抖阴社区

????? ?? : ????????????????

Start from the beginning
                                    

"អ្នកនាង!!! អ្នកនាងដឹងខ្លួនហើយមែនទេ! អ្នាកនាងកើតអីទៅ?"។ មេការដែលនៅចាំខាងក្រៅនេះក៏រត់ចូលមកហើយ ជូលៀ ញញឹមដាក់គាត់ពេលគ្រូពេទ្យពិនិត្យហើយទៅវិញ។

"គឺដូចខ្ញុំនិយាយចឹង! សម្រាកមិនគ្រប់គករាន់ក៏ចឹងទៅ! ណាមួយក្តៅក្នុងទៀតផង! ករពះមានបញ្ហាខ្លះ!!! មេការកុំភ័យមើល!!! អស់សារ៉ូមហើយក៏ចេញពីពេទ្យបានហើយ!!"។ ជូលៀ តបដោយមុខស្រស់ស្រាយធ្វើដូចជាគ្មានអ្វីកើតឡើងតែការពិតនាងកំពុងតែជួបនឹងបញ្ហាធំបែបនេះទៅហើយសូម្បីតែខ្លួននាងផ្ទាល់ក៏ខ្លាចហើយនាងក៏មិនដឹងថាត្រូវធ្វើបែបណានោះទេតែនាងដឹងត្រឹមម្យ៉ាងប៉ុណ្ណោះថានាងមិមអាចបោះបង់កូនឡើយ។

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ..

"នេះឯងឈានដល់ដំណាក់កាលទាំងនេះហើយនៅមិនព្រមនិយាយការពិតមកប្រាប់យើងទៀតមែនទេ ជេន ? ឯងលាក់បាំងមនុស្សពីក្រោយព្រោះតែខ្លាចគេលែងជួយឯងមែមទេ?"។ ពេលនេះ ស៊ុកជីន ក៏នៅតែសួរនាំ ជេន ដែលអោនមុខហើយក្តាប់ដៃជាប់។

"ពូ ជីន ក៏បានដឹងថាខ្ញុំជាអ្នកបង្កបញ្ហាទៅហើយ! តើពូចង់ដឹងពីក្រោយខ្នងខ្ញុំថាជានរណាធ្វើអីទៅ?"។ ជេន តបវិញហើយ ហ្គាណា ក៏សម្លឹងមើលមុខ ស៊ុកជីន ដែលមានកែវភ្នែកខ្មៅងងឹតមើលមកនាង។

"មិននិយាយព្រោះគេនោះចំណែកជួយនាងព្រោះលុយដែរមែនទេ? តាមដឹងនាងក៏ជាមនុស្សដែលផ្សំគំនិតផ្ញើសារទាក់ទងចៅហ្វាយស្រីដែរមែនទេ?"។ ហ្គាណា និយាយហើយបែបនេះ ស៊ុកជីន មើលនាងដោយមុខស្មើខណៈ ជេន បើកភ្នែកធំៗ។

"ខ្ញុំមិនដឹងទេ...ខ្ញុំមិនបាន-!"។ ពេលនោះកាណុងកាំភ្លើងចង្អុលចំថ្ងាសរបស់នាងធ្វើឲ្យ ជេន ស្រឡាំងកាំងតែទឹកមុខរបស់ ស៊ុកជីន ក៏មាំហើយកែវភ្នែករឹង។

"គ្រាប់កាំភ្លើងវាមិនចេះទុកពេលឲ្យនរណាទេណា ជេន !"។ សម្តីត្រជាល់របស់នាយក៏តបមកវិញហើយ ជេន ក៏លេបទឹកមាត់ដោយញ័រមាត់។

"ខ្ញុំ-ខ្ញុំនិយាយ! ពូយកវាចេញទៅ!"។ ជេន និយាយរដេបរដុបតែ ស៊ុកជីន ក៏មិនដកនោះគេនៅតែភ្ជង់ទើប ហ្គាណា ក៏ទាញដៃគេទើប ស៊ុកជីនមសម្រួលអារម្មណ៍ហើយក៏ដាក់ចុះ។

"មនុស្សដែលនៅពីក្រោយខ្នងបញ្ជាគ្រប់យ៉ាងនោះគឺអ្នកមីង សូណា ប្អូនថ្លៃរបស់ ពូ ជីន នោះឯង!"។ សម្តីនេះធ្វើឲ្យ ស៊ុកជីន សឹងតែក្អួតឈាមហើយសម្លឹងនាងដោយស្រឡាំងកាំងតែម្តងពេលដែលឺដល់ឈ្មោះមនុស្សម្នាក់ដែកលគេមិនធ្លាប់នឹកគិតដល់នោះទេថានាងជាអ្នកមានចំណែកក្នុងរឿងនេះហើយជាមនុស្សដែលមានចំណែកធំទៀតផងក្នុងរឿងមួយនេះទាំងនេះនាងនៅក្បែរខ្លួនគេមករហូតកន្លងមក។

ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...

ផេនហោសន៍របស់ ស៊ុកជីន ....

"មនុស្សនៅទីនេះទៅស្លាប់អស់ហើយ?"។ រាងកាយឡូយឆាយរបស់ស្រីម្នាក់ក៏មកស្រែកជំទាលសួរនាំអ្នកបម្រើដែលនៅទីនេះធ្វើការក៏មកអោនដាក់នាង។

"លោកប្រុសមិននៅទេអ្នកនាង សូណា !"។ អ្នកបម្រើតបហើយ សូណា ខាំមាត់សម្លក់នាងហើយក៏យកម្រាមដៃមកចង្អុលច្រានថ្ងាសគេ។

"យើងដឹងថាបង ជីន មិននៅហើយ! តែយើងចង់សួរថាមីក្មេងឃាតករថោកទាបនោះវានៅឯណា?"។ សូណា ក៏សួរហើយអ្នកបម្រើក៏សម្លឹងមើលនាងដោយខ្លាចៗហើយក៏តបវិញ។

"អ្នកនាង ជូលៀ គាត់សម្រាកនៅពេទ្យ! ប្រហែលជាស្អែកបានគាត់មកវិញ!"។ អ្នកបមករើតបហើយ សូណា លឺបែបនេះក៏ចងចិញ្ចើមមុននិងស្រាប់តែញញឹមចុងមាត់តែម្តង។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now