"ពូ-ពូ ជីន ?"។ អ្នកដែលនិយាយរកនាងជា ហ្គាណា ហើយពេល ស៊ុកជីន ក៏សម្លឹងនាងដោយមុខមាំជាមួយកករសែភ្នែកកាច។
"នេះលុយ!!! យើងឲ្យឯងយកទៅដោះបំណុលប៉ាឯងបាន! បើឯងព្រមនិយាយការពិតប្រាប់មកយើងណា៎ ជេន !"។ ស៊ុកជីន ហុចសែកឲ្យនាងទើប ជេន ទទួលហើយក៏ចងចិញ្ចើម។
"ការ-ការពិតអីទៅពូ ជីន ? នេះខ្ញុំមិនយល់ទេ?"។ ជេន ក៏សួរធ្វើដូចមិនដឹងទាំងក្នុងចិត្តភ័យខ្លាចបែការហើយ ហ្គាណា ក៏ដើរមកជិតនាង។
"អ្នកនាងបានទម្លាក់កំហុសគ្រប់យ៉ាងពីការស្លាប់របស់ចៅហ្វាយស្រីទៅលើអ្នកមាង ជូលៀ មែនទេ?"។ ហ្គាណា សួរចំៗហើយពេលនោះ ជេន ក៏ស្លឺភ្នែកហើយនាងក៏ញ័រដៃតែប្រឹងសម្រួលធ្វើជាធម្មតាមកវិញ។
"ទេ! ម៉េចក៏គិតបែបនេះ? នេះខ្ញុំក៏មិនដែលមានគំនិតបែបនេះទេ! ហេតុអីខ្ញុំត្រូវទម្លាក់កំហុសទៅលើគេនោះ?!!"។ ជេន ក៏តបដោយញ័រមាត់សម្លឹងមើលមកនាយកម្លោះដោយមិនចំក្រសែភ្នែកឡើយហើយ ស៊ុកជីន ក៏សម្លឹងមុខនាងមិនដកកករសែភ្នែកឡើយ។
"មុននឹងខ្ញុំនៅនិយាយជានាងស្រួលបួលនោះ ជេន គួរតែមេត្តាឆ្លើយការពិតមកថានាងបានទម្លាក់កំហុសលើ ជូលៀ មែនទេ? មែនរឺអត់?"។ សម្លេងរបស់ ស៊ុកជីន រឹងហើយកាចជាមួយកែវភ្នែកហាក់ចង់ប្រហារនាងនោះធ្វើឲ្យ ជេន ត្រូវថយខ្លួនហើយអុកគូថទៅលើដីទើបនាងក៏ភ័យស្លន់មុននឹងនាងក៏ស្រវាមកតោងជើងរបស់ ស៊ុកជីន តែម្តង។
"ហុឹក...ខ្ញុំសុំទោស...ហុឹក...ខ្ញុំសុំទោសពូ ជីន ...នេះមកពីខ្ញុំគ្មានជម្រើសពិតមែន...ខ្ញុំក៏មិនចង់ធ្វើទេហើយវាក៏មិនជាគួរជាកំហុសរបស់ខ្ញុំឡើយ! ខ្ញុំមិនមែនជាអ្នកគិតមានគំនិតធនវើរឿងនិងទេ! ..ហុឹក...មែន!! ខ្ញុំបានទម្លាក់កំហុសទៅលើ ជូលៀ ថានាងជាអ្នកលក់ហាងតែនាងមិនដឹងរឿងនោះទេព្រោះខ្ញុំគិតថាបើពូដឹងថាខ្ញុំជាអ្នកលក់នោះគឺខ្ញុំនិងមានបញ្ហាជាពូខ្លាំងណាស់ហើយ! ចឹងហើយទើបខ្ញុំអត្មានិយមហើយក៏ធ្វើបែបនេះនេះ..ហុឹក...ពូ ជីន យល់ដល់ខ្ញុំផងទៅ..ហុឹក...ខ្ញុំក៏មិនចង់បែបនេះដែរ!"។ ជេន និយាយបែបនេះហើយពេលនេះ ស៊ុកជីន ក៏សម្លក់នាងដផយខឹងសម្បារមុននឹងរលាស់ជើងចេញពីដៃនាងហើយគេក៏ស្រវាមកចាប់ទាញចុងចង្ការនាងឲ្យមកសម្លឹងគេចំៗមុននិងគេអោនមកសម្លក់នាង។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????
Start from the beginning