ព្រឹកម៉ោង ៧:១៥ នាទី..
រថយន្តធុនតូចមួយគ្រឿងបរក្នុងល្បឿនសមល្មមឆ្ពោះទៅកាន់ផ្សារលក់ដ៏មមាញឹកដែលនៅចំកណ្តាលទីក្រុងខណៈអ្នករួមដណើរមានត្រឹមសមាជិកបីនាក់។ មិនយូរប៉ុន្មានពួកគេក៏បានមកដល់ផ្សារ ហើយនាំគ្នាដើរសំដៅទៅរកហាងក្រណាត់ ដើម្បីរើសមើលក្រណាត់សម្រាប់កាត់ឈុតទុកស្លៀកពាក់នៅថ្ងៃពិធីមង្គលការដែរ។
«សួស្តីអ្នកនាង ! អញ្ជើញចូលមើលទំនិញសិនទេ?» ម្ចាស់ហាងក្រណាត់ឧទានទៅកាន់អ្នកទាំងបីដោយទឹកមុខញញិមស្រស់បស់ បន្ទាប់មក ថេរីន ក៏ប្រញាប់ប្រញាល់ដឹកដៃ ថេយ៉ុង បង្អូសនាំគេចូលទៅខាងក្នុងហាងក្រណាត់ កាលបើ ជុងហ្គុក ឯណេះក៏ម្នីម្នាដើរចូលតាមទៅអង្គុយរង់ចាំខាងក្នុងដែរ។
«ខ្ញុំចង់រើសក្រណាត់ណាដែលទើបតែនាំចូលមកថ្មីមានទេ?»
«ចាសមានមករកនៅថ្ងៃនេះគឺមានតែម្តងចាស!»
«ហេងហើយអ៊ីចឹង ឯណានាំខ្ញុំទៅមើលបន្តិចមក!»
«ចាសបានសូមអញ្ជើញតាមខ្ញុំមក!» ម្ចាស់ហាងក្រណាត់ថាចប់រួចនាំពួកគេដើរចូលទៅរើសមើលក្រណាត់ខាងក្នុងដែលទើបតែនាំចូលមកថ្មីៗពីប្រទេសចិន។
«ពណ៌ស្អាតៗណាស់..ថេយ៍ ជួយរើសបងផងមើល៍ យកមួយណាទើបសមនឹងបងអ្ហះ?» ថេរីន សួរបណ្តើរចាប់វែករកមើលក្រណាត់ល្អៗបណ្តើរ។
«នេះយកពណ៌ផ្ទៃមេឃនិងពណ៌លឿងខ្ចី ទៅស៊ីជាមួយសម្បុររបស់បង សម្បុរសណ្តែកបាយអ៊ីចឹង កុំយកពណ៌ផ្កាឈូកស្រស់ពេកអី!»
«បងគិតថាអ៊ីចឹងដែរហ្នឹងណា..អ្នកលក់យកពីរពណ៌នេះមក!»
«ចាសអ្នកនាង យកពណ៌ណាដែរចាស?»
«ពណ៌ផ្ទៃមេឃនិងពណ៌លឿងខ្ចីនេះ យកពីរពណ៌នេះមក ខ្ញុំពេញចិត្តពីរពណ៌ហ្នឹង!» ម្ចាស់ហាងងក់ក្បាលផ្ងក់ៗរួចឈោងដោះយកក្រណាត់ស្អាតៗចុះមកហុចទៅឱ្យនាងស្ទាបអង្អែលពិនិត្យមើលសាច់ក្រណាត់របស់វា។
«សាច់ស្អាតណាស់ អ៊ីចឹងជួយខ្ចប់ឱ្យខ្ញុំមក ខ្ញុំឱ្យជាងវាស់ខ្នាតឈុតកាត់ដេរឱ្យខ្ញុំ!»
