抖阴社区

????? ?? : ???????????????

Start from the beginning
                                    

"ខ្ញុំសុំទោសណា៎ អ្នកគ្រូ ! ហុឹក... ជូ ... ជូ នឹងធ្វើតាមអ្នកគ្រូណា...ហុឹក...អ្ហឹក..ជូ ស្រលាញ់អ្នកគ្រូហើយនឹកអ្នកគ្រូណាស់..អ្ហឹក...!"។ ជូលៀ ឪបនាងហើយ សូតា ក៏ស្រក់ទឹកភ្នែកហើយទាញនាងចេញ។

"អ្នកគ្រូក៏ដូចគ្នា! អ្នកគ្រូក៏ស្រលាញ់ ជូ ! ហើយអ្នកគ្រូសប្បាយចិត្តដែល ជូ ក៏ស្រលាញមនុស្សដែលអ្នកគ្រូតែងតែបារម្ភ! អ្នកគ្រូពេញចិត្តដែលឲ្យ ជូ មើលថែបង ជីន ! អ្នកគ្រូអរគុណណាស់ ជូ ! ជូ នៅទីនេះយូរទៀតមិនបានទេហើយ! ទៅចុះ! គាត់កំពុងតែរង់ចាំ ជូ ណា៎!"។ សូតា ក៏លានាងហើយរុញច្រាននាងឲ្យទៅក្រោយហើយ ជូលៀ យំរលីងរលោងហើយងាកមកមើល សូតា ជានិច្ចតែនាងក៏លើកដៃក្រវីដាក់ សូតា ដោយអាល័យទាំងមិនធ្លាប់គិតថានាងអាចជួបនិងអ្នកគ្រូនាងទៀតហើយគាត់នៅតែជាមនុស្សដែលបើកចិត្តទូលាយបែបនេះដដែលមិនផ្លាស់ប្តូរ។

មន្ទីរពេទ្យ ....

ក្នុងបន្ទប់សង្គ្រោះបន្ទាន់....

"លោកគ្រូពេទ្យ!!! សម្ពាធឈាមអ្នកជម្ងឺធ្លាក់ចុះហើយ! បេះដូងមានចង្វាក់យឺតហើយ!"។ គ្រូពេទ្យស្រីដែលជាជំនួយរៀបរាប់ប្រាប់គ្រូពេទ្យធំហើយពេលនេះក៏សង្កេតមើលសម្ពាធឈាមរបស់ ជូលៀ និងចង្វាក់បេះដូងរបស់នាងដែលដើរខ្សោយទៅនោះជាលំដាប់ដោយការបារម្ភ។

នៅក្រៅបន្ទប់សង្រ្គោះបន្ទាន់ ....

" ជូ !!!! ជូ យ៉ាងម៉េចចទៅហើយ?"។ ថេយ៉ុង ដែលរត់មកនេះមានទឹកមុខស្លន់ស្លោផងនោះក៏ស្ទុះមកសួរនាំកូនប្រុសដែលឪប ម៉ូលី ដែលកំពុងតែខ្ទប់មុខយំនោះ។

"បង ជូ ចូលសង្គ្រោះបន្ទាន់ជាង 2 ម៉ោងហើយប៉ា! តែកូនគិតថាបងគាត់មិនអីទេ! ប៉ាហើយនិងម៉ាក់កុំពិបាកចិត្តអី! ម៉ូយ៉ុង ក៏ឈប់យំំតាមម៉ាក់ទៅណា៎!"។ លីថេយ៍ លួងលោមម្តាយហើយ ថេយ៉ុង រួចក៏សម្លឹងទៅមើលប្អូនស្រីពៅហើយពរនាងក្រសោប។

" ថេ ...អ្ហឹក...អ្ហឹក...ជួយកូនផង ថេ ! ហុឹក...បើនាងយ៉ាងម៉េចៗនោះ! ខ្ញុំច្បាស់ជាស្លាប់ជាមិនខានទេ ថេ ...ហុឹក...អ្ហឹក...ជូ វេទនាណាស់ទោះហើយតាំងតែពីក្មេង....អ្ហឹក... ថេ ជួយកូនស្រីយើងផង..ហុឹក...ហឺម!"។ ម៉ូលី ស្រែកយំទាញអាវស្វាមីហើយ ថេយ៉ុង ក៏កាន់តែអាណិតប្រពន្ធហើយមស្រាប់តែពេលនោះ ម៉ូលី យំដល់សន្លប់ទៅហើយទើប ថេយ៉ុង ក៏ឡើងបីនាង។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now