" ជីន តែការពិត-"។ បបូរមាត់ស្លេករបស់នាងត្រូវ ស៊ុកជីន ប្រថាប់បឺតជាប់ឃាត់សម្តីដែលនាងប្រុងនិយាយពេលនោះជាអ្វីដែលគេមិនចង់លឺ។
ស្នាមថើបដល់ផ្អែមល្ហែមមួយដែលបានជួយផ្តល់ភាពកក់ក្តៅក្នុងរដូវរងារនេះបានលាយលំជាមួយអាម្មណ៍ស្នេហាជាច្រើនហើយវាផ្អែមល្ហែមនិងគួរឲ្យស្រណោះបំផុតទើបចុងកន្ទុយភ្នែករបស់ ស៊ុកជីន មានជ្រៀបទឹកភ្នែកហើយ ជូលៀ ក៏លើកដៃឪបកររបស់ ស៊ុកជីន ដើម្បីទទួលយកស្នាមថើបដែលនាងនៅអាចទទួលដឹងនេះឲ្យអស់ពីសមត្ថភាពព្រោះនាងមិនដឹងថានាងអាចនៅសល់ពេលវេលាប៉ុន្មានដែលនៅអាចទទួលពីការថើបរបស់គេដល់ពេលណានោះទេគឺនាងដឹងត្រឹមថាពេលវេលានៅជមួយគ្នានិងនាយពេលនេះគឺជាសំខាន់គ្រប់វិនាទីទាំងអស់។
"អូនមិនគួរធ្វើជាមនុស្សចិត្តអាក្រក់ម្នាក់ទៀតដាក់បងទេណា៎ ជូ ! អូនក៏ដឹងថាបងឆ្លងកាត់រឿងនេះមកម្តងហើយ! កុំឲ្យបងជួបវាម្តងទៀតអីបានទេ?"។ ដៃក្រាស់ស្រវាទាញមុខនាងមកសម្លឹងគេដោយទឹកមុខរបស់គេក៏ស្រពោនទឹកភ្នែកស្រក់ហើយ ជូលៀ ក៏ឪបគេមុននិងជូតទឹកភ្នែកឲ្យគេហើយញញឹមដាក់គេ។
" ជីន ! បងច្រៀងឲ្យអូនស្តាប់បានទេ?"។ នាងក្រមុំក៏ដូររឿងកុំឲ្យកាន់តែពិបាកចិត្តហើយ ស៊ុកជីន ក៏មើលមុខនាងហើយគេក៏ញញឹមទើបតម្រង់មកកាន់ ព្យាណូ អនុស្សាវរីយ៍កាលដែលគេទិញពេលជា ប្រេនដន នោះហើយក៏បើកវាឡើងដើម្បីលេងវា។
ដៃក្រាស៊ក៏ចុចលើ ព្យាណូ នោះហើយបបូរមាត់មានរាងរបស់នាយកម្លោះក៏បង្ហើបមាត់ផងបទ tonight ដែលជាបទមនោសញ្ចតនាបំផុតហាក់សុីនឹងសម្លេងរបស់ហើយវាក៏រណ្តំដល់ចិត្តរបស់ ជូលៀ ដែលស្តាប់គេហើយនាងក៏ទឹកភ្នែកទាំងទ្រឹងស្តាប់គ្រប់យ៉ាងព្រោះនាងចង់ធ្វើរឿងគ្រប់យ៉ាងនឹងបន្សល់អនុស្សារវីយឲ្យបានល្អបំផុតជាមួយគេមុនពេលដែលនាងអស់ពេលវេលាទៅនោះ។
" ជូ អូនកើតអីនឹង?"។ កំពិងតែលេង ព្យាណូ សុខៗ ជូលៀ ក្រោកមកឪបគេពីក្រោយហើយនាងកៅផ្តេកខ្លួនទៅទៅលើខ្នងទូលាយរបស់គេទើប ស៊ុកជីន ក៏ដាក់ដៃលើដៃនាងដែលពីឪបចង្កេះគេហើយសួរនាំ។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????
Start from the beginning