- វត្តអារាមដ៏ចំណាស់ Palsangjeon | ផាល់សាងចន (팔상전)
វត្តអារាម Palsangjeon ជាវត្តអារាមដ៏ចំណាស់មួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីវ័យកុមារភាព ថេយ៉ុង តែងតែឧស្សាហ៍មកកាន់វត្តអារាមនេះជាមួយនឹងអ្នកម្តាយព្រមទាំងបងស្រីរបស់ខ្លួនដោយសារតែគ្រួសាររបស់គេកាន់សាសនាព្រះពុទ្ធ ជារៀងរាល់ថ្ងៃសីល៍ក៏តែងតែយកផ្កាមកថ្វាយព្រះនិងស្តាប់ធម្មទេសនាជាមួយពួកគាត់នៅក្នុងវិហារឈើដ៏ចំណាស់នៃវត្តអារាមទីកន្លែងនេះដែរ។ ប៉ុន្តែដោយសារតែពួកគេបានផ្លាស់ទីលំនៅទៅរស់នៅឯតំបន់ឆ្ងាយពីទីនេះ ទើប ថេយ៉ុង ពុំសូវបានមានពេលទំនេរមកសំពះព្រះ ណាមួយជាប់បន្តការសិក្សាបន្ថែមផង ទើបគេចេះតែរសាយចិត្ត ភ្លេចភ្លាំងរឿងសុំសុខសុំក្តីសប្បាយនិងរត់រកកន្លែងស្ងប់សុខអស់ពេលជាយូរឆ្នាំ។
នៅពេលដែលមកដល់វត្តអារាមភ្លាម រាងក្រាស់ប្រញាប់ភ្លាត់ចន្ទល់កង់ទម្លាក់ចុះទប់លំនឹងនិងបានដើរចូលទៅតាមកំលោះតូចយួរកន្ត្រកផ្កាមកជាមួយដែរនោះហើយបានដើរឡើងសំដៅទៅទួលខាងលើនៃវិហារ។ នៅក្នុងវិហារនេះមានសភាពត្រជាក់ស្រេង ពេលបានចូលមកដល់ខាងក្នុង អង្គុយបត់ជើងសំពះព្រះតាំងសមាធិ ខ្យល់បរិសុទ្ធក៏ស្រាប់តែធ្លាក់បក់ចូលមកនាំឱ្យចិត្តសោកសៅនិងសេចក្តីតប់ប្រមល់ទាំងអម្បាល់ម៉ានរសាត់ផាត់ចេញពីខ្លួនប្រាណទៅអស់មួយចំនួនធំ។
ថេយ៉ុង អង្គុយលើកដៃប្រណម្យឡើង អុជធូបបួងសួងអធិស្ឋានក្នុងចិត្ត បិទភ្នែកទន្ទឹមនឹងរាងក្រាស់ដែលអង្គុយជិតក្បែរខ្លួន លួចដៀងខ្សែភ្នែកសម្លឹងមើលផ្ទៃមុខអនាគតភរិយាមិនព្រមឈប់។ នៅពេលដែលអធិស្ឋានរួច ថេយ៉ុង បានដោតជើងធូបជាកិច្ចបង្ហើយ សឹមបែរមកសម្លឹងមើលផ្ទៃមុខបុរសជាគូដណ្តឹងដោយខ្សែភ្នែករាបស្មើ។
«បងបួងសួងថាយ៉ាងម៉េច?» ជុងហ្គុក ឮសំណួរ ថេយ៉ុង សួរចប់ក៏ស្រាប់តែញញិម។
«បងបួងសួងសុំឱ្យប៉ាម៉ាក់បងមានសុខភាពល្អហើយក៏បួងសួងឱ្យខ្លួនឯងអាយុវែងមានកម្លាំងកាយកម្លាំងចិត្តយូរអង្វែង នៅតែស្រលាញ់ ហើយបានមើលថែអូនរហូតដល់ចាស់កោងខ្នងជាមួយគ្នា សុំឱ្យអូនមានសុខភាពផ្លូវកាយនិងផ្លូវចិត្តរឹងមាំ កាន់តែឆ្លាតស្អាតហើយពូកែគ្រប់យ៉ាងទាំងអស់ហើយចុះអូនវិញនោះបួងសូងដូចម្តេចខ្លះ?»
«ខ្ញុំបួងសួងសូមឱ្យប៉ាម៉ាក់មានសុខភាពល្អ មានអាយុវែង ជៀសឆ្ងាយពីជំងឺឈឺថ្កាត់ទាំងឡាយ សូមឱ្យបងស្រីមានរាងកាយមាំមួនល្អ និងបានចួបប្រទះតែបុរសដែលល្អស្រលាញ់មើលថែគាត់បីដូចជាក្តីស្រលាញ់របស់ប៉ាម៉ាក់ដែលបានផ្តល់ឱ្យ..ចុងក្រោយក៏..សូមបួងសួងឱ្យបុរសជាអនាគតស្វាមីម្នាក់នេះ មានសុខភាពល្អ ជាបុរសដ៏ល្អដូចជាឪពុក ដូចជាបងប្រុស ដូចជាសាច់ញាតិ ហើយក៏សូមឱ្យការសច្ចារបស់បងទាំងប៉ុន្មាននៅតែបន្តថែរក្សាវានៅក្នុងចិត្ត ក្នុងបេះដូងបង ស្រលាញ់មើលថែជីវិតក្មេងម្នាក់ដែលម្តាយឪពុកបានប្រគល់ជូនបងដោយសុទ្ធចិត្ត មិនធ្វើឱ្យពួកគាត់ខកចិត្តខកបំណងជារៀងរហូត!» ប្រយោគសម្តីដ៏ទន់ភ្លន់គ្រប់ពាក្យគ្រប់ម៉ាត់ចាក់រណ្តំក្រអួនក្រអៅបេះដូងនាយកំលោះមានឋានៈជាអនុសនីយ៍ឯករហូតដល់ញោចស្នាមញញិមងក់ក្បាលផ្ងក់ៗទទួលយកសំណើរអធិស្ឋានដែលកំលោះតូចបានរៀបរាប់សារសាប់ឱ្យខ្លួនបានស្តាប់ទាំងចង្វាក់បេះដូងលោតលឿនញាប់ស្អេករកថាមិនត្រូវ។ ចិត្តគំនិតរបស់គេមិនមានបំណងនិន្នាការទន់ទេរវេចវេរទៅណាចោលកំលោះតូចម្នាក់នេះឡើយ បំណាច់ថាស្រលាញ់ គឺស្រលាញ់ដោយចិត្តភក្តី មិនក្បត់ចិត្តសាមន្យ មិនបំពានពាក្យសម្បថ។ ស្រលាញ់មួយដឹងមួយ ក្តីស្រលាញ់ទាំងនេះហើយវាប្រៀបដូចជា ថេយ៉ុង គឺជាជីវិតរបស់គេទាំងមូលយ៉ាងអ៊ីចឹង។
«បងអរគុណណាស់ បងរីករាយណាស់ដែលអូនគិតគូរដូច្នេះ!»
«តស់ពួកយើងទៅព្រលែងសត្វជាមួយគ្នា!» ថេយ៉ុង ចាប់យួរកន្ត្រកដាក់ផ្កាដែលមាននំខ្លះៗដើរចេញទៅតាមខ្លួន ខណៈ ជុងហ្គុក ក៏រន្ថាន់ដើរចេញទៅតាមរាងតូចដែរ។ មុនពេលចំណាយប្រាក់កាក់ខ្លះដើម្បីទិញសត្វចាបពីអ្នកលក់ជាអ្នករកចំណូលបានប្រាក់កម្រៃបន្តក្នុងឋានៈជាជនក្រីក្រដែរនោះមកព្រលែងជាមួយគ្នាបន្ថែម ថេយ៉ុង ក៏បានដាក់នំខ្លះៗទៅឱ្យសត្វឆ្កែចិញ្ចឹមក្នុងវត្តបានស៊ីដែរ។ បន្ទាប់ពីព្រលែងសត្វរួចរាល់ ពួកគេបានទៅធ្វើការលុបលាងមុខមាត់ ក្នុងស្រះទឹក ដែលស្រះទឹកនោះត្រូវបានគេដាក់ឈ្មោះឱ្យថា ស្រះនិស្ស័យ។ ក្រោយមកទើបនាំគ្នាជិះកង់បន្តទៅរកហាងគុយទាវឆ្ងាញ់របស់ជនជាតិចិនដែលនៅតាមបណ្តោយផ្លូវត្រលប់ទៅផ្ទះវិញ។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM
???????????????????
Start from the beginning