"ថ្នាំជួយសះរបួស?! ខ្ញុំធ្លាប់មានរបួសនឹងស្នាមជាំពេញខ្លួនហើយខ្ញុំប្រើវាមានទាំងថ្នាំស្ងប់អារម្មណ៍ទៀតផង! ទាំងនោះមានផលប៉ះពាក់រឺលោកគ្រូ?"។។ ជូលៀ សួរនាំព្រោះទាំងនោះជាថ្នាំដែល ស៊ុកជីន ធ្លាប់ប្រើឲ្យគ្រូពេទ្យមកពិនិត្យនាងរៀបចំឲ្យនាងផឹកកាលពីមុននោះហើយនាងមិនដឹងទេថាវាហុចផលមកពេលនេះ។
"តាមការពិនិត្យយើងរកឃើញសារធាតុថ្នាំទាំងនោះគឺមានកម្រិតគីមីខ្ពស់ដែលមិនគួរប្រើលើសពី 2 ដងឡើយ! ភាគច្រើនវាត្រូវបានគេលាលាយធាតុផ្សំតែ 1.20 ភាគរយនៃថ្នាំទេ! តែនេះអ្វីដែលអ្នកនាងធ្លាប់ប្រើជាសារធាតុសុទ្ធ! អ្នកនាងនៅមានកម្លាំងធម្មតាទប់វានដល់ពេលនេះគឺទុកថាជាមនុស្សម្នាក់មានសុខភាគល្អណាស់ហើយតែពេលគេនេះវាបានប៉ះពាល់ដល់រាងកាយអ្នកនាងជាខ្លាំងណាស់! ហើយអ្នកនាងក៏មានកូនទៀត! វាកាន់តែប៉ះពាល់ដល់ជីវិតទៀតផងណា៎អ្នកនាង! បើអ្នកនាងសម្រេចចិត្តថាយកកូនចេញនៅពេលនេះប្រហែលជាអ្នកនាងមានឪកាសព្យាបាលបានឆាប់រហ័សតែបើ-!"។ គ្រូពេទ្យនិយាយមិនទាន់ចប់ ជូលៀ ស្រវាមកចាប់ដៃគេ។
"អត់ទេលោកគ្រូ! ខ្ញុំចង់ទុកកូន! លោកគ្រូពេទ្យជួយកូនខ្ញុំផង! ហុឹក...ខ្ញុំមិនអាចយកគេចេញទេ! ខ្ញុំមិនធ្វើចឹងដាក់កូនទេគ្រូពេទ្យ!"។ ទឹកមុខនាងក្រមុំនឹកអាណិតដល់ជីវិតតូចនោះហើយគ្រូពេទ្យក៏កាន់តែពិបាកព្រោះតែគិតដល់ជីវិតនាងតែគេក៏ធ្វើអីមិនត្រូវនិងបំណងអ្នកជម្ងឺឡើយ។
"បើអ្នកនាងសម្រេចទុកនោះខ្ញុំអាចនិយាយថាភាគរយដែលអ្នកនាងអាចឆ្លងផុតពីការសម្រាលគេគឺតិចណាស់! អ្នកនាងអាចសន្លប់លែងដឹងខ្លួនមួយជិវិតរឺក៏...!"។ លោកគ្រូពេទ្យមិនហ៊ាននិយាយទៀតហើយ ជូលៀ ក៏ស្រក់ទឹកភ្នែកហើយក្រវីក្បាល។
"ហុឹក...កូនជាក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំហើយនឹងគាត់! ខ្ញុំដឹងថាគ្រូពេទ្យចង់បានន័យថាម៉េច! តែខ្ញុំមិមអាចព្រោះតែខ្លួនឯងហើយបោះបង់កូនទេលោកគ្រូទេ! អរគុណលោកគ្រូ! សុំកុំប្រាប់នរណាឲ្យដឹងពីរឿងនេះអី! ខ្ញុំអរគុណលោកគ្រូពេទ្យហើយ!"។ ជូលៀ ក៏កាន់ដៃគេហើយអង្រួនអង្វរកគេរីឯគ្រូពេទ្យក៏ហាក់ទើសទាល់ជាពន់ពេកតែម្តងតែគេក៏មានតែតាមនាង។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????
Start from the beginning