抖阴社区

????? ?? : ???????????????

Start from the beginning
                                    

" ថេយ៍ ! កូននៅចាំមើលបងទៅ! ប៉ានាំម៉ាក់ទៅរកពេទ្យដែរសិន! ម៉ូ អូនមិនត្រូវកើតអីទេណា៎! ម៉ូ !!"។ ពេលនេះគ្រួសារគេក៏វឹកវរទាំងអស់គ្នាហលយ លីថេយ៍ ក្រោកឈរសម្លឹងមើលម្តាយគេដោតរលីងរលោងហើយក៏លើកខ្លួនក៏ពរប្អូនពៅដែលយំដោយចិត្តតឹងតែងមុននិងគេក៏អង្គុយលើបង់ហើយដាក់ ម៉ូយ៉ុង លើភ្លៅគេ។

"ម៉ាក់!! បង ជូ ...សុំកុំឲ្យគ្រប់គ្នាកើតអីឲ្យសោះ!!"។ លីថេយ៍ ភាវនាក្នុងចិត្តទាំងមើលទៅគេសង្វែកខ្លាំងណាស់ហើយពេលនេះគេក៏មាមអារម្មណ៍ថារសេសរសល់ដូចគ្នា។

២ ម៉ោងក្រោយមក ...

ភ្លើងពីមុខបន្ទប់សង្គ្រោះបន្ទាន់ក៏ត្រូវបិទហើយក៏បើកទ្វារចេញមកដោយឃើញគ្រូពេទ្យដោះម៉ាសចេញហើយ លីថេយ៍ ក៏ស្ទុះទៅរកគ្រូពេទ្យភ្លាម។

"បង-បងខ្ញុំយ៉ាងម៉េចហើយលោកគ្រូ?"។ លីថេយ៍ ក៏សួរនាំហើយគ្រូពេទ្យក៏មានទឹកមុខស្មើ។

"គាត់ឆ្លងផុតការគ្រោះថ្នាក់លលយតែស្ថានភាពគាត់និងនៅតែធ្លាក់ចុះជាលំដាប់រៀងរាល់ថ្ងៃបើគាត់មិនទទួលការព្យាបាលគីមីក្នុងរយៈ ៦ ខែទេ! តែបើតាមស្ថានភាពអ្នកជម្ងឺពេលនេះក៏មិនអាចទទួលយកវាបានដោយព្រោះថាវានិងប៉ះពាល់ដល់កូនក្នុងពោះតែបើមិនវះកាត់ព្យាបាលទេនោះវានឹងប៉ះពាល់ដល់គាត់ខ្លាំងបំផុតពេលសម្រាលកូន! ខ្ញុំនិយាយបានប៉ុន្នឹងទេ! ការសម្រេចចិត្តគឺលើសាមីខ្លួននិងគ្រួសារ! 1 ម៉ោងក្រោយយើងបញ្ជូនគាត់ចេញពីបន្ទប់នេះហើយគ្រួសារអាចមកមើលបាន!"។ លោកគ្រូពេទ្យតបដោយទឹកមុខស្មើរីឯ លីថេយ៍ លឺបែបនេះក៏មានអារម្មណ៍ថាអស់រលីងពីខ្លះតែម្តងទើបគេទ្រេតជំហានទៅក្រោយសឹងតែដួលសន្លប់ដូចជាម្តាយគេនោះទៅហើយ។

" លីថេយ៍ !! ជូលៀ យ៉ាងម៉េចហើយ?"។ សម្លេងរបស់់បុរសម្នាក់ដែលជួយមកទ្រខ្លួនគេធ្វើឲ្យនាយសង្ហាស្វាំងស្មារតីហើយងាកក្រោយទើបរុញគេមួយទំហឹងទើបកែវភ្នែកគេងាកសម្លក់ ស៊ុកជីន ដោយកំហឹងនឹងការឈឺចាប់។

"ពូមើលលទ្ធផលដែលពូបានសាងមកលើបងស្រីរបស់ខ្ញុំទៅ! មើលទៅថាពេលនេះគាត់ទៅជាបែបនេះព្រោះតែនរណាទៅ! ពូបំផ្លាញគាត់មិនទាន់អស់ចិត្តទៀតមែនទេបានជាចង់តាមមកធ្វើបាបដល់ អង់គ្លេស ទៀត? ពូនិយាយមើល!!"។ លីថេយ៍ ក៏ក្របួចកអាវរបស ស៊ុកជីន ប្រុងនឹងវាយគេតែមនុស្សម្នាក់ក៏ចូលមកទាញគេទើប លីថេយ៍ ងាកមកសម្លឹងឃើញ ថេយ៉ុង ដែលឃាត់គេ។

"លែងខ្ញុំប៉ា!!! លែង!!"។ លីថេយ៍ នៅតែចចេសឆេវឆាវហើយ ថេយ៉ុង ក៏ក្រវីក្បាលមនុនិងពេលនេះ ស៊ុកជីន ក្រោកឡើងហើយតម្រង់ទៅមើលបន្ទប់សង្គ្រោះបន្ទាន់ពីក្រៅតាបកញ្ចាក់ហើយឃើញរូបរាងដល់គួរឲ្យអាណិតរបស់ ជូលៀ ។

" ជូ ! ហុឹក ...ជូ ...មិនអាចកើតអីទេត្រូវទេ?"។ ស៊ុកជីន ឈរមើលនាងដោយទឹកភ្នែកស្រក់ចុះហើយគេក៏លែងខ្វល់ពីការឈឺចាប់លើខ្លួនឯងខណៈដែល ថេយ៉ុង សម្លឹងមើលគេដៀយស្ងៀមស្ងាត់ហើយ លីថេយ៍ ក៏លែងកញ្ជ្រោលដូចគ្នាហើយសម្លឹងមើលបុរសម្នាក់ដែលសម្រូតខ្លួនអង្គុយលើដីតែម្តងមុននិងបណ្តោយឲ្យទឹកភ្នែកចេញមកហើយយំអស់ពីចិត្តព្រោះគេរន្ធត់នឹកមិនស្មានដល់ថានារីម្នាក់ដែលគេងលើគ្រែនោះបែរជាធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now