«ចាសអ្នកនាង!» ក្រោយវេចខ្ចប់អីវ៉ាន់រួច ជុងហ្គុក ស្រាប់តែស្នើខ្លួនធ្វើជាអ្នកចេញថ្លៃឱ្យក្រណាត់បងថ្លៃស្រីខ្លួន បន្ទាប់មកក៏នាំគ្នាឆ្លៀតចូលហាងលក់មាសបន្ទាប់។ហាងលក់មាស
ខ្សែក ខ្សែដៃ មាសមានពន្លឺចាំងផ្លាតចែងចាំងទាក់ទាញចិត្តអ្នកទស្សនា កាលបើមកឈរនៅចំពីមុខទូរតាំងគ្រឿងអលង្ការទាំងនេះ ថេយ៉ុង និង ថេរីន មានអារម្មណ៍សប្បាយចិត្តណាស់ ព្រោះមិនងាយរកបានឱកាសល្អម្លឹងៗឡើយ ព្រោះពេលមានរដូវកាលបុណ្យទាន ឬមានកម្មវិធីធំៗរៀបចំនៅឯផ្ទះសំបែងយូរៗម្តង ទើបលោកស្រី ថេរីណា អនុញ្ញាតឱ្យពួកគេចាយវាយប្រាក់កាក់តាមចិត្តបានដោយសេរី។
«មួយខ្សែនេះស្អាតណាស់បង!» ស្តាប់ឮសូរ ថេយ៉ុង ថាដូច្នេះ ថេរីន ស្រាប់តែចាប់អារម្មណ៍។
«អ៊ីចឹងយកខ្សែក មួយខ្សែនេះឱ្យខ្ញុំមើលបន្តិចមកបង!» អ្នកលក់ចាប់យកខ្សែកមួយខ្សែនោះចេញមករួចហុចទៅឱ្យ ថេរីន បានមើល។
«ស្អាតណាស់..អ្ហាយ..ចោរ!!» ថេរីន ស្រែកចាចកាលបើមានចោររត់ចូលមកឆក់ខ្សែករបស់នាងវឹង ជុងហ្គុក ឯណេះម្នីម្នារត់ទៅតាមចាប់ចោរនោះលូកដៃទៅកញ្ឆក់កអាវចោរពីខាងក្រោយជាប់ណែន មុននឹងគ្រវែងចោរឱ្យដួលដាច់ផ្ងារក្រោយមួយទំហឹងហើយស្ទុះទៅវាយប្រតាយប្រតប់ជាមួយនឹងចោរដណ្តើមយកខ្សែកបានមកវិញ តែក៏ត្រូវស្នាដៃចោរវាយទាល់តែបែកមុខបែកមាត់ដែរ ទើប ថេយ៉ុង ដែលឈរភ័យព្រួយបារម្ភឯណេះសឹងតែមិននឹងជំហរខ្លួននៅនឹងមួយកន្លែងទៅហើយ។
«បង..បង!» ថេយ៉ុង ស្រែកហៅនាយ នៅទីបំផុត ជុងហ្គុក ក៏ដណ្តើមបានខ្សែកមាសមកវិញបាន ហើយចោរមួយនោះក៏ត្រូវបានអ្នកផ្សារវាយទាត់ធាក់និងបានបញ្ចូនគេទៅកាន់ស្ថានីយ៍ប៉ូលិសដែរ។
«ជុងហ្គុក លោកយ៉ាងម៉េចទៅហើយ?» ថេរីន សំដែងទឹកមុខភិតភ័យស្លេកស្វាយបបូរមាត់រួចស្ទុះស្ទាមកជួយគ្រាហ៍ ជុងហ្គុក ឡើងក្នុងនាមជាបងថ្លៃយ៉ាងបារម្ភ ថេយ៉ុង ឯណេះកញ្ជ្រោលចូលទៅចាប់គ្រាហ៍នាយម្ខាងទៀតព្រោះមើលទៅសភាពរបស់គេដូចជាទ្រុឌទ្រោមដែរ។
«ខ្ញុំមិនអីទេ!» ជុងហ្គុក ងាកទៅនិយាយជាមួយ ថេរីន រួចទើបបែរក្រឡេកមកសម្លឹងមើលមុខ ថេយ៉ុង ដែលបង្ហាញកែវភ្នែកបារម្ភពីនាយស្ទើរតែស្រក់ដំណក់សថ្លាចេញមកប៉ុន្តែគេមិនអាចធ្វើអ្វីបានក្រៅពីភាពភិតភ័យញ័រអស់ដៃជើងនៅកំឡុងពេលនោះឡើយ។
«តោះបងទៅផ្ទះ!» ថេយ៉ុង និយាយដោយគ្មានអារម្មណ៍សប្បាយចិត្តចង់ដើរផ្សារទៀតទេ ថ្ងៃនេះជាថ្ងៃស៊យសម្រាប់ពួកគេណាស់ មិនគួរណាមកចួបរឿងបែបនេះសោះឡើយ គួរឱ្យខឹងណាស់ ដែលចោរចង្រៃនោះចូលខ្លួនមកបំផ្លាញភាពរីករាយរវាងពួកគេទាំងបីនាក់ទាល់តែខ្ទេចខ្ទីអស់គ្មានសេសសល់។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM