យប់ម៉ោង ៩:២០ នាទី
«បងអត់ក្តៅស្អុះទេអី? ឱបខ្ញុំយ៉ាងណែនបែបនេះ?» ថេយ៉ុង គេងផ្អៀងបែរខ្នងសម្លឹងមើលទៅកាន់មាត់បង្អួចដែលមាន ជុងហ្គុក ជាអ្នកគេងឱបក្រសោបខ្លួនពីខាងក្រោយយ៉ាងកក់ក្តៅ។
«ស្អុះអីបងបន់ឱ្យតែខ្លួនឯងអាចមានឱកាសបានគេងឱបអូនរាល់ថ្ងៃតើស!»
ជុងហ្គុក ញញិមញញែម បញ្ចេញចរិតកំហូចរលៀម គួរឱ្យក្នក់ក្នាញ់ មុនពេលរឹតរង្វង់ដៃកាន់តែណែន សម្លឹងមើលផែនថ្ពាល់ស.រលោងម៉ដ្ឋខៃ ចង់ប៉ះពាល់ ចង់ថែថើបថ្ពាល់មួយនោះដែលតែងតែធ្វើឱ្យគេទ្រាំទ្រទប់ដែនអារម្មណ៍ស្ទើរតែទប់ទល់ចិត្តមិនចង់បានមួយខណៈណាទៅហើយ។ សាច់ដ៏សរលោងទាំងអស់នោះ ម៉ដ្ឋទន់ល្មើយ រលោងប្រៀបដូចជាបណ្តូលពេជ្រសូម្បីតែស្រមោចវាក៏ជ្រុះ បណ្តាលឱ្យចិត្តគំនិតបេះដូងនាយកំលោះសង្ហាយើងសម្លឹងមើលទាំងជម្រៅចិត្តគួចប៉ង ប៉ងប្រាថ្នា ចង់បំបោសអង្អែលថែទាំ សាច់ដ៏ស្រស់ស្អាត ស្រស់បំព្រង ចង់គ្រញិចញក់ញីដោយបបូរមាត់ខ្លួនមិនចង់ឱ្យសមីខ្លួនដកដង្ហើមបានទេ។
«ប្រពន្ធសំឡាញ់ចិត្ត!»
«បាទ?» ថេយ៉ុង តបដោយងាកបែរយឺតៗមកតាមសូរដង្ហោយហៅពីស្វាមី។
«បងមានរឿងមួយចង់សុំដល់អូន!» មិនដឹងថាលើកនេះបានសម្រេចឬមួយក៏អត់ទេ ប៉ុន្តែគេនឹងតាំងចិត្តហើយជម្នះធ្វើវាឱ្យបាន ប្រសិនបើរាងតូចបដិសេច គេក៏មិនអាចបង្ខិតបង្ខំប្រពន្ធទៅរួចដែរ។ ជុងហ្គុក ងើបខ្លួនឡើងបន្តិច លូកដៃចូលទៅចាប់ជ្រងសរសៃសក់ទន់រលាស់ប្រៀបដូចជាសរសៃសូត្រ ចូករលាស់ថ្នមៗសម្លឹងមើលផ្ទៃដ៏ស្រស់បំព្រងក្នុងកែវភ្នែកយ៉ាងមានពន្លឺដ៏ស្រទន់បបួលឱ្យចិត្តថ្លើមអ្នកកំលោះតូច ចាប់ផ្តើមរីកមាឌ ចាប់ផ្តើមលោតខុសចង្វាក់។
ថេយ៉ុង លេបទឹកមាត់ក្អឹកៗសម្លឹងមើលកែវភ្នែក ជុងហ្គុក ដោយទឹកមុខបញ្ចេញកម្តៅក្តៅភាយៗគេមិនអាចស្ងប់ចិត្តបានទេ កែវភ្នែកមានមន្តស្នេហ៍មួយនោះសម្លឹងមើលមកកាន់គេយ៉ាងជ្រាលជ្រៅខ្លាំងណាស់ ជ្រៅរហូតដល់ធ្វើឱ្យគេស្ងៀមស្ងាត់ទាំងសំឡេងដកដង្ហើមនិងការរើបម្រះចលនាទៅទៀត។
