抖阴社区

?????????? ??????

2.3K 117 2
                                    

      ៩ខែ ១០ថ្ងៃ
      ថ្ងៃដែលគ្រប់គ្នាបានទន្ទឹងរង់ចាំនិងតែងតែបួងសួងបន់ផ្សងដល់ព្រះឱ្យជួយតាមថែរក្សាឃុំគ្រងដល់អាយុជីវិតម្តាយកូនទាំងពីរនាក់បានឈានចូលមកដល់ហើយ។ ពួកគេបានទន្ទឹងរង់ចាំនៅឯខាងក្រៅបន្ទប់វះកាត់ដោយអាចមានតែវត្តមាន ជុងហ្គុក តែម្នាក់គត់តែប៉ុណ្ណោះដែលអាចស្ថិតនៅក្នុងបន្ទប់នោះជាមួយនឹង ថេយ៉ុង បានព្រោះប្រពន្ធគេបានសុំអង្វរឱ្យនាយនៅរង់ចាំមើលឃើញមុខកូនខ្លួនឱ្យបានមុនអ្នកផ្សេង យ៉ាងហោចណាស់ក៏បានចូលមកជួយផ្តល់ជាកម្លាំងចិត្តទៅដល់រាងតូចមួយបំណែកធំដែរ។ ដុកទ័រជាជនជាតិបារាំងជាអ្នកចាត់ចែងស្វះស្វែងលើតួនាទីផ្នែកវះកាត់ទៅតាមជំនាញរបស់ខ្លួនយ៉ាងល្អិតល្អន់ ហ្មត់ចត់ ម៉ឺងម៉ាត់ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានប្រាកដចិត្តថានឹងមិនអាចប៉ះពាល់ដល់កូនក្នុងផ្ទៃព្រមទាំងអាយុជីវិតរបស់ម្តាយក្មេងឡើយ។
      «មិនអីទេ លោកតាំងចិត្តឱ្យស្ងប់ទៅ!» គ្រូពេទ្យជាជនជាតិកូរ៉េផ្តល់សារដាស់តឿនដល់ ជុងហ្គុក ឱ្យតាំងស្មារតីបានយ៉ាងល្អអ្វីៗនឹងបញ្ចប់ទៅដោយលទ្ធផលជោគជ័យជាក់ជាមិនខាន ដ្បិតនាយនៅតែមានអារម្មណ៍ហេងហាង មិនស្ងប់ក្នុងចិត្ត កាលបើបារម្ភពីសុខទុក្ខរបស់ភរិយាស្ទើរឈរមិនស្ងប់មួយនាទីណាឡើយ គេមានអារម្មណ៍ថាពិបាកណាស់ ដែលត្រូវមកឈរមើលមុខកាំបិតវះកាត់ផ្តាច់រាងកាយដ៏ស្រស់ស្អាត ព្រោះដើម្បីកូន នៅពេលដែលបានឃើញបែបនេះរួចមកហើយ ធ្វើឱ្យនាយកាន់តែមានអារម្មណ៍ដូច្នេះថាភរិយាបានលះបង់នឹងពលីជីវិតព្រមទាំងរាងកាយបានយ៉ាងធំធេងខ្លាំងណាស់ចំពោះខ្លួន។
      ហ៊ឹកៗ..អង់ង៉ា!! អង់ង៉ា!!!
      សំឡេងទារកតូចបានរន្ទឺឡើងជាសារហេតុដែលផ្តល់ដំណឹងមកថាការវះកាត់បានកន្លងផុតទៅដោយទទួលនូវលទ្ធផលជោគជ័យជាស្ថាបពរមែនទេនរួចទៅហើយ។
      «ឮសំឡេងកូនរបស់លោកយំទេ? ការវះកាត់ទទួលបានលទ្ធផលជោគជ័យហើយ លោកទទួលបានកូនប្រុសអបអរសាទរផងលោក» ជុងហ្គុក ភ្ញាក់ស្មារតីឡើង រួចម្នីម្នាអើតរកមើលកូនប្រុសខ្លួនដែលត្រូវបានលោកដុកទ័រជួយសង្គ្រោះជីវិតនឹងបានជួយលាងជម្រះសម្អាតឈាមភាពកខ្វក់នៅលើរាងកាយ បន្ទាប់មកក៏ដាក់ឱ្យកូនទារកតូចគេងទៅលើគ្រែ ខណៈមានវត្តមានគិលានុបដ្ឋាយិការង់ចាំបំបៅចិញ្ចឹមក្មេងតូចដោយទឹកគោល្អៗ។ បកត្រលប់មកសម្លឹងមើលពីស្ថានភាព ថេយ៉ុង ឯណេះវិញ គេនៅសន្លប់សន្លិនបាត់ស្មារតីមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយទេ ព្រោះជាតិថ្នាំដែលដុកទ័របានចាក់ធ្វើឱ្យសន្លប់បានយូរនោះមានប្រសិទ្ធិភាពខ្ពស់ នៅតែមិនទាន់សាបរលាប ដូច្នេះហើយការភ្ញាក់ដឹងខ្លួនឡើងមកវិញ មានតែត្រូវរង់ចាំពេលវេលាបណ្តោះអាសន្នសិនតែប៉ុណ្ណោះ។
      បន្ទប់សម្រាកព្យាបាលទូទៅ..
      «ប្រពន្ធសំឡាញ់!» ជុងហ្គុក ដើរសំដៅចូលមកចាប់ឱបក្រសោបថើបថ្ងាសភរិយាដោយសេចក្តីបារម្ភមិនព្រមឈប់ តាមរយៈទឹកមុខរបស់គេក្រៀមក្រំស្រពាប់ស្រពោនណាស់ បើទោះបីជាគេអាចសប្បាយចិត្តនៅពេលដែលបានសម្លឹងមើលឃើញមុខកូនប្រុសខ្លួនក៏ដោយ។
      «មានព្រលឹងព្រលះណាស់ចៅយាយ!» លោកស្រី ថេរីណា បានចូលមកសួរសុខទុក្ខនិងមានចំណីហូបចុកជាច្រើនអនេកត្រៀមសម្រាប់ពួកគេបន្ថែមដែរ ដោយសារតែគាត់ជាម្តាយដ៏ល្អម្នាក់នឹងបានគិតគូរពីសុខទុក្ខកូនៗសឹងតែរកពេលវេលាសម្រាន្តឱ្យបានស្កប់ស្កល់គ្រប់គ្រាន់ពុំលក់នោះទេសូម្បីតែលោកស្រី យ៉ុងសាន ក៏បានធ្វើដំណើរឡើងមកចាប់តាំងពីវេលាមេឃងងឹត ដើម្បីមកមើលថែកូនប្រសារគាត់និងចង់ឃើញមុខចៅប្រុសខ្លួនដែរ។
      «ដូចកូន ជុង ខ្លាំងណាស់!» លោកស្រី យ៉ុងសាន សប្បាយចិត្តត្រេកត្រអាល ឈរសម្លឹងមើលមុខចៅប្រុសតូចច្រម៉ក់ៗទាំងស្នាមញញិមបេះបួយក្នក់ក្នាញ់។
      «រង់ចាំកន្លះម៉ោងទៀតអ្នកជំងឺអាចដឹងខ្លួនហើយលោកកុំបារម្ភអី!»
      «បាទអរគុណលោកគ្រូពេទ្យ!» អ្នកកំលោះប្រឡែងទឹកមុខបារម្ភចេញ ដរាបណា ថេយ៉ុង នៅមិនទាន់ដឹងខ្លួន នាយក៏មិនទាន់អាចធ្វើចិត្តឱ្យសប្បាយរីករាយបានមួយរយភាគរយដែរ ពោលគឺនៅតែបារម្ភ នៅតែនឹកគិត ភិតភ័យខ្លាចថាភរិយាអាចមានផលវិបាកប៉ះពាល់ដល់អាយុជីវិត។
      កន្លះម៉ោងក្រោយមក
      សំឡេងរើបម្រះបានបន្លឺឡើង រាងតូចដែលគេងសន្លប់ស្តូកស្តឹងលើគ្រែអ្នកជំងឺឯណោះ ចាប់មានចលនាបម្រះឡើងរវើកៗ មុននឹងបង្ហើបបបូរមាត់ក្រៀមផ្អេះស្ងួតហែង ឧទានហៅអ្នកដែលអង្គុយក្រាបក្បាលកៀកជិតក្បែរខ្លួន៖
      «លោកប្តី!» ថេយ៉ុង ឧទានទាំងងាករេសម្លឹងមើលមុខ ជុងហ្គុក ដែលងើបផ្ទៃមុខឡើងតាមរយះសូរដង្ហោយហៅរបស់ភរិយា។
      «អូនដឹងខ្លួនហើយអ្ហេស? ឈឺត្រង់ណាទេ ឃ្លានទេ បងយកអាហារមកឱ្យអូនញ៉ាំ?»
