抖阴社区

????? ?? : ?????????????????????

Start from the beginning
                                    

ទោះបីជាក្រុមគ្រួសារនាងទាំង ថេយ៉ុង ម៉ូលី លីថេយ៍ រឺក៏អ្នកដទៃទៀតក្តីដែលលឺបែបនេះហើយក៏មានចិត្តចង់ជួយ ជូលៀ ជាចខ្លាំងក្នុងការបរិច្ចាគនេះតែគ្មាននរណាម្នាក់មានប្រភេទឈាមដែលត្រូវនិង ជូលៀ ដូច ស៊ុកជីន នោះទេហើយវាជារឿងចៃដន្យដែលមនុស្សពីរនាក់មិនបានជាប់សាច់ឈាមនិងគ្នាតែក៏មានប្រភេទឈាមដូចគ្នាហើយក៏ជាអ្វីដែលធ្វើឲ្យ ស៊ុកជីន មិនអាចបង្អង់ពេលវេលាយូរក្នុងការជួយសង្រ្គោះនាងដោយគ្រូពេទ្យបានអះអាងថាវិធីដែលអាចការពារជិវិតនាងបានគឺមានតែការបរិច្ចាគឈាមបញ្ចូលទៅក្នុងរាងកាយនាងជារៀងរាលើខែហើយវាពិតជាមិនមែនជារឿងធម្មតាដែលនរណាក៏អាចលះបង់បាននោះទេបើពួកគេគ្មានក្តីស្រលាញ់ដល់រឹងមាំមួយហើយនិងជ្រាលជ្រៅបែបនេះ។

"លោក ស៊ុកជីន ! ខ្ញុំដឹងថាលោកគិតបែបណា! តែខ្ញុំគិតថាបើលោកបន្តបែបនេះដោយគ្មានការបំប៉នសុខភាពនោះក៏លោកនឹងគ្មានភាពរឹងមាំដែរ! នេះបើនិយាយតាមត្រង់ទៅថាអ្នកនាង ជូលៀ មានភាគរយតិចខ្លាំងណាស់! ហើយលោកក ស៊ុកជីន ក៏នៅត្រូវការជាលិកាគ្រាប់ឈាមក្រហមដើម្បីគិតសុខភាពខ្លួនឯងដែរ! នេះដល់ពេលដែលត្រូវគិតដល់អនាគតហើយ! បើលោកយ៉ាប់យុឺនទៅម្នាក់ទៀតនោះចុះកូនរបស់លោកគិតយ៉ាងម៉េចទៅ?"។ គ្រូពេទ្យក៏ណែនាំដោយសារតែគេអាណិត ស៊ុកជីន ដែកត្រូវបូមឈាមទាំងប្លោករាល់ខែនាំឲ្យគេកាន់ចុះខ្សោយសុខភាពខ្លាំងណាស់តែគេក៏ក្រវីក្បាលហើយនៅតែលាត់ដៃអាវឲ្យគ្រូពេទ្យដដែល។

"ព្រោះតែកូនទើបខ្ញុំចង់ឲ្យម្តាយរបស់គេដឹងខ្លួន! កូនស្រីរបស់ខ្ញុំគេមិនមែនត្រូវការតែប៉ានោះទេ! គេត្រូវការអ្នកម៉ាក់! អ្នកម៉ាក់ដែលផ្តល់កំណើតឲ្យគេដោយការលះបង់ឲ្យមកគេ! ខ្ញុំមិនអាចធ្វើអ្វីរឺក៏មានកម្លាំងចិត្តនោះទេបើគ្មានភរិយាខ្ញុំនៅតទៀតនោះ! ហុឹក...គ្រូពេទ្យ...សុំអង្វរ...អ្ហឹក...បូមឈាមរបស់ខ្ញុំទៅ...កុំធ្វើឲ្យក្តីសង្ឃឹមតិចតួចរបស់ខ្ញុំក៏រលាយអី...ហុឹក...បើគ្មានប្រពន្ធរបស់ខ្ញុំទេខ្ញុំមិនដឹងថាខ្ញុំនិងរឹងមាំបានដល់ពេលណាទេ..ហុឹក...!"។ កូនប្រុសដែលរឹងមាំហើយជាម្ចាស់ក្រុមហ៊ុនម្នាក់ហើយជាជំហរនៃត្រកូលគ្រួសារម្នាក់ក៏បង្ហាញភាពទន់ខ្សោយហើយយំអោនក្បាលអង្វរកដល់ពេទ្យទាំងដៃពរកូនស្រីដែលមិនដឹងអ្វីនោះធ្វើឲ្យគ្រូពេទ្យក៏សង្វែកដូចគ្នាមុនននិងចាប់ស្មាគេឲ្យគេងើបមុខឡើង។

?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??Where stories live. Discover now