抖阴社区

????????????????????????????????????

Start from the beginning
                                    

     ឆ្នេរសមុទ្រ
     យប់ម៉ោង ៨:៣២ នាទី
     រាងតូចអង្គុយយោលជើងលើទោងឫស្សីនៅក្រោមម្លប់ដូងត្រជាក់ត្រឈឹងត្រឈៃកែវភ្នែកខ្មៅនិលទាំងគូសម្លឹងមើលទឹករលកហូរបក់បោកនៅពេលរាត្រីតាមដោយស្នាមញញិមរីករាយនិងមានអារម្មណ៍ស្រស់ថ្លា ហាក់បីដូចជាទុក្ខសោកក្រៀមក្រំទាំងអម្បាល់ម៉ានក៏បានរសាត់ផាត់ទៅអស់ពីក្នុងខួរក្បាលរលីងរលស់គ្មានសល់។ នៅពេលដែលអង្គុយសុខៗស្រាប់តែមានអាវធំដ៏ក្រាស់មួយគ្របដណ្តប់លើស្មាតូចពីខាងក្រោយ ហើយរាងក្រាស់របស់យើងក៏ចូលទៅអង្គុយលើទោងឫស្សីផ្នែកម្ខាងទៀតដែលអាចអង្គុយទន្ទឹមគ្នាពីរនាក់បាន មុននឹងងាកមកសម្លឹងមើលចំហៀងផ្ទៃមុខដ៏បវររបស់ភរិយាមិនភ្លេចសំដែងនូវទឹកមុខបារម្ភ។
    «ខ្យល់ធ្លាក់ត្រជាក់ខ្លាំងបែបនេះ អូនមកអង្គុយហាលទឹកសន្សើមនៅពេលយប់ប្រយ័ត្នឈឺផ្តាសាយណា» ថេយ៉ុង ស្តាប់ឮហើយញញិមបន្តិចរួចដាក់ក្បាលកើយស្មាក្រាស់ សន្សឹមលូកម្រាមដៃចូលទៅចាប់កាន់ដៃប្តី។
    «អូនចង់មកទីនេះយូរហើយ ចាប់តាំងពីអូននៅតូច ប៉ាម៉ាក់អូនកម្របានជូនអូនមកដើរលេងទីកន្លែងឆ្ងាយៗបែបនេះណាស់ ដោយសារតែការងាររវល់របស់ពួកគាត់!» ទាំងនេះហើយជាមូលហេតុដែល ថេយ៉ុង ចង់នៅអង្គុយសម្លឹងមើលទឹកសមុទ្រឱ្យបានយូរនិងអស់ចិត្តសិន។
    «ប៉ុន្តែអូនអាចសម្លឹងមើលទេសភាពទាំងអស់នេះនៅពេលព្រឹកបានតើស!» ថេយ៉ុង ដកដង្ហើមបន្ធូរចេញចូលរៀងធំបន្តិចមុននឹងស្រដី៖
    «បងកុំកង្វល់ច្រើនអី អូនមិនអីនោះទេ!» ជុងហ្គុក ស្ងាត់មាត់យល់ព្រមនៅស្ងៀមរង់ចាំស្តាប់សំឡេងរបស់ ថេយ៉ុង ច្រៀងឱ្យខ្លួនបានស្តាប់។ សំឡេងរបស់គេពិតជាពីរោះណាស់ ផ្អែម ស្រទន់ ទន់ភ្លន់ លន្លង់លន្លោច មានទឹកដមលើកដាក់ទៅតាមចង្វាក់បានយ៉ាងល្អ។ គេច្រៀងផង ញញិមអឹមអៀនផង សម្លឹងមើលផ្ទៃមុខស្វាមី តាមដោយខ្សែភ្នែកមានពន្លឺត្រចង់ប្រៀបដូចជាដួងផ្កាយដែលរះនៅលើដែននភាល័យនាពេលងងឹត។ 
    «អូនច្រៀងបានពីរោះណាស់ ថេយ៍!» នៅពេលដែលរាងតូចបានច្រៀងចប់ ជុងហ្គុក ក៏ធ្វើជាបន្លឺស្នូរទះដៃដើម្បីអបអរសាទរដល់ភរិយាជាទីស្រលាញ់។ រំពេចនោះខ្យល់បក់មកមួយវឹបធំមក ញ៉ាំងឱ្យកាយតូចទ្រេតលើខ្លួនរាងក្រាស់ដែលរង់ចាំទប់ឱបក្រសោបខ្លួនរួចជាស្រេច។
     «តោះអូនទៅសម្រាកយប់ជ្រៅណាស់ហើយ!»
     «បាទ!» ថេយ៉ុង ក្រោកឡើងដើរចាកចេញទៅជាមួយស្វាមីដើម្បីវិលត្រលប់ទៅកាន់ផ្ទះស្បូវមួយកន្លែងដែលខ្លួនបានជួលម្ចាស់រមណីយដ្ឋានសម្រាប់ទុកសម្រាកស្នាក់នៅក្នុងរាត្រីនេះ។  
     ឈូរ!!!!
    សំឡេងចាក់ទឹកបន្លឺឡើងក្នុងបន្ទប់ទឹកខ្ទរខ្ទ័រឮសូរសំឡេងដល់អ្នកដែលអង្គុយអានសៀវភៅរង់ចាំនៅឯខាងក្រៅ។
    ក្រាក!!
    ថេយ៉ុង លើកកន្សែងឈ្លីជូតសរសៃសក់ដែលផ្សើមសំណើមរបស់ខ្លួនញីត្រដុសដើម្បីសម្ងួតវា មុនពេលដើរសំដៅចូលមករកស្វាមីនិងដាក់បង្គុយចុះលើគ្រែទន្ទឹមរាងក្រាស់។
    «បងចូលចិត្តអានសៀវភៅណាស់តើមែនទេ?» ថេយ៉ុង ធ្វើជាលាន់មាត់សួររៀងរាល់ថ្ងៃឃើញតែ ជុងហ្គុក អង្គុយអានតែសៀវភៅ មើលទៅនាយចាស់ទុំ ទាំងចិត្ត ទាំងគំនិត ទាំងវ័យ។
    «បងចូលចិត្តអានសៀវភៅតាំងតែពីនៅអាយុ ១៥ ឆ្នាំ ជាទម្លាប់មកទល់នឹងពេលនេះ!» ជុងហ្គុក ឆ្លើយតបចប់មុនពេលបិទគ្របសៀវភៅទុកទៅខាងលើខ្នងតុរួចងាកមកសម្លឹងមើលផ្ទៃមុខភរិយាដោយស្នាមញញិមផ្អែម។
    «អូនចង់អានសៀវភៅដែរទេ? ពេលត្រលប់ទៅទីក្រុងវិញ បងជូនអូនកាន់បណ្ណាគារមួយកន្លែង ទីនោះមានសៀវភៅល្អៗណាស់ អូនអាចទៅរកមើលសៀវភៅដែលអូនចូលចិត្តបាន!»
    «បាទ!» ថេយ៉ុង ងក់ក្បាលស្តាប់បង្គាប់រួច ជុងហ្គុក ប្រញាប់ពន្លត់ភ្លើងចង្កៀង។
    នៅពេលដែលនាយងាកមកវិញ..
   «អ៊ឹម!» សំឡេងគ្រហឹមក្នុងបំពង់កក៏បានបន្លឺឡើង រាងតូចស្រាប់តែក្រសោបមុខនាយទាញមកថើបបបូរមាត់ព្រមទាំងដាក់ប្រអប់ដៃឱបលើស្មានាយយ៉ាងណែន។
   «រាត្រីសួស្តីប្តីសំឡាញ់!» បន្ទាប់ពីបាននិយាយពាក្យទាំងនេះចប់ ថេយ៉ុង ក៏ប្រញាប់ដាក់ខ្លួនគេងទន្ទឹមនិងរាងកាយរបស់ស្វាមីដែលគេងឱបខ្លួនយ៉ាងណែនរួចជាស្រេច។

? ???????????? ??????????? ?Where stories live. Discover now