ព្រឹកថ្ងៃថ្មី
ត្រជាក់ណាស់!!
សំឡេងស្រួយស្រែសស្រែកចេចចាចក្នុងទឹកសមុទ្រ ខណៈបុរសឈុតពណ៌សយើងហាក់ឈរជ្រែងហោប៉ាវខោសម្លឹងមើលពីលើមាត់ឆ្នេរមកដោយតែងតែស្រែកប្រាប់រាងតូចជារឿយៗមិនរសាត់ផាត់សំឡេងទាំងអស់នោះពីត្រចៀកសោះ។
«អូនកុំទៅលេងឆ្ងាយៗខ្លាំងពេក!» ថេយ៉ុង ហែលទឹកបណ្តើរ ផ្ទៀងត្រចៀកស្តាប់សំឡេងស្រែកប្រាប់ពីស្វាមីបណ្តើរ។
«ឮបងនិយាយទេ? ទារលេងទឹកទាំងព្រឹកព្រលឹមបែបនេះប្រយ័ត្នឈឺផ្តាសាយ!»
«ថេយ៍ ចង់ទៅលេងខាងមុខនោះ!»
«កុំទៅអីទឹកជ្រៅខ្លាំងណាស់ មកវិញមកលេងប៉ុណ្ណឹងបានហើយ!»
«អ្ហាយ..ជុងហ្គុក ជើងរបស់អូនស្ពឹកណាស់!» ថេយ៉ុង ស្រែកចាចលាន់កងរំពង ចំណែកឯអ្នកដែលត្រូវគេដង្ហោយហៅឈ្មោះស្ទុះវឹងបោះមួកស្លឹកចោល ព្រមទាំងរត់វឹងហក់ចូលទៅក្នុងទឹកដើម្បីហែលទៅរករាងតូចដែលទធាក់ដៃជើងស្រែករកជំនួយនោះ។
«ថេយ៍..» ប្រអប់ដៃទាំងគូលូកចូលទៅចាប់ក្រសោបចង្កេះតូចអង្ក្រង ខណៈរាងតូចស្រាប់តែស្ទុះចូលមកឱបនាយ ហើយសើចហែកថ្ពាល់យ៉ាងគ្រហាញៗដាក់នាយយ៉ាងច្រលើសបើស។
«យ៉ាងម៉េចដែរទឹកត្រជាក់ដូចជាអូនបានថាទេ?»
«ថេយ៍ កុហកបងមែនទេ?» ជុងហ្គុក សួរព្រមទាំងសំដែងទឹកមុខយ៉ាងមាំទាំ ថេយ៉ុង ខាំបបូរមាត់រួចងក់ក្បាលផ្ងក់ៗញ៉ាក់ចិញ្ចើមឌឺដាក់នាយយ៉ាងកំហូចទៀត។
«មកពីបងខ្លួនឯងអូនហៅឱ្យចុះមកលេងទឹកជាមួយគ្នាមិនព្រមមកទេតើស!»
«ឡើងគោកទៅផ្ទះវិញ!» ជុងហ្គុក ប្រាប់ដោយរយះសំឡេងរឹងធ្ងន់ៗ។
«អត់ទេ..កុំខឹងអូន..» ថេយ៉ុង ចាប់ផ្តើមកិកកុកទទូចសុំស្វាមីកុំឱ្យខឹងខ្លួន ព្រោះតែគេចង់នៅលេងទឹកដើម្បីឱ្យបានសប្បាយចិត្តតែប៉ុណ្ណោះ។ ប៉ុន្តែ ជុងហ្គុក មិនយល់ព្រមនិងបានហែលឡើងទៅខាងលើគោកវិញ ដោយរាងតូចក៏ព្យាយាមតាមនាយទាល់តែដល់មាត់ច្រាំងរួចក៏ម្នីម្នាដើរតាមគេតត្រុកពីខាងក្រោយទាំងដែលខ្លួនក៏កំពុងតែសើមជោកទាំងពីរនាក់។
«ជុងហ្គុក អូនគ្មានចេតនាធ្វើឱ្យបងខឹងទេ!»
«...» នាយស្ងាត់មាត់មិនព្រមតបរួចក៏សម្រុកដើរចូលទៅខាងក្នុងផ្ទះ ចំណែកឯរាងតូចក៏រត់វឹងចូលទៅតាមនាយ។
ក្រឹក!!
គន្លឹះទ្វារបានបិទជិតស្លប់សារជាថ្មី ខ្សែភ្នែកខ្មៅនិលយ៉ាងត្រជាក់ស្រេងសម្លឹងមើលទៅកាន់អ្នកកំលោះដែលឈរដោះអាវសើមលើដងខ្លួនចេញ។
«ជុងហ្គុក..» ថេយ៉ុង ដើរចូលទៅឈរជិតបុរសមាឌក្រាស់ ស្រាប់តែអ្នកកំលោះចាប់ក្រសោបលើកគេដាក់ទៅលើតុអាហារ។
«នៅឱ្យស្ងៀមទៅកុំមករំខានបង!» នាយនិយាយរួចបែរខ្នងដាក់រាងតូច។
«អូនគ្រាន់តែចង់បបួលបងលេងទឹកជាមួយអូន!»
«តែបងក៏មិនពេញចិត្តនិងលេងទឹកដែរ!»
«ក្រែងបងប្រាប់ថាធ្វើយ៉ាងណាក៏បានឱ្យតែអូនសប្បាយចិត្តបងយល់ព្រមធ្វើតាមអូនគ្រប់រឿងអ្ហេស? ថ្ងៃនេះគ្រាន់តែលេងទឹកជាមួយអូនសោះ បងបែរជាខឹងដាច់ក្បាលដាច់កន្ទុយចំពោះអូន!»
«បងប្រាប់ហើយតើសថាអាកាសធាតុមិនអំណោយផលបងខ្លាចអូនឈឺ បារម្ភពីអូន ទើបបងមិនចង់ឱ្យអូនលេងទឹក» ថេយ៉ុង ស្ងាត់មាត់ច្រៀបតែបែរជាលួចខ្សឹកខ្សួរអណ្តឺតអណ្តក់នៅក្រោយខ្នងនាយមិនតមាត់ត.ក ជុងហ្គុក ដឹងថាប្រពន្ធលួចយំនាយក៏មិនបានស្តីបន្ទោសបន្តទៅទៀតដែរ។
«ឃ្លានទេ? បងធ្វើអាហារពេលព្រឹកឱ្យញ៉ាំ» ចុងក្រោយនៅតែបកត្រលប់មកលួងលោមប្រពន្ធម្តងទៀតដដែល ប៉ុន្តែ ថេយ៉ុង បែរជាចាប់ខ្ញាំថ្ពាល់ ជុងហ្គុក ដោយអាការខឹង ខ្ញាំនាយថ្នមៗធ្វើមើលខ្លាចតែនាយឈឺ។
«មិនញ៉ាំទេ!»
«បើបងមិនធ្វើអ៊ីចឹង ម្តេចនឹងអូនយល់ព្រមឡើងគោក? សឺតៗៗ!» ជុងហ្គុក សើចបន្តិចរួចចាប់រាងតូចថើបបបូរមាត់ជាច្រើនខ្សឺត។
«ចង់លេងទឹកទៀត!»
«ពេលមេឃស្រទុំចាំទៅលេងក៏បានតែពេលនេះអូនត្រូវញ៉ាំអាហារពេលព្រឹកសិន!»
«អ៊ីចឹងបងក៏ត្រូវតែទៅលេងជាមួយអូនដែរ!»
«យល់ព្រម!» ជុងហ្គុក ងក់ក្បាលភ្លាម ខណៈ ថេយ៉ុង ក៏យល់ព្រមទៅផ្លាស់សម្លៀកបំពាក់និងបានញ៉ាំអាហារពេលព្រឹកជាមួយគ្នានៅក្នុងផ្ទះ។ ព្រឹកនេះ ជុងហ្គុក ជាអ្នកចម្អិនអាហារ គេស្ងោរស៊ុបគីមឈីជាមួយនិងសាច់គ្រឿងសមុទ្រស្រស់ៗ ហើយក៏បន្ថែមនូវបាយឆាតាមរបៀបកូរ៉េដែរ។
«ឆ្អិនហើយៗ!» ចុងភៅពិសេសលើកអាហារមកដាក់ខាងលើខ្នងតុ ដោយមានភ្ញៀវកាន់តែពិសេសម្នាក់នោះអង្គុយកាន់ចង្កឹះគ្រញែងខ្លួនរង់ចាំញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់យ៉ាងរីករាយ។
«ឈ្ងុយណាស់!»
«បើអ៊ីចឹងឆាប់ញ៉ាំទៅទាន់នៅក្តៅៗ!» ជុងហ្គុក និយាយរួច ថេយ៉ុង ក៏ចាប់ផ្តើមដួសទឹកស៊ុបមកផ្លុំហុតៗ តាមការពិតនៅពេលចុះលេងទឹកអម្បាញ់មិញក៏មានអារម្មណ៍ថាឃ្លានខ្លាំងទើបពេលនេះញ៉ាំយកៗដូចក្មេងអត់អាហារមកអស់ពេលជាច្រើនថ្ងៃយ៉ាងអ៊ីចឹង។
«ញ៉ាំឱ្យអស់បាយព្រឹកនេះទើបបងឱ្យអូនចុះលេងទឹក!» ជុងហ្គុក លើកម្រាមដៃចង្អុលមុខ ថេយ៉ុង រួចញញិមដោយដាក់ខ្នងដៃច្រតក្រោមចុងចង្កាស្រួច សម្លឹងមើលក្មេងកំហូចអង្គុយដួសបាយហូបយ៉ាងឆ្ងាញ់ពិសា។ នៅពេលដែលញ៉ាំរួចគេក៏ឈប់ ពេលដែលបាយក៏អស់សម្លក៏អស់ពីចានរលីងរលាត់គ្មានសេសសល់។
«ទៅលេងទឹកទេ?» ដោយដឹងថាពេលញ៉ាំឆ្អែតរាងតូចប្រាកដជាហល់ឡេះឡះធ្វើអ្វីមិនកើតទើបនាយធ្វើជានឹកសួរឌឺដង រីឯរាងតូចក៏គ្រវីក្បាលព្រោះពុលបាយហាក់ដូចជាចាប់ផ្តើមងងុយគេងណាស់។ រាងតូចងើបចេញពីតុអាហារ រួចឡើងទៅអង្គុយលើគ្រែលើកដៃញីត្របក់ភ្នែកស្ងាបមាត់ម្ហបៗ កាលពីម្សិលមិញពួកគេធ្វើដំណើរផ្លូវឆ្ងាយណាស់ ហើយអត់ងងុយទៀត។
«គេងទៅល្ងាចចាំទៅលេងទឹកក៏បាន!» ជុងហ្គុក រៀបចំទុកដាក់រួចរាល់ ហើយបកត្រលប់ដើរចូលទៅអង្គុយកៀកក្បែររាងតូច លូកដៃចូលទៅចាប់កាន់ចង្កាស្រួចស្អាតគ្រញិចលេងថ្នមៗ។
«ពួកយើងនៅកម្សាន្តទីនេះថ្ងៃស្អែកមួយថ្ងៃទៀតបានទេ?» ថេយ៉ុង ស្រាប់តែទទូចសុំនាយនៅកម្សាន្តទីនេះមួយថ្ងៃទៀត ដោយដឹងថាការងារយោធានៅថ្ងៃស្អែកដល់ពេលចូលបំពេញកាតព្វកិច្ចវិញទៀតហើយ ទើបបានជាគេព្យាយាមសុំអង្វរករ ជុងហ្គុក។
«មិនបានទេ ព្រោះបងចោលតួនាទីមិនបាន!»
«អូនសុំតែមួយថ្ងៃនេះទៀតទេណា បើបងយល់ព្រមអូនស្តាប់តាមបង្គាប់របស់បងគ្រប់យ៉ាង!»
«អូនជាអ្នកនិយាយដោយខ្លួនឯងទេណា?»
«ចាស៎អូនជាអ្នកនិយាយដោយខ្លួនឯង!» នៅឆ្លើយចាសឱ្យស្រួយខ្ញោកបង្ហាញឫកពាដ៏ក្នក់ក្នាញ់គួរឱ្យចង់ចាប់គ្រញិចដាក់រាងក្រាស់ទៀត ជុងហ្គុក ញោចស្នាមញញិមគ្រឺតក្នាញ់ចំពោះប្រពន្ធមុននឹងចាប់ទាញចង្កេះតូចអូសទាញមកជិតខ្លួន។
«និយាយថា អូនស្រលាញ់បង ទៀតមកមើល៍!»
«អត់ទេ!» ថេយ៉ុង ប្រកែកអៀនក្រហមថ្ពាល់ឈ្ងោកមុខចុះលើកដៃគក់ស្មានាយមិនយល់ព្រមធ្វើតាមសំណើរទាំងនេះឡើយ។
«ម្តេចក៏យប់នោះអូននិយាយបាន?»
«អូនមិនចងចាំអ្វីទេ!»
«អ៊ីចឹងថ្ងៃនេះទុកឱ្យបងជាអ្នករំលឹកដល់ការចងចាំដល់អូន!»
«បងចង់រំលោភអូនមែនទេ?»
«អ្ហឹម..រំលោភ!»
«អ៊ីចឹងអូននិយាយក៏បាន ឱ្យតែបងកុំរំលោភអូន!»
«ទោះអូននិយាយហើយក៏បងនៅតែរំលោភដែរ!»
«អ៊ីចឹងធ្វើយ៉ាងម៉េច?»
«អត់ធ្វើយ៉ាងម៉េចក៏រំលោភដដែល!»
«ទៅខ្មាសអីប្តីខ្លួនឯងសោះចង់រំលោភ រំលោភអូនទៅអ៊ីចឹង!» ជុងហ្គុក អស់សំណើចសើចរឹងពោះយ៉ាងកក្អឹក កាលបើឮរាងតូចស្រាប់តែប្តេជ្ញាចិត្តនិយាយរួចសើចដាក់ខ្លួនធ្វើកែវភ្នែកឡិងឡង់ៗ អៀនផង គួរឱ្យក្នាញ់ផង ទាល់តែអ្នកកំលោះសើចខ្លាំងៗស្ទើរតែរឹងពោះហៀរទឹកភ្នែករលាក់។

YOU ARE READING
? ???????????? ??????????? