួសគេ?"។ សូណា តបហើយ ស៊ុកជីន ក៏លើកចិញ្ចើម។
"ចុះខ្ញុំមានបានថានាងជាឃាតការឯណា? ពាក្យណាដែលខ្ញុំនិយាយដៀលនាងចឹងទៅ?"។ ស៊ុកជីន ក៏សម្លឹងនាងចំៗកែវភ្នែកហើយ សូណា ក៏ស្រឡាំងកាំងមុននិងសម្លឹងទៅកន្លែងផ្សេង។
"មិនដឹងទេ! តែយ៉ាងណាបង ជីន ត្រូវវិលទៅផ្ទះវិញណា៎! ធ្វើខ្លួនបែបនេះមិនព្រម!"។ សូណា ក៏ក៏តបបែបនេះដោយធ្វើមុខមិនពេញចិត្តហើយ ស៊ុកជីន ក៏ចងចិញ្ចើម។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????????
Start from the beginning