នាគ្រានោះដែរ ជុងហ្គុក បានប្រមែប្រមូលភាពក្លាហានចេញមកទាំងអស់មកតទល់ចំពោះមុខ ថេយ៉ុង ដែលតាំងនាមជាប្រពន្ធត្រឹមត្រូវតាមច្បាប់របស់គេ។ គេព្យាយាមសុំសិទ្ធការអនុញ្ញាតមួយនេះពី ថេយ៉ុង ពិតជាមិនខុសនោះទេ គេមានអារម្មណ៍ថាវាមិនបានខុសឆ្គាប់ឆ្គងយ៉ាងណានោះឡើយ គិតហើយនាយដង្ហើមបន្ធូរចេញចូលវែងៗព្រមទាំងបង្អូសម្រាមដៃសន្សឹមៗមកកាន់អង្អែលលើថ្ពាល់ ថេយ៉ុង ជំនួសវិញម្តងមុននឹងស្រដី៖
«រៀបការរួចហើយ បងសុំថើប ថេយ៍ បានទេ?» ជុងហ្គុក និយាយដោយញ័របបូរមាត់ចំប្រប់ អ្នកដែលបានស្តាប់ឮសូរសេចក្តីទាំងនោះចប់ស្រាប់តែលាន់មាត់៖
«បង..» ថេយ៉ុង ប្រែជាគាំងទ្រឹងហាក់នឹកស្រដីតបតពាក្យអ្វីស្ទើរតែមិនបាន។
«បងជាប្តី បងគ្រាន់តែត្រូវការវាពីអូនយូរៗម្តងតែប៉ុណ្ណោះ!» មើលទៅកាន់កែវភ្នែករបស់នាយទៅចុះ គ្រាន់តែស្នើសុំបំណងលើកនេះតែម្តងសោះ គេបែរជាសឹងតែគ្មានភាពក្លាហានមួយរយភាគរយដើម្បីស្នើសុំបំណងទាំងនេះពី ថេយ៉ុង យ៉ាងពេញលេញផង។ ពេលឃើញនាយចាប់ផ្តើមរៀងមានចិត្តស្រងូតស្រងាត់ រាងតូចស្រាប់លើកដៃប៉ះស្ទាបកាន់លើស្មាដ៏ក្រាស់ឃ្មឹកនិងខិតចូលទៅកាន់តែកៀកស្និទ្ធផ្ទៃមុខសង្ហាដោយប្រើខ្សែភ្នែកមានមន្តស្នេហ៍សម្លឹងមើលនាយវិញយ៉ាងជ្រាលជ្រៅដូចគ្នា។
«រឿងខ្លះបងមិនចាំបាច់សុំច្រើនពេកទេ បងគ្រាន់តែធ្វើវានៅពេលដែលបងត្រូវការ!»
«...» ជុងហ្គុក ហាក់ស្ងាត់សំឡេងបន្តិច ព្រោះតែអម្បាញ់មិញគេមិនអាចសូម្បីតែសង្ឃឹមថាខ្លួនឯងអាចនឹងទទួលបានឱកាសទាំងអស់នេះពីភរិយាសោះឡើយ។ យ៉ាងហោចណាស់ក៏គេអាចសប្បាយចិត្តជាងពេលណាៗទាំងអស់ដែរ ក្រោយបានអនុញ្ញាតឱ្យគេមានសិទ្ធយ៉ាងពេញលេញបានចូលទៅបំពេញតួនាទី គោះទ្វារបេះដូងរាងតូចរហូតដល់ភរិយាចិត្តទន់យល់ព្រមបើកទទួលយកខ្លួនឱ្យចូលទៅប្រលោមស្នេហ៍ដោយបានលះបង់ពេលវេលាសុំចងមេត្រីភាពស្នេហាល្អូកល្អឺនអស់ពេលជាយូរខែឆ្នាំ។
ថេយ៉ុង ញញិមប៉ះដៃផ្លាស់ទីប្តូរមកក្តោបលើផែនថ្ពាល់ ជុងហ្គុក ជំនួសវិញ រាត្រីនេះគេញញិមស្អាតណាស់ ស្អាតប្លែកជាងរាល់ថ្ងៃរាប់ម៉ឺនសែនដង។ ញញិមដោយសេចក្តីពេញចិត្ត ញញិមទាំងអារម្មណ៍រំភើបចិត្ត នោះហើយដែលគេហៅថា អារម្មណ៍រំភើបរំជើបរំជួលដែលមនុស្សមានស្នេហាដំបូង។
«ថើបអូនបានទេ?» សម្តីសម្តៅរបស់គេធ្វើឱ្យបុរសជាប្តីរំជួលចិត្តរំភើបរំជើបរំជួលពេកក្រៃកន្លង។ គេបានផ្តល់សិទ្ធនៃការអនុញ្ញាត ហើយថែមទាំងបានផ្លាស់ប្តូរសព្វនាមសន្ទនារវាងគ្នាជាមួយប្តីទៀត។
«ប្លែកណាស់ម្តេចក៏ថ្ងៃនេះចង់ឱ្យបងថើបអូន?» កាលបើឃើញភរិយាបញ្ចេញឫកពាប្លែកៗនៅចំពោះមុខ គេឆ្ងល់អស់សេចក្តី រីឯកាយតូចបែរជាស៊កប្រឡោះដៃទាំងគូឱបលើកញ្ចឹងកមាំក្រាស់ មុនពេលបង្ហាញស្នាមញញិមលើបបូរមាត់ទម្រង់ក្លែបក្រូចវាចាយ៉ាងផ្អែមល្ហែមទាល់តែ ជុងហ្គុក ញោចកែវភ្នែកថ្លាយង់សំដែងចេញនូវសេចក្តីរំភើបញាប់ញ័រកាន់តែខ្លាំង។
«ក្រែងបងជាប្តីរបស់អូនអ្ហេស?» ជុងហ្គុក កម្រើកចលនាខ្លួនបន្តិច មុនពេលឈោងដៃទៅចាប់ក្តោបមុខភរិយាដោយហត្ថាតែម្ខាងទន្ទឹមនឹងចលនាការឱនឈ្ងោកមុខចុះយឺតៗសន្សឹមៗបន្ទាបទៅរកផ្ទៃមុខតូចច្រម៉ក់បណ្តូលចិត្តតែមួយរួចប្រថាប់បបូរមាត់ប៉ះពាល់លើបបូរមាត់ទន់ល្មើយដោយប្រើជំនាញជាអ្នកដែលប៉ិនប្រសប់ខាងថើបផ្តោះផ្តងកម្លាំងថ្នមៗរហូតដល់រាងកាយតូចប្រែជាទន់ឆ្អឹងល្អូកក្នុងប្រអប់ទ្រូងមាំក្រាស់ហាក់មានកម្តៅកក់ក្តៅក្រសោបឱ្យខ្លួនប្រាណមួយនេះចាប់ផ្តើមជ្រាបផ្សើមដំណក់ញើសទទឹកជោកជើងសក់ខ្មៅក្រឹប។
«អ្ហឹម!» សំឡេងគ្រហឹមបណ្តាលឱ្យរង្វង់ដៃស្រឡូនកាន់តែរឹតរួតឱបកញ្ចឹងកមាំយ៉ាងណែនមិនឱ្យរបេះហើយថែមទាំងទាញនាយមកកាន់តែកៀកជិតស្និទ្ធបង្កើយដើម្បីបានអនុញ្ញាតបង្ហើបសាច់បបូរមាត់ដ៏ទន់ល្មើយស្វាគមន៍ចលនាអណ្តាតឥតឆ្អឹងដ៏រស់រវើកលូកចូលទៅក្នុងក្រអូមមាត់មានរសជាតិពិសេសដល់ថ្នាក់ធ្វើឱ្យប្រុសកំលោះជាទីស្នេហាឥតគ្មានគំនិតសរសើរក្នុងចិត្តមិនបាន។
«បបូរមាត់អូនផ្អែមយ៉ាងនេះ?» ជុងហ្គុក ថើបបណ្តើរ រំភើបចិត្តបណ្តើរ ថើបដោយសេចក្តីត្រេកត្រអាល សប្បាយចិត្ត ថើបទាំងអារម្មណ៍អណ្តែតត្រសែតហោះហើរក្នុងភពដ៏ស្រស់បំព្រងតែមួយជាមួយនឹង ថេយ៉ុង តែពីរនាក់យ៉ាងមានក្តីសុខ។
«បង..» នៅពេលដែលជិតផុតដង្ហើម ថេយ៉ុង បែរជាពោលពាក្យនិងកាត់ផ្តាច់បបូរមាត់ចេញហើយព្យាយាមដកដង្ហើមមួយៗវែងៗទៅតាមអ្វីដែលអាចធ្វើទៅបានក៏ដោយសារតែនេះជាការថើបលើកដំបូងរបស់គេ ដំបូងបង្អស់ដូច្នេះហើយគេអាចនឹងមិនទាន់ផ្សាំ បូករួមទាំងអារម្មណ៍ពុះពោរកញ្ជ្រោលលើកទីមួយដែលគេបានចួបប្រទះផងទៀត។
«ពិបាកដកដង្ហើមណាស់តើមែនទេ? ឱ្យបងសូមទោសផងណា..»
«បងគ្រាន់តែថើបអូនតិចៗក៏បាន អូនពិបាកដកដង្ហើមណាស់!» ជុងហ្គុក ញោចបបូរមាត់សើច ពេលស្តាប់ឮសូរសម្តីកូនក្មេងខ្ចីដែលនិយាយបង្ហាញនូវសេចក្តីអៀនខ្មាសបែបនេះមកកាន់ខ្លួនជាមួយនឹងទឹកមុខត្រដរខ្យល់ទៀត។
«បងសូមទោស..សឺត!!!» ជុងហ្គុក ផ្លាស់ប្តូរកន្លែង រួចថើបលើក្រឡង់ភ្នែក ថេយ៉ុង មួយដង្ហើម សន្សឹមបង្អូសបបូរមាត់មកថើបលើថ្ពាល់ម៉ដ្ឋទន់ល្មើយមួយដង្ហើមយ៉ាងវែងបន្ថែមទៀត។
«ម៉ោង ១០យប់ហើយ បងឆាប់គេងទៅស្អែកព្រឹកប្រយ័ត្នភ្ញាក់ទៅធ្វើការពុំទាន់!» ដោយអារម្មណ៍អៀនប្រៀនខ្លាំងផងនោះ ថេយ៉ុង បែរជានិយាយបង្វែរប្រធានបទនិងងាកមុខចេញគេងផ្អៀងសារជាថ្មីម្តងទៀត។ ខណៈ ជុងហ្គុក ក៏មិនភ្លេចឱនឈ្ងោកទៅថើបលើសៀតផ្កាភរិយាជាទីស្រលាញ់មួយខ្សឺត ថើបលើសក់មួយខ្សឺត ថើបលើបបូរមាត់ ថេយ៉ុង មួយខ្សឺត ថើបទាល់តែអស់ចិត្ត ទើបព្យាយាមប្រមូលអារម្មណ៍សំងំគេងដោយដៃនៅតែឱបរឹតរាងតូចជាប់មិនលែង និយាយពីអ្នកដែលត្រូវគេឱបក្រសោបថើបវិញ មានអារម្មណ៍ចលាចលមិនស្ងប់ចិត្តសោះ ឱ្យស្ងប់យ៉ាងម៉េច? បើពេលនេះ បាក់ចិត្ត បាក់ថ្លើម សែនស្រលាញ់ស្វាមីខ្លាំងរហូតដល់ពន្យល់សេចក្តីលែងត្រូវទៅហើយនោះ? ថេយ៉ុង ញញិមខ្ចឹបមាត់ងាកទៅសម្លឹងមើលផ្ទៃមុខមាំសង្ហាដែលខិតចូលមកត្រដុសក្បែរគល់ករបស់គេថ្នមៗហើយខ្លួនក៏លើកដៃឱបលើក្បាលប្តីវិញថ្នមៗ បំពេរលួងលោមនាយឱ្យស្តាប់ចង្វាក់បេះដូងរបស់ខ្លួន កំពុងតែលោតចង្វាក់ចលនារហូតទាល់តែបានគេងលុងលក់ស្ងប់សំឡេងវាចាសូរសៀង។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM