ក្នុងរថយន្ត ...
"អ្នកគ្រូញ៉ែប៉ាៗទៀតហើយ!"។ នាងតូច 5 ឆ្នាំនេះក៏និយាយឡើងពេលដែលចូលក្នុងឡានហាក់ដឹងរឿងច្បាស់លាស់ណាស់តាមកាយវិការអ្នកគ្រូគេហើយ ស៊ុកជីន ក៏សើចមុននិងគេក៏ងាកមើលកូន។
"ជារឿងរបស់គេទេ សូហ្វៀ !! សំខាន់ប៉ាស្រលាញ់តែម៉ាក់របស់កូនទេ!"។ ស៊ុកជីន ក៏និយាយស្របនិងគេសម្លឹងខ្សែកដែលមានរូបថតរបស់ ជូលៀ នៅក្នុងបណ្តោងនោះព្រោះនាយចង់ឲ្យកូនស្រីបានចងចាំមុខម្តាយគេ។
"ថ្ងៃនេះយើងទៅមើលម៉ាក់មុនរឺក៏ទៅលេងលោកតានឹងលោកយាយមុន?"។ សូហ្វៀ សួរហើយ ស៊ុកជីន ក៏ញញឹមស្រស់ដាក់លោកប៉ាគេ។
"ទៅលេងម៉ាក់សិនទៅចឹង! ចាំថ្ងៃតិចចាំទៅលេងលោកតានឹងលោកយាយរបស់កូនល្អទេ?"។ ស៊ុកជីន ក៏អង្អែលសក់កូនហើយនាងតូចក៏ងក់ក្បាល។
"ប៉ាៗ!!! ឈប់នៅហាងនំសិនទៅ! អូនចង់យកនំទៅញ៊ាំជាមូយម៉ាក់ៗហើយនិងលោកពូ លីថេយ៍ នឹងមីង ម៉ូយ៉ុង ដែរ!"។ នាងតូចក៏ប្រាប់លោកប៉ារបស់នាងពេលដែលឡានបើកកាត់ហាងនំរបស់ពួកគេនោះទើបនាយក៏ចតឡាន។
ស៊ុកជីន សម្លឹងមើលកូនស្រីដែលកំពុងតែដើសររើសនំនោះដោយកែវភ្នែកនាយរលីងរលោងព្រោះតែនាយមើលទៅនាងតូចហាក់បីដូចជា ជូលៀ ខ្លាំងមែនទែនមិនថាចំណូលចិត្ត មុខមាត់ហើយនិងស្នាមញញឹមនោះទេគឺធ្វើឲ្យគេកាន់តែនឹករលឹកដល់នារីម្នាក់ដែក្លាយជាមនុស្សរុក្ខជាតិជាង 5 ឆ្នាំមកហើយ។
"រើសនំរួចនៅកូន?"។ ស៊ុកជីន ក៏សួរនាំទើប សូហ្វៀ ងក់ក្បាលកាន់នំចេញមកហើយពួកគេក៏បន្តដំណើរទៀត។
មន្ទីរពេទ្យ ...
"កូនចូលទៅលេងជាមួយម៉ាក់មុនទៅណា៎! ប៉ាទៅនិយាយជាអ៊ំ ដុកទ័រ តិចណា៎! ហាមរត់ផ្តេសផ្តាសលឺទេ?"។ ស៊ុកជីន ក៏ជូនកូនស្រីមកដល់បន្ទប់របស់ភរិយាគេហើយពេលនេះនាងក៏កាន់ថង់នំដើរចូលទើប ស៊ុកជីន បែរខ្នងងហើយត្រលប់ទៅរកកន្លែងដែលគេណាត់ជួបពេទ្យជារៀងរាល់ខែនោះឯង។
"សួស្តីលោកគ្រូពេទ្យ!"។ នាយកម្លោះក៏លាត់ដៃអាវឡើងជាធម្មតាតាមទម្លាប់តែលើកនេះគ្រូពេទ្យក៏មិនទាញឧបករណ៍មកដូចរាល់ដងទើបនាយងឿងឆ្ងល់។

YOU ARE READING
?????????????? ( Revenge on you ) ???????????????(Last Season ) ?? Complete ??
Romance?????????????????????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ???????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????...
????? ?? : ????????????????????
Start from the beginning