ល្ងាចម៉ោង ៥:១៥ នាទី..
ហាងកាហ្វេ
«ចេយ៉ុង ចង់ញ៉ាំអីកូន?» នៅក្នុងហាងកាហ្វេមួយនេះ មិនត្រឹមតែមានកាហ្វេដែលមានរស់ជាតិដ៏ឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេក៏មានលក់នំដុតឆ្ងាញ់ៗបន្ថែមក្នុងមីនុយដែលពួកគេដាក់ជាវសម្រាប់បំពេញតម្រូវចិត្តអតិថិជនដែរ។
«ចេយ៉ុង ចង់ញ៉ាំនំខារ៉ាមែលប៉ាតូច!» ថេយ៉ុង ងក់ក្បាលតិចៗមុននឹងចាប់ដឹកដៃកូនប្រុសដើរចូលទៅកុម្មង់កាហ្វេព្រមទាំងហៅនំនិងទឹកដោះគោដែល ចេយ៉ុង ចូលចិត្តញ៉ាំកន្លងមក។ ពួកគេកុម្មង់រួចទើបដើរចូលទៅរកតុដើម្បីអង្គុយរង់ចាំ មុនពេលពួកគេទើបតែដើរទិញរបស់របរជាមួយគ្នានៅក្នុងផ្សារ ហើយពេលនឿយហត់ខ្លាំងពេក ទើបរត់រកកន្លែងសម្រាកដើម្បីញ៉ាំអីឆ្ងាញ់ៗជាមួយគ្នា។
«ប៉ាតូចនៅទីនេះមនុស្សច្រើនណាស់ហ្ន៎!»
«ហ្អឹមទីនេះមនុស្សច្រើនជាងនៅតំបន់របស់យើងកូន» ចេយ៉ុង ងាកមើលបរិយាកាសជុំវិញខ្លួន រួចក៏ញញិមតាមទម្លាប់សប្បាយចិត្ត ព្រោះមិនងាយបានដើរចេញមកលេងខាងក្រៅបែបនេះយូរៗម្តង ទើប ថេយ៉ុង នាំកូនមកដើរទិញសម្ភារះនិងរបស់របរដែល ចេយ៉ុង ចូលចិត្តចង់បាន។
«សួស្តី!កាហ្វេនិងទឹកដោះគោព្រមទាំងនំដែលបានកុម្មង់ពេលនេះបានហើយ»
«អរគុណ អេ កាងវ៉ុន!» ថេយ៉ុង ស្រាប់តែលាន់មាត់ហៅអ្នកកំលោះដែលបានលើកកាហ្វេនិងនំយកមកឱ្យពួកគេដោយផ្ទាល់អម្បាញ់មិញ។
«ថេយ៍! ខានចួបគ្នាយូរហើយ សុខសប្បាយទេ?» កាងវ៉ុន ជាមិត្តរួមថ្នាក់កាលពីវិទ្យាល័យជាមួយនឹង ថេយ៉ុង កាលណោះពួកគេស្និទ្ធស្នាលនិងគ្នាណាស់ ដល់ថ្នាក់ទៅណាមកណាក៏ទៅជាមួយគ្នាដែរ ហើយថែមទាំងអង្គុយតុរៀនជាមួយគ្នាទៀត។
«ខ្ញុំសុខសប្បាយធម្មតាទេ អង្គុយចុះសិនមកហើយ កាងវ៉ុន នោះ? ខានចួបគ្នាយូរ ឥឡូវបើកហាងកាហ្វេដោយខ្លួនឯងទៀត?» កាងវ៉ុន ញញិមបន្តិចរួចបានដាក់បង្គុយចុះទល់មុខពួកគេទាំងពីរនាក់ រួចក៏ចាប់សំណេះសំណាលគ្នា តាមរបៀបមនុស្សមានទំនាក់ទំនងជិតស្និទ្ធដូចដើម។
«អរ-គឺប៉ាម៉ាក់ខ្ញុំគាត់ទើបតែសម្រេចចិត្តបើកហាងកាហ្វេនេះឱ្យរកស៊ី ព្រោះពួកគាត់គិតថាខ្ញុំគួរតែដល់ពេលបើកមុខរបររកស៊ីចិញ្ចឹមក្រពះខ្លួនឯងហើយ ទើបបានជាពួកគាត់គិតគូរលឿនដល់ថ្នាក់នេះ ចុះ ថេយ៍ នោះរឿងថាសម្រេចចិត្តចង់ចូលធ្វើជាអ្នកសិល្បះផ្នែកតន្រ្តីករនោះបានជោគជ័យទេ?»
«នៅទេ ប្រហែលជាបោះបង់ចោលហើយ ព្រោះពេលដែលបានរៀបការរួច គ្មានពេលវេលាគ្រប់គ្រាន់ទៅរៀនសូត្រផ្នែកតូរ្យតន្ត្រីឡើយ ហើយឥឡូវនេះក៏មានកូន ចេយ៉ុង គាត់នេះជាមិត្តភក្តិរបស់ប៉ាណាកូន!» ថេយ៉ុង បែរមកនិយាយណែនាំអំពីមិត្តប្រាប់ដល់កូន ចេយ៉ុង ឮហើយញញិមរហ័សលើកដៃសំពះជម្រាបសួរ កាងវ៉ុន យ៉ាងប្រពៃដោយសារតែគេជាក្មេងទទួលបានការអប់រំដិតដល់ទើបគេយល់ពីការគោរពចំពោះចាស់ទុំ។
«ជម្រាបសួរលោកពូ!»
«បាទ គួរឱ្យស្រឡាញ់ណាស់ ចេយ៉ុង ! ថេយ៍ ពួកយើងបែកគ្នាមិនប៉ុន្មានឆ្នាំសោះ ឥឡូវមានកូនធំដល់ម្លឹងហើយអ្ហេស?» ថេយ៉ុង សើចញឹមៗរួចងក់ក្បាលតិចៗដោយបញ្ចេញចរិតអៀនប្រៀបរបស់ខ្លួននិយាយដោយត្រង់ៗទៅគេនេះក្នុងចំណោមមិត្តភក្តិទាំងអស់ មានតែគេម្នាក់ទេ ដែលរៀបការលឿនជាងគេឯងទៅទៀតហើយក៏មានកូនប្រុសដែលមានអាយុ ៣ ឆ្នាំម្នាក់ទៅហើយដែរ។
«មានហើយ ចេយ៉ុង ជាក្មេងដ៏គួរឱ្យស្រឡាញ់ណាស់ គេឆ្លាតពូកែដូចឪពុករបស់គេអ៊ីចឹង!»
«អ្ហឹម មើលតែមុខក៏ដឹងដែរ ចេះគួរសមយ៉ាងនេះឮថាឪពុករបស់គេជាមនុស្សមានសន្តានចិត្តល្អណាស់ ចូលចិត្តជួយយកអាសាមនុស្សគ្រប់គ្នាជុំវិញខ្លួន ពូកែមើលថែគ្រួសារ ជាមេគ្រួសារដ៏ល្អទៀតផង!» សូម្បីតែ កាងវ៉ុន ក៏លាន់មាត់សរសើរអំពី ជុងហ្គុក មិនតិចផងដែរ ជារឿយៗមានព័ត៌មានចុះផ្សាយអំពីគ្រួសារត្រកូល គីម ស្ទើរតែជារៀងរាល់ថ្ងៃ។ ដោយសារតែឥទ្ធិពលកូនប្រសារប្រុសតាំងនាមជាលោកអនុសនីយ៍ឯកតែងតែមានភាពលេចធ្លោដាច់ឆ្ងាយជាងគេឯងបើនិយាយពីកេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជការដទៃប្រៀបធៀបនឹង ជុងហ្គុក មានតែគេម្នាក់គត់តែប៉ុណ្ណោះដែលល្បីល្បាញខាងដឹកនាំកងទ័ពជើងគោកនិងពូកែខាងប្រើប្រាស់សម្ភារៈសព្វាវុធបានល្អជាងគេ។ មិនត្រឹមតែមានរូបរាងសង្ហានោះទេ តែគេក៏មានសន្តានចិត្តល្អ ចេះជួយយកអាសារមនុស្សជុំវិញខ្លួន មិនប្រកាន់ឋានៈ ឬវណ្ណៈ មិនអាងសិទ្ធ អាងអំណាចគាបសង្កត់អ្នកដែលមានឋានៈក្រោមស័ក្តិយសរបស់ខ្លួនឡើយ។
«ល្បីណាស់ហ្ន៎ទៅណាក៏មានគេឯងស្គាល់ដែរ!» ថេយ៉ុង លួចញញិមញញែមឮសូរតែគេឯងសរសើរប្តីខ្លួនកើតអារម្មណ៍អៀនប្រៀនជំនួសប្តី បានប្តីល្អដល់ថ្នាក់នេះ គេសប្បាយចិត្តពេកពន់ ព្រោះទៅណាក៏មានតែស្វាមីរង់ចាំលើកមុខលើកមាត់ ប្តីល្អ ប្តីពូកែ ថែមទាំងមានអ្នកផងច្រណែនជោគវាសនារបស់គេទៀត។
«មិនបាច់អៀនអីទេ ទៅណាក៏ឮតែគេសរសើរគាត់ច្រើននាក់ដែរ ស្រីៗក្នុងប្រទេសនេះកើតចិត្តច្រណែនជីវិត ថេយ៍ គ្រប់ៗតែគ្នាហ្នឹង!» កាងវ៉ុន ចាប់ផ្តើមនិយាយញ៉ោះរហូតដល់ ថេយ៍ អៀនក្រហមថ្ពាល់ងាំង ក្រហមយកតែមែនទេន មើលចុះ ចេយ៉ុង លួចសើចស្ញេញៗទំពារនំផ្អែមដូចកំពុងទំពារស្ករទាំងដុំៗក្នុងមាត់អ៊ីចឹង។
«ប៉ាធំ!» ចេយ៉ុង ក្រឡេកទៅឃើញរថយន្តដែលចតទុកខាងមុខហាងកាហ្វេនេះរួច ថេយ៉ុង ក៏រួសរាន់រៀបចំសម្ភារះគិតប្រាក់ថ្លៃកាហ្វេនិងនំរួចក៏ម្នីម្នាដឹកដៃកូនចេញទៅរកស្វាមីដែលកំពុងតែរង់ចាំទទួលខ្លួនរួចស្រេច។
«លាហើយ កាងវ៉ុន ចួបគ្នាថ្ងៃក្រោយ!»
«អ្ហឹម សំណាងល្អ!»
ក្រាក!!
ថេយ៉ុង បើកទ្វាររថយន្តឈរសម្លឹងមើលពីចំហៀងផ្ទៃមុខស្វាមីដែលអង្គុយប្រកាន់ខាងចង្កូតធ្វើមុខមាំទាំដូចខឹងនរណាមកពីណាសួរនាំប្រពន្ធមួយម៉ាត់អីក៏គ្មាន ពេលមកទទួលប្រពន្ធក៏មិនបានប្រាប់ប្រហែលជាមេស្តីបន្ទោសពីកន្លែងធ្វើការប៉ុន្តែទាំងនេះមិនមែនជាទម្លាប់នាយទេ។
«ប៉ាធំ..» ជុងហ្គុក ក្រឡេកទៅចាប់កូនប្រុសទាញមកថើបផែនថ្ពាល់មួយខ្សឺត រួចក៏បែរទៅចាប់បញ្ឆេះម៉ាស៊ីនរថយន្ត ស្ងាត់ស្ងៀមមិនមាត់កនិយាយរក ថេយ៉ុង ត្រឹមតែមួយម៉ាត់មួយកណាឡើយរួចហើយក៏បើករថយន្តចេញទៅទាំងអារម្មណ៍មិនសប្បាយចិត្ត។ ថ្ងៃនេះគេប្រងើយកន្តើយចំពោះ ថេយ៉ុង ណាស់ ថេយ៉ុង ឃើញប្តីអារម្មណ៍មិនល្អទើបមិនទាន់សួរនាំ។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM