ព្រឹកស្អែក..
កាសែតជាច្រើនច្បាប់ត្រូវបានហូតចេញតាមរយៈម៉ាស៊ីនអង្គលីលេខនឹងបានចែកចាយពាសពេញទៅគ្រប់តំបន់និងគ្រប់ទីកន្លែងដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមិនអាចអាក់ខាន។ សំឡេងម៉ាស៊ីនរថយន្តទាំង ធុនតូច ធុនធំ និងរថភ្លើងជាច្រើនខ្សែត្រូវបានចាកចេញធ្វើដំណើរដឹកនាំជម្លៀសប្រជាជនចាកចេញពីទីក្រុង។ អ្នកខ្លះក៏រត់ចាកចេញទៅខាងក្រៅប្រទេសបណ្តោះអាសន្នបន្ទាប់ពីទទួលដំណឹងផ្សព្វផ្សាយពីរាជរដ្ឋាពិបាលប្រកាសអំពីបញ្ហាសង្គ្រាមវឹកវរនៅក្នុងប្រទេសដែលកំពុងតែទទួលរង់ឥទ្ធិពលគ្របដណ្តប់ពីកងទ័ពយោធាជប៉ុននោះសឹងតែសាមសិបភាគរយទូទាំងប្រទេសទាំងមូលទៅហើយ។
«ចេយ៉ុង!ចេយ៉ុង ហា..» ស្ត្រីចំណាស់ លោកស្រី ថេរីណា ព្រមទាំងម៉ែដោះ ដេហា ម្នីម្នាវិចសម្ពាយរបស់របរនិងស្បៀងអាហារដើម្បីជម្លៀសភៀសខ្លួនចាកចេញឆ្ពោះទៅរកខ្សែរថភ្លើងចុងក្រោយដោយមានអាល្អិតតូច ចេយ៉ុង តាមទៅជាមួយដែរ មនុស្សម្នាក្មេងចាស់ប្រុសស្រីរូតរះរត់ចែកជើងគ្នាយ៉ាងស្វាហាប់គេចរកកន្លែងដែលមានសុវត្ថិភាពដើម្បីរក្សាអាយុជីវិតនិងរស់នៅជាក្រុមៗជាមួយអ្នកដទៃទៀត។ អ្នកខ្លះក៏កង្វះចំណីអាហារឯអ្នកខ្លះទៀតហូបចុកបានតិចតួចណាស់ មានអ្នកខ្លះមានជំងឺឈឺថ្កាត់ជាប់ខ្លួន មានមនុស្សចំណាស់ចាស់ជរាដែលមានបញ្ហាសុខភាពទ្រុឌទ្រោមទៀតផង។
«លោកយាយ ចេយ៉ុង នឹកប៉ាខ្លាំងណាស់ ហ៊ឺៗ..» ពេលរថភ្លើងធ្វើដំណើរកាន់តែដាច់ឆ្ងាយពីទីក្រុង ចេយ៉ុង ស្រែកទ្រហោយំគួរឱ្យអាណិតអាសូរព្រមទាំងដង្ហក់ស្រែកដង្ហោយហៅរកម្តាយឪពុកខ្លួនគ្រប់ពេលវេលា។
«ចេយ៉ុង កុំយំអីចៅ..កុំយំអីណាចៅយាយ!» លោកស្រី ថេរីណា ស្រវ៉ាចាប់អាល្អិតតូចមកដាក់លើភ្លៅរួចលើកដៃក្រសោបរាងកាយតូចញ័រទទ្រើកដែលយំយែកយ៉ាងគគ្រូកអណ្តឺតអណ្តក់ធ្វើភ្នែកមូលក្រឡង់ៗខ្មៅៗគួរឱ្យសង្វេគ។
«ជីវិតពេលនេះកម្សត់ណាស់!» ម៉ែដោះ ដេហា បានឧទានព្រមទាំងបង្ហាញពីដំណក់ទឹកភ្នែករបស់គាត់ធ្វើឱ្យលោកស្រី ថេរីណា ឃាត់ទឹកភ្នែកខ្លួនឯងលែងជាប់។
«កូនៗខ្ញុំមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេម៉ែដោះ បើពួកគេកើតអ្វីទៅ ខ្ញុំមិនដឹងត្រូវរស់នៅយ៉ាងណាទៀតទេម៉ែដោះ..ហ៊ឺៗ..» គាត់និយាយផងយំផងឮសូរសំឡេងថ្ងួចថ្ងូរយ៉ាងគ្រលួច កំឡុងពេលនេះកែវភ្នែករបស់គាត់ប្រៀបបានដូចទៅនឹងបឹងមួយដែលមានផ្ទុកទឹកសម្រាប់ហូររហូតដល់លែងរីងស្ងួត គាត់គ្រាន់តែគិតបន្តិចសោះ វាក៏ហូរស្រក់ចុះមកដោយឥតក្រែងចិត្តម្ចាស់វាបន្តិចណាទៅហើយ។ នៅពេលនេះស្ថានភាពនៅក្នុងប្រទេសទាំងមូលកាន់តែអាក្រក់ខ្លាំងទៅៗនឹងមានបញ្ហាវឹកវរមិនចេះចប់សំឡេងរថយន្តកងទ័ពយោធាបរទៅបរមកខ្វាត់ខ្វែងមិនស្ងប់ស្នូរសំឡេងស្ងប់ពីត្រចៀក។ ខណៈសំឡេងស្រែកដេញប្រជាជននៅតាមតំបន់នីមួយៗក៏លាន់រន្ទឺពេញប្រៀបដោយភាពចលាចលរកថាមិនត្រូវ។
«លោកយាយ ចេយ៉ុង ខ្លាចណាស់!»
«កុំយំអីចៅ មានយាយនៅក្បែរហើយ កុំខ្លាចអី!» លោកស្រី ថេរីណា លើកដៃឱបក្រសោបចៅប្រុសតូចតែមួយគ្រាប់របស់គាត់មុននឹងថើបលើថ្ងាស ចេយ៉ុង មួយដង្ហើមធ្មេចភ្នែកសុខៗទឹកភ្នែកក៏រមៀលស្រក់ហូររហាមចុះមកដោយមិនបានត្រៀម។
«កម្សត់ណាស់ចៅយាយ!»
«ចេយ៉ុង ខ្លាចថាមិនបានចួបឪពុកម្តាយ ចេយ៉ុង វិញ!» ចេយ៉ុង យំយែកស្រក់ទឹកនេត្រាអណ្តឺតអណ្តក់ បើកគ្រាប់ភ្នែកមូលក្រឡង់ៗចំពោះគាត់ទាំងអារម្មណ៍នឹកនាដោយ ជុងហ្គុក និង ថេយ៉ុង ខានចួបពួកគេអស់ពេលជាច្រើនសប្តាហ៍មកហើយនៅពេលនេះសង្គ្រាមក៏បានកើតឡើងទៀត។
«ចេយ៉ុង គ្មានរឿងបែបនេះកើតឡើងទេចៅ សំខាន់ពួកយើងត្រូវរកកន្លែងរស់នៅដែលមានសុវត្ថិភាពបំផុតណា» ប្រអប់ដៃជ្រីវជ្រួញស្ទាបអង្អែលលើក្បាលក្មេងតូចសម្លឹងមើលកែវភ្នែកដ៏សោកសៅដៅដោយទុក្ខសោកក្រៀមក្រំស្រោចដំណក់ទឹកភ្នែកចុះមករហេមរហាមទាំងអារម្មណ៍ក្តុកក្តួល គាត់អាណិតចៅប្រុសណាស់ ដែលបានរស់នៅខ្វះភាពកក់ក្តៅចាប់តាំងពីវ័យកុមារភាពមកត្រូវបែកបាក់ចាកឆ្ងាយពីឪពុកម្តាយ រស់នៅក្នុងប្រទេសកំពុងមានសង្គ្រាម ស៊ីអត់ ស៊ីឃ្លាន និងឱបក្រសោបបានត្រឹមតែភាពភិតភ័យខ្លាចជាប់ក្នុងជីវិតរសាត់អណ្តែតជាមួយដូនចាស់យ៉ាងពិបាក។
រថភ្លើងបរចេញទៅកាន់តែដាច់ឆ្ងាយខ្លាំងពីទីក្រុង សំឡេងខ្យល់បក់រសាត់ចូលមកធ្វើឱ្យទឹកមុខស្ត្រីចំណាស់កាន់តែក្រៀមក្រំខ្លាំងលើសដើម។ គាត់នឹកស្វាមីនឹកកូនៗនិងគ្រប់គ្នាដែលជាសាច់ញាតិដទៃទៀត។ ស្ទើរតែធ្មេចភ្នែកសម្រាន្តពុំលក់ ព្រោះជីវិតមួយនេះរស់នៅគ្មានសុវត្ថិភាពពេញលេញដូចកាលពីមុនទៀតឡើយ។ ម្ហូបអាហារក៏គ្មានបរិភោគគ្រប់គ្រាន់ខ្វះខាតកន្លែងស្នាក់នៅនឹងចេះតែបន្តធ្វើដំណើរចាកចេញទៅនេះទៅនោះរត់គេចឥតស្រាក់ស្រាន្តគេចពីសេចក្តីស្លាប់គ្មានទីបញ្ឈប់។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM