抖阴社区

????? ?? : ??????????????????

Start from the beginning
                                    

"មានរឿងអីទៅ?"។ ថេយ៉ុង ក៏ចុចទូរស័ព្ទទៅរកបំណងចង់ទៀតតែក៏ឃើញថាកូនស្រីលួចលុបលេខរបស់ ស៊ុកជីន បាត់ទៅហើយនាំឲ្យនាយក៏ចងចីញ្ចើមហើយងឿងឆ្ងល់ព្រោះតែវាកាន់តែច្របូកច្របល់លើសដើម។

បន្ទប់គេងរបស់ ជូលៀ ...

"អ៊ួក...អឹក...ខឹកៗ!"។ សម្លេងក្អួតចង្អោរឮចេញពីបន្ទប់ទឹកក្នុងបន្ទប់នាងបានធ្វើឲ្យរាងកាយស្រឡូននាងទន់ខ្លួនរមួតលើការ៉ូខណៈដៃនាងស្ទាបពោះហើយផ្ទៃមុខកាន់តែស្លេកស្លាំទៅហើយនោះនាំឲ្យនាងងើបឈរលែងរួចតែម្តងហើយក៏វិលមុខទៀតផង។

"ហុឹក...សុំទោស ជីន ...សុំទោសផង...អូនសុំទោសផង! ហុឹក...អ្ហឹក...អូនសុំទោស!! បងកុំមករកអូន...អ្ហឹក...កុំមកតាមអូនអី...អ្ហឹក...សុំអង្វរទេវតាជួយឃាត់គេផងចុះ!"។ ជូលៀ លើកដៃប្រណន់ដោយទឹកភ្នែកស្រក់ហើយពេលនេះច្រមុះនាងក៏ហូរឈាមចេញមកជាបន្តបន្ទាប់ទើប ជូលៀ រហ័សជូតវាចេញមុននិងទឹកភ្នែកស្រក់ហើយក្នុងចិត្តសង្ឃឹមថាគេមិនមករកនាងទៅចុះ។

ទីក្រុង ឌឺហ្វិចតូ , ប្រទេស ស្វីស ...

ខណះអ្នកខាងនោះរងការឈឺចាប់ជាខ្លាំងនោះពេលនេះរាងកាយក្រាស់ក៏ស្រុតខ្លួនផ្អែកខ្នងនឹងទ្វារបន្ទប់ហើយចុចទូរស័ព្ទដែលទាក់ទងលែងចូលនោះមិនឈប់ទាំងស្រឡាំងកាំងនឹងសម្តីដែលគេបានលឺពី ជូលៀ និយាយមុននេះ។

"កូន....កូនមែនទេ ជូ ? ហេតុអីទៅ ជូ ? ហេតុអីក៏មិនប្រាប់បង? ហេតុអីក៏ចាកចេញទាំងបែបនេះចោលបង? ជូ ហេតុអីទៅ?..ហុឹក...!"។ ដៃក្រាស់ក៏គប់ទូរស័ព្ទចោលហើយគេក៏ឪបក្បាលជង្គង់យំនឹកដល់នាងជាខ្លាំងទាំងពេលនេះរាងកាយគេស្គមស្គាំងជាងមុនព្រោះតែគេមិនបាននឹករកបាយទឹកអ្វីទេហើយខួរក្បាលរាល់ថ្ងៃទ្រុឌទ្រោមនិងច្របូកច្របល់ដូចមនុស្សឆ្កួតគ្មានស្មារតីទៅ។

"អូនម៉េចនឹងអាចយកក្តីសង្ឃឹមចុងក្រោយរបស់បងទៅជាមួយអូនបែបនេះនោះ ជូ ? បងមិនព្រមទេ! បងត្រូងតែតាមរកអូនមកវិញ!!"។ ស៊ុកជីន ក្តោបក្បាលហើយនិយាយដោយទឹកមុខឈឺចាប់ជាខ្លាំងហើយពេលនេះក៏ឃើញទ្វាររបើកឡើង។

"មកអង្គុយខូចចិត្តនៅទីនេះទេហ៎?! នេះដល់ពេលទៅសម្រាកហើយ! រវល់មកខូចចិត្តអីទៅបង ជីន ?"។ ដៃស្រឡូនក៏ស្រវាមករក ស៊ុកជីន ហើយពេលនោះ ស៊ុកជីន ក្រវាសដៃនាងចេញ។

"កុំប៉ះយើង!!!"។ ស៊ុកជីន ក្រោកឈរឡើងហើយស្រែកដាក់នាងទើប សូណា ក៏ស្រវាកាន់ដៃគេជាប់។

"នេះបងសុខចិត្តទៅជាប់គុកក៏មិនព្រមស្រលាញ់ខ្ញុំដែរចឹងហេ៎? នេះបងមានពេលគិតណា៎! បើបងព្រមទទួលស្គាល់ពីអារម្មណ៍ខ្ញុំវិញក៏បានដែរ! ព្រមឲ្យខ្ញុំនៅក្បែរបងតាមសម្រួល! បងកុំធ្វើឲ្យខ្ញុំចិត្តដាច់អីណា៎!"។ សូណា និយាយដោយកែវភ្នែកមុតខណៈ ស៊ុកជីន ក៏ងាកមកញញឹមចុងមាត់ហ់យលើកដៃមករុញនាងទៅម្ខាង។

"ខ្ញុំសុខចិត្តជាប់គុកក៏មិនព្រមផ្តល់ឪកាសឲ្យស្រីថោកទាបដូចជានាងមកនៅក្បែរខ្ញុំឡើយ!"។ ស៊ុកជីន ក៏បោះសមកតីឌឺដងមកលើ សូណាហើយនាងក៏ខាំមាត់មុននិងញញឹមចុងមាត់ហើយសម្លក់គេដោយកែវភ្នែកកំណាចប្រាបថាបើគេមិនពនរមតាមនាងស្នើនោះគឺនាងនិងឲ្យគេភ្លក់លទ្ធផលដែលគេបានសាងមកចុះ។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now