      «អូនចង់ឃើញមុខកូនយើងច្រើនជាងបង!» រាងតូចបដិសេចមិនចង់ញ៉ាំអាហារទេ តែគេចង់សម្លឹងមើលឃើញកូនដោយផ្ទាល់នឹងកែវនេត្រារបស់ខ្លួនឯងទាំងគូ អ្នកជាប្តីក៏មិនបានប្រកែកឬបដិសេចអ្វីនោះដែរ នាយក៏ប្រញាប់ប្រញាល់ដើរសំដៅចូលទៅចាប់ក្រសោបបីបមថ្នាក់ថ្នមកូនទារកតូចរុំទៅដោយកន្សែងស្អាតភ្លឹង កំពុងតែគេងលុងលក់ដោយការប្រុងប្រយ័ត្ននឹងបានដាក់ក្មេងតូចនេះនៅក្បែរដៃម្តាយរបស់គេ។
      «កូនម៉ែ..» ថេយ៉ុង លាន់មាត់និយាយរួចស្រក់ទឹកភ្នែកហូរជោកថ្ពាល់រលាក់ គេសំដែងអារម្មណ៍សប្បាយចិត្តណាស់សប្បាយរហូតដល់ស្នាមញញិមមួយនេះតែងតែលិចថ្កល់ឡើងជារឿយៗមិនព្រមឈប់ ដើម្បីបង្ហាញពីសេចក្តីរំភើបរំជើបរំជួលក្នុងនាមជាម្តាយ ព្រមទាំងក្តីស្រលាញ់ឥតគណនាទៅកាន់កូនប្រុសបណ្តូលចិត្តតែមួយយ៉ាងត្រេកអរក្រៃលែង។
      «សង្ហាណាស់ សង្ហាដូចប៉ាកូនអ៊ីចឹង!» ប្រយោគសរសើររត់ចេញពីបបូរមាត់ភរិយាធ្វើឱ្យបុរសជាស្វាមីប្រញាប់ប្រកែកនិងបានហាមឃាត់ប្រពន្ធមិនឱ្យពោលពាក្យដូច្នេះម្តងទៀត៖
       «កុំនិយាយអ៊ីចឹងអីអូន ចាសពីដើមហាមមិនឱ្យសរសើរក្មេងទេ ត្រូវបង្អាប់ថាកូនយើងមុខអាក្រក់ណាស់!» ជុងហ្គុក ប្រាប់ចប់ ថេយ៉ុង នឹកឡើងសើចដាក់ប្តី ព្រោះបានភ្លេចពីទំនៀមទម្លាប់ចាស់ទុំបុរាណផ្តែផ្តាំឱ្យឈឹងទៅត្រចៀកនិងខួរក្បាលនេះចាប់ផ្តើមមានបញ្ហាច្រើនបណ្តើរៗហើយតើស។
      «មិនអីទេ ចាំអូនកែតម្រូវ សឺត!» ថេយ៉ុង ញញិមស្អាតណាស់ ឱនថើបថ្ងាសកូនប្រុសមួយខ្សឺត អាល្អិតក៏ស្រាប់តែរើសបម្រះចលនាដៃជើងខ្វៃៗ យំអេចអូចងរង៉ក់ឱ្យម្តាយឪពុកនាំគ្នាលួចសើចឮសូរកក្អឹក សុខៗមករំខានដំណេកក្មេងកំពុងតែលុងលក់ស្រួលផង។
      «គួរឱ្យស្អប់ណាស់!» ជុងហ្គុក ញញិមយ៉ាងស្រស់មុននឹងឱនឈ្ងោកថើបថ្ងាសកូនប្រុសមួយខ្សឺតដើម្បីសំដែងបង្ហាញពីសេចក្តីស្រលាញ់របស់ខ្លួន។

? ???????????? ??????????? ?Where stories live. Discover now