抖阴社区

????? ?? : ??????????????

Start from the beginning
                                    

"ហុឹក... ជូន ... ជូន ឯងជួយបងផងទៅ! បងមិនចង់ឃ្លាតពីនាងទេ... ជូន !"។ ស៊ុកជីន ក៏ចង់នៅក្បែរ ជូលៀ ម្តងទៀតតែ ណាមជូន ក៏ទៅទាញគេមកវិញ។

"បានហើយបង ជីន ! ពេលនេះត្រលប់ទៅវិញសិនទៅ! ពួកយើងត្រូវនិយាយគ្នាសិន! បើមិនចឹងខ្ញុំមិនអាចជួយបងទេ! យល់ពីស្ថានភានផងទៅថាគេក៏ត្រូវភាពស្ងប់ស្ងាត់ដែរ! យើងទៅផ្ទះសិនទៅបង ជីន !"។ ណាមជូន ក៏ទាញ ស៊ុកជីន ដែលកំពុងតែសង្វែកចិត្តជាខ្លាំងតែម្តងពេលឃើញសភាពមនុស្សស្រីដែលគេស្រលាញ់នាងនៅគេងស្ងៀមហើយដៃនឹងខ្លួននាងសុទ្ធតែជាខ្សែភ្ជាប់ជីពចរនឹងនិងបំពង់ អុកសុីសែន ហើយម្រាមដៃក៏មានចាប់ខ្សែគ្រប់ម្រាមដៃ។

តែគេក៏មិនអាចធ្វើអីបានទេពេលនេះគេក៏មាមតែសម្រេចចិត្តទៅតាម ណាមជូន ហើយទៅសមក្រួលលអារម្មណ៍សិនក្រែងលគេអាចរកវិធីដោះស្រាយបានដូចដែល ណាមជូន និយាយហើយពេលនោះគេក៏ដលរចេញទៅដោយបេះដូងនៅតែនៅជាមួយ ជូលៀ រហូត។

ភូមិគ្រឹះរបស់ អាល់ហ្វាណូ ....

"បងនិយាយមើលថាម៉េចក៏ទៅជាបែបនេះទៅកើតបង ជីន ? សុខៗម៉េចក៏ចឹង?"។ ណាមជូន ក៏សួរនាំបុរសម្នាក់ដែលអោនក្បាលចំពោះហើយ ស៊ុកជីន ក៏យកដៃជ្រោងសក់ដោយភាពស្មុគស្មាញ។

"ជាកំហុសរបស់បងណា៎ ជូន ! ជាកំហុសរបស់បងដែរធ្វើបែបនេះដាក់នាង! បងមិនមានហេតុផលហើយបងបែរជាយល់ច្រឡំលើនាងហើយបងបានធ្វើអំពើអាក្រក់ជាច្រើនទៅលើនាង! បងបានបោកប្រាស់នាងឲ្យជឿលើបងហើយបោកចិត្តរបស់នាងទៅទៀត! ហុឹក...តែក្នុងចិត្តបងក៏ដឹងថានាងម៉េចនិងជាមនុស្សដែលអាចបែបនឹងជាមួយ សូតា ទៅ! តែបងនៅយល់ច្រឡំមករហូតហើយមិនដឹងថាគឺ សូណា នោះទេជាមនុស្សដែលរៀបចំគ្រប់យ៉ាងខ្ចីដៃមនុស្សជុំវិញខ្លួនមកប្រើ! តែបងបែរជាយក ជូលៀ តែម្នាក់មកសងសឹកទៅវិញ! បងក៏ដឹងហើយ ជូលៀ ថានាងយល់ពីបង! ពួកយើងក៏យល់ពីគ្នាមកស្រាប់ទៅហើយ ជូន ! សំខាន់នាងសមករេចចិត្តចាកចេញពីបងព្រោះនាងចង់ការពារបង! នាងគេចមកម្នាក់ឯងហើយស្ពាយសម្ពាធនិងការឈឺចាប់ព្រោះតែសុវត្ថិភាពបង! នាងខ្លាចថាបងមានរឿង! តែពេលនេះគ្រប់យ៉ាងគឺត្រូវតែដោះស្រាយហើយបងគួរតែនៅក្បែរមើលថែ ជូ ហើយនិងកូនរបស់បង ជូន ! ជួយបងផងទៅណា៎!"។ ទឹកភ្នែកកូនប្រុសគេហូរជន់មកហើយ ណាមជូន និង រីស្សាណា ក៏ស្តាប់ហើយក៏ភ្ញាក់ផ្អើលដូចគ្នា។

