抖阴社区

????? ?? : ??????????????????

Start from the beginning
                                    

( ថាម៉េច? ទទួលខុសត្រូវ? អ្នកណាគេទទួលខុសត្រូវលើ ជូ ?)។ ស៊ុកជីន មិនយល់រឿងហើយក៏មិនទាន់ដឹងអ្វីដែរហើយ ថេយ៉ុង ចងចិញ្ចើមមុននិងតប។

"គឺជាមិត្តភក្តិប្រុសរបស់គេដែលរៀនជាមួយគ្នានោះអី! គេបានសារភាពប្រាប់ខ្ញុំថាគេជាអ្នកធ្វើឲ្យ ជូ មានផ្ទៃពោះ! គេថាមកពីគេស្រលាញ់ ជូ ពេកទើបបង្ខំនាងធ្វើឲ្យនាងត្រូវរងនឹងភាពភ័យខ្លាចហើយគេចមកទើបគេមកតាម! នេះរឿងភ្លាមៗពេកដែរ! ដំណងនេះក៏ធ្វើឲ្យខ្ញុំពិបាកធ្វើចិត្ដដែរតែបែបនេះគិតថាបើជំទាស់ពួកគេក៏មិនកើតដែរ! យ៉ាងខ្ញុំនិងរៀបចំឲ្យពួករៀបការឆាប់ៗផងដែរ!"។ សម្តីនេះធ្វើឲ្យ ស៊ុកជីន ដែលស្តាប់ហើយក៏ធ្លាក់ថ្លើមក្តុកតែម្តង។

( កុំណា៎ ថេ បងសុំអង្វរឯង!!! កុំឲ្យ ជូ រៀបការអី! ជូ មិនអាចរៀបការជាមួយគេបានទេ!)"។ សម្តីរបស់ ស៊ុកជីន បានធ្វើឲ្យ ថេយ៉ុង កាន់តែឆ្ងល់។

"ហេតុអីទៅបង ជីន ម៉េចក៏មិនបាន?"។ ថេយ៉ុង ក៏តបទៅវិញហើយពេលនេះ ស៊ុកជីន ក៏តបទៅវិញ។

( ព្រោះតែកូនក្នុងពោះ ជូ នោះមិនមែនជារបស់គេទេតែជាកូនរបស់បង!)។ សម្តីសារភាពដែល ស៊ុកជីន តបមកនោះច្បាស់ណាស់អាចធ្វើឲ្យ ថេយ៉ុង ភ្ញាក់ផ្អើលជាខ្លាំងសឹងតែសន្លប់តែទាល់ត្រង់ថាឃ្លាទាំងនោះគឺលឺចូលត្រចៀករបស់ ជូលៀ ដែលទាញទូរស័ព្ទពីលោកប៉ារបស់នាងមកស្តាប់ទៅវិញទើប ថេយ៉ុង បានត្រឹមសម្លឹងមើលមុខមាំរបស់កូនស្រី។

"ពូកុំនិយាយផ្តេសផ្តាស! នេះជាកូនរបស់ខ្ញុំហើយនិង រីអូ ! យ៉ាងណាខ្ញុំក៏សុំទោសដែចំពោះរឿងកន្លងមក! ខ្ញុំដឹងថាពូប្រាដកជាខឹងដែរខ្ញុំបង្ករឿងច្រើនដល់ពូ! ចឹងហើយមង្គលការរបស់ខ្ញុំក៏មិនចាំបាច់មានពូមកចូលរួមដែរ! អរគុណច្រើនណាស់!"។<ទឹតៗ>ទូរស័ព្ទត្រូវបានវចុចផ្តាច់ដោយដៃ ជូលៀ ហើយពេលនេះមក ថេយ៉ុង ក៏សម្លឹងមើលកូនស្រីដែលទាញទូរស័ព្ទមកឆ្លើយតបហើយចុចបិទដោយភាំងតែម្តង។

"ម៉េចក៏កូនធ្វើចឹងដាក់បង ជីន ជូ ?"។ ថេយ៉ុង ក៏សម្លឹងមើលកូនស្រីគេដែលក្តាប់ទូរស័ព្ទជាប់ហើយ ជូលៀ ក៏ហុចឲ្យប៉ានាងវិញ។

"គឺកូនគិតថាមិនចង់ឲ្យពូ ជីន ត្រូវមកឈឺឆ្អាលហើយរញ៉េរញ៉ៃនឹងរឿងរបស់កូន! ពូ ជីន គាត់រង់ទុក្ខពីរឿងកូនច្រើនណាសើហើយ! លោកប៉ាមិនចាំបាច់ទាក់ទងរឺទៅរំខានសួរនាំគាត់ទេ! ខ្ញុំដូចជាផ្តល់សម្ពាធឲ្យគាត់កាន់ខ្លាំងណាស់ហើយទើបចង់ធ្វើបែបនេះលោកប៉ា! ប៉ាកុំទៅសួរនាំគាត់អីព្រោះរឿងគ្រប់យ៉ាងគឺដូចដែលប៉ាបានជ្រាបចឹង!"។ ជូលៀ ទទូចដាក់ ថេយ៉ុង ហើយ ជូលៀ ក៏ឡើងទៅខាងលើបាត់ទើបនាយក៏កាន់ទូរស៍ព្ទមកមើលមុននិងចងចិញ្ចើម។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now