"ឯងទាមទារឲ្យខ្ញុំយល់ដល់ឯងខណៈឯងមានបានដឹងខ្លះទេថា ជូ ជាមនុស្សដែកទូលរែកកំហុសជំនួសឯងនោះហើយនាងត្រូវរងការចោទប្រកាន់បែបណា? នេះឯងរស់នៅគេចបំណុលហើយរុញច្រានគ្រប់យ៉ាងឲ្យគេដែលមិនដឹងរឿងឲ្យទទួលតែម្នាក់ឯង! នេះយើងកោតឯងចេះគេងលក់ស្រួលរាល់យប់ដែរហេ៎ ជេន ដែលធ្វើអំពើអាក្រក់យ៉ាងនេះដាក់មិត្តឯង? ក្រែងគេជាមិត្តជិតសិទ្ធិឯងមិនចឹងហី?"។ ស៊ុកជីន សួរនាំនាងដោយមុខសម្លក់ខឹងនឹងទង្វើនាងធ្វើមកលើ ជូលៀ រីឯ ជេន ក៏កាន់តែភ័យហើយក្រវីក្បាល។
"ខ្ញុំដឹងថាខ្ញុំមិនល្អហើយក៏មិនគួរណាធ្វើចឹងដែរ! តែខ្ញុំគិតគេក៏មានសំណាងជាងខ្ញុំ! ខ្ញុំក៏មិនគករាន់តែបង្ខំចិត្តដើម្បីដកទាល់នោះទេ! នេះវាក៏មិនមែនរឿងធំដុំដែរ! ពូក៏មិនដែលប្រកាន់និង ជូ ស្រាប់ហើយ! ទើបខ្ញុំគិតថាប្រហែលជាពូមិនខឹងនិងនាងទេបើដឹងថានាងជាអ្នកលក់ហាងនោះតែបើខ្ញុំវិញគឺពិតណាស់ដូចជាពូកំពុងតែធ្វើចឹង! ពូនិងរករឿងខ្ញុំហើយមិនអាចលើកលែងឲ្យខ្គុំដូច ជូលៀ ឡើយ!"។ ជេន និយាយហើយយំរីឯ ស៊ុកជីន លឺហើយក៏ញញឹមចុងមាត់។
"លើកលែង? ហឹស!!! ឯងថាខ្ញុំមិនអាចខឹងនឹង ជូ ចឹងរឺ? នេះឯងមានដឹងទេថាឯងបាននឹងកំពុងតែសម្លាប់មិត្តល្អរបសឯងហើយ ជេន ! ឯងបានខ្ចីដៃខ្ញុំ់ដោយប្រយោលមកប្រើខ្ញុំធ្វើជាឃាតករប៊ិះនិងសម្លាប់ ជូ ហើយមានដឹងទេ? ក្មេងស្រីមិនដឹងអីម្នាក់ត្រូវបានធ្វើបាបជិតឆ្កូតទៅហើយមានដឹងទេ? ព្រោះអ្វីដឹងទេ? ព្រោះនាងទូលរែកគំនុំដែលគេទម្លាក់មកលើនាង!!! ខ្ញុំពេលនេះក៏មកតាមរកការពិត! ខ្ញុំដឹងថា ជូ ត្រូវគេទម្លាក់កំហុសលើនាងហ់យ! តែខ្ញុំមិនស្មានទេថាមនុស្សអាក្រក់នោះជាឯងនោះទេ ជេន ! ព្រោះតែលុយឯងក៏ធ្វើចិត្តដាច់ដាក់មិត្តល្អដែលរាប់អានឯងឲ្យរស់ដូចជាក្នុងនរកហើយឯងក៏មកស្រែកប្រាប់គេថាជិវិតឯងពិបាក!!! នេះឯងប្រហែលជាចង់សាករស់នៅជិវិត ជូ ដែលរស់នៅរាល់ថ្ងៃហើយមែនទេ? ខ្ញុំក៏អាចនាំឲ្យឯងឲ្យសាកបានជីវិតដែលឯងគិតថាគេរស់នៅទូលរែកកំហុសរបសឯងនោះ ជេន !! បើឯងចង់សាករសជាតិនេះគឺជ្រើសរើសបានថារក្សាអាថ៍កំបាំងហើយនៅលាក់បាំងតទៅទៀតចុះហើយឯងនិងដឹងថានរកលើផែនដីវាមានរសជាតិយ៉ាងណា ជេន !"។ កែវភ្នែកកាចប្រឹងសម្លឹង ជេន ដែលញ័រមាត់នោះហើយនាងក៏ភិតភ័យតែម្តងពេលលឺសម្តីចេញពីបុរសម្នាក់ដែលអាចសម្លាប់នាងត្រឹមកែវភ្នែកបានគករប់ណេលហើយបើនាងនៅតែលាក់បាំងច្បាស់ណាស់ថានាងនិងកាន់តែវេទនាជាងនេះទៅទៀត។
ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...
ពេលរាត្រីឈានមកដល់ហើយនាងក្រមុំពេលនេះនៅជាន់ខាងក្រោមដាំស្លនិងធ្វើម្ហូបជាច្រើនជាការជួយដល់មេការដែលនាងតែងតែឆ្លៀតមកជួយរហូតព្រោះនាងមិនចង់នៅទំនេរទាំងមេការហាមយ៉ាងណាក៏នាងនៅតែជួយហើយនៅយកពេលទំនេរមកធកវើនំចែកអ្នកផ្ទះញ៊ាំទៀតផងហើយមេការក៏ភ្ញាក់ផ្អើលនិង ស៊ុកជីននដែលបានផ្តាំគាត់ដែរថាពេលនេះនៅទីនេះគឺទុកឲ្យ ជូលៀ ចាត់ចែងនោះឯង។
"អ្នកនាងឆាប់មកពិសារបាយចា៎!"។ ពេលនេះមេការដើរមកហៅនាងពេលគាត់រៀបចំបាយរួចលើតុទើបនាងក្រមុំដែលកំពុងតែលាយម្សៅធ្វើនំក៏ថាចាក់ទឹកចូលទៅហើយនោះក៏ញញឹមហើយក៏ដោះស្រោមដៃទុកមុននិងដោះអៀមចេញហើយតមករង់មករកតុបាយដែលមានអាហារឆ្ញាញ់ជាច្រើន។
"អ្នកនាងអញ្ជើញ!!"។ មេការក៏កាន់ដើរមកកាន់ដៃនាងទើប ជូលៀ ញញឹមដាក់គាត់ហើយអង្គុយចុះ។
តែវិនាទីដែលនាងបានស្រង់ក្លិនអាហារទាំងនេះទឹកមុខនាងប្រែមលជាអាក្រក់ជាមុនហើយនាងក៏យកដៃខ្ទប់មាត់ហើយមានអារម្មណ៍ថាវាមានក្លិនចឆ្អាបខ្លាំងមែនទែនទាំងវាជាស៊ុបដែលនាងធ្វើសោះនោះក៏ធ្វើឲ្យនាងរតើទៅបន្ទប់ទឹកទាងកម្រោលតែម្តងព្រោះតែនាងមានអារម្មណ៍ថាចង់ក្អួតចង្អោរភ្លាមៗកាលបើនាងទើបតែបានស្រង់ក្លិនវាហើយនាងក៏មិនដឹងថាខ្លួននាងកើតអ្វីនោះទេ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ?????????????
Start from the beginning