抖阴社区

????? ?? : ??????????????????

Start from the beginning
                                    

"ពិតមែនរឺ? មុខខ្ញុំមិនអាក្រក់មើលគេមែនទេអ្នកមីន ម៉ារៀ ?"។ ជូលៀ លើកដៃស្ទាបមុខហើយពេលនោះ ម៉ូលី ក៏ដើរមកជិតនាងហើយវែកសក់កូនស្រី។

"កូនស្រីម៉ាក់ស្អាតបំផុត! សម្រស់កូនមិនប្រែប្រួលនោះទេ! បើស្វាមីកូនឃើញក៏អត់និងសរសើរមិនបានដែរមែនទេ ថេ ?"។ ម៉ូលី ក៏សួរទៅ ថេយ៉ុង ដែលសម្លឹងមើលកូនស្រីគេហើយក៏ងក់ក្បាល។

"តោះលោកប៉ានាំបង ជូ ចេញមក! ពូ ជីន មកដល់ហើយ!"។ លីថេយ៍ ដែលរត់មកប្រាប់នោះទើប ម៉ារៀ ក៏ទម្លាក់ស្បៃគ្របមុខឲ្យនាងមននិង ថេយ៉ុង ចូលមករុញរទេះរបស់កូនស្រីគេចេញ។

ព្រះវិហារ ...

កម្លោះសង្ហាដែលស្ថិតក្នុងឈុតពណ៍សរក៏រង់ចាំមើលកូនក្រមុំរបស់គេដោយញញឹមដាក់ ហូស៊ុក ដែលជាជាងថតរូបឲ្យគេនោះព្រោះតែនាយបានពឹងឲ្យនាយមកថតរូបជូនពួកគេជាពិសេសហើយថត វីដេអូ ទុកជាអនុស្សវរីយ៍ថ្ងៃពិសេសនោះឯង។

ទ្វារព្រះវិហារបើកមកបង្ហាញរាងកាយស្តើងដែលអង្គុយលើរទេះរុញដែលនាងបានគ្រងឈុតសម្លៀកបំពាក់ស្រស់ស្អាតដូចព្រះនាងតែនាងបែរជាមិនអាចក្រោកឈរបានក្រោយពេលដែលនាងមានភគ៌ចាប់តាំងពី 8 ខែហើយសុខភាពអន់ថយជាមុនច្រើននោះឯងរហូតនាងក៏មិនឈរបានហើយក៏ត្រូវអង្គុយលើរទះរុញដូចពេលនេះតែនាងនៅតែអាចញញឹមហើយស្នាមញញឹមនាងមិនរលុបបាត់ពីមុខរបស់នាងទេហើយនាំឲ្យនាងនៅតែស្រស់ស្អាតដូចជាទេពធីតាសាកសមនិងកម្លោះសង្ហាដែលបានផាយសក់ឡើងកុំឲ្យបាំងថ្ងាសរបស់គេនាំឲ្យនាងមើលសាយភាយភាពស្រស់សង្ហាមិនសមនឹងវ័យរវសគេខ្លាំងណាស់។

"មើលថែ ជូ ឲ្យបានល្អផងបង ជីន !"។ ថេយ៉ុង ក៏បណ្តើរកូនស្រីឲ្យមកនាយកម្លោះហើយក៏ចុះមកវិញទើប ស៊ុកជីន ក៏សម្លឹងមើលនាងហើយកាន់ដៃនាងរួចសម្លឹងមើលមុខគ្នា។

ពិធីមង្គលការសច្ចាប្រតិធានទាំងឡាយត្រូវបានធ្វើឡើងគ្រប់ចន្លោះហើយក៏រៀបចំមង្គលការទាំងប្រញាប់ទាំងនាងកំពុងតែមានផ្ទៃពោះគ្រប់ខែនេះក៏ជាកាដូមួយដែល ស៊ុកជីន សង្ឃឹមថានាងក្រមុំម្នាក់នេះអាចនិងបានធូរស្បើយហើយនឹងមានតែភាពរីករាយកើតឡើងមកអាចឲ្យនាងយកឈ្នះលើជម្ងឺនេះបាន។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now