"បើខ្ញុំជា ថេយ៉ុង វិញ ខ្ញុំប្រហែលជាខឹងដូចជាគេចឹងបង ជីន ! កូនស្រីដែលល្អបំផុតនឹងជាមនុស្សដែលជាកែវភ្នែករបស់គេចឹងនោះចង់ឲ្យលើកលែងក៏មិនងាយដែរ! តែហោចណាស់ឲ្យតែបងតាំងចិត្តពិតប្រាកដថានឹងទទួលខុសត្រូវហើយពិតជាស្រលាញ់ ជូ មែននោះគឺយើងនិងជួយបង! ថេ គេកំពុងតែខូចចិត្តហើយប្រាកដជាខឹងនឹងបង! តែឲ្យតែបងព្យាយាមបង្ហាញពីចិត្តស្មោះរបស់បងថាបងពិតជាចង់ការពារគ្រួសារនោះគឺខ្ញុំយល់ថាចិត្តជាឪពុកច្បាស់ជាយល់ដល់បងដូចគ្នាណាបង ជីន !"។ ណាមជូន លើកទឹកចិត្ត ស៊ុកជីន ហើយគេក៏កាន់ដែ ណាមជូន ហើយញញឹមដោយទឹកមុខមានសង្ឃឹមថាគ្រប់យ៉ាងនិងល្អដូចដែល ណាមជូន និយាយទៅចុះ។

មន្ទីរពេទ្យ ...

"កូន ជូ ...ហុឹក..អ្ហឹក...កូនហេតុអីក៏សុខចិត្តទ្រាំបែបនេះកូន? ហុឹក...ម៉េចក៏មិនងើបមកនិយាយជាមួយមួយម៉ាត់មក...ហុឹក... ជូលៀ !!"។ ម៉ូលី ដែលដឹងខ្លួនពីការសន្លប់នេះក៏ងើបមកយំកាន់ដៃកូនស្រីទើប ថេយ៉ុង ដែលនៅពីក្រោយនេះក៏ជុយអង្អែលខ្នងប្រពន្ធ។

"ម៉ូ !! អូនតាំងចិត្តឲ្យស្ងប់ណា៎! អូនទើបតែក្រោកពីសន្លប់ទេ! កុំតឹងតែងដាក់ខ្លួនឯងរអី! ជូ មិនអីទេ! កូនយើងរឹងមាំំណាស់ ម៉ូ ! មិនអីទេណា៎!"។ ថេយ៉យង និយាយហើយ ម៉ូលី ក៏ងាកមើលសម្លឹងស្វាមីនាងហើយក៏ឪបក្រសោបនាងហលយ លីថេយ័ ដែលចេញទៅទិញអីក៏នៅចាំស្តាប់នៅមាត់ទ្វារមិនទាន់ហ៊ានចូលមកនោះទេ។

" ថេ ! អូនសុំអ្វីម្យ៉ាងបានទេ ថេ ?"។ ម៉ូលី ឪបកករសោបស្វាមីហើយនិយាយដោយសម្លេងស្រាលហើយ ថេយ៉ុង ក៏អង្អែលខ្នងប្រពន្ធមុននិងមើលនាងដោយទឹកមុខពេញដោយក្តីអាណិតនិងស្រលាញ់នាងហើយលើកដៃជូតទឹកភ្នែកឲ្យនាង។

"និយាយមកអូន! បងចាំស្តាប់គ្រប់យ៉ាង!"។ ថេយ៉ុង តបហើយ ម៉ូលី ក៏កាន់ដៃស្វាមីនាងហលយសម្លឹងចូលកែវភ្នែកគេហាកចង់ប្រាប់ឲ្យគេដឹងថារឿងដែលនាងចង់សុំនោះគឺដូចជាតឹងតែងណាស់ចឹង។

"ឲ្យបង ជីន មកនៅក្បែរកូនស្រីយើងទៅ! ជូ គេក៏ត្រូវការមនុស្សម្នាក់ដែលនាងស្រលាញ់មកនៅក្បែរដែរ ថេ ! បងក៏ឃើញថាកូនស្រលាញ់គាត់បែបណា៎! អាចថាបើគាត់នៅក្បែរហើយលើកទឹកចិត្ត ជូ នោះកូនយើងក៏អាចមានសង្ឃឹមជាសះស្បលយពីជម្ងឺដែរ! អូនគិតថានេះជាវាសនានិងស្នេហារបស់គេពួកយើងមិនអាចប្រកែកបានទេ ថេ ! បានទេ ថេយ៉ុង ?"។ សំណើរសុំមួយនេះធ្វើឲ្យ ថេយ៉ុង ក៏ទ្រឹងស្ងៀមមុននិងសម្លឹងមើលទៅកូនស្រីគេដែលគេងស្តូកស្តឹងទើបដកដង្ហើមស្រាលៗហើយ លៅថេយ៍ ដែលនៅខាងក្រៅស្តាប់លឺក៏ទម្លាក់ទឹកមុខមុននិងបោះជំហានដើរចេញទៅធកវើរឿងម្យ៉ាងទាំងដែល ថេយ៉ិង កំពុងតែគិតពិចារណានៅឡើយថាគេគួរផ្តល់ឪកាសឲ្យមនុស្សដែលធ្លាប់ធ្វើបាបកូនសករីគេនោះដែររឺអត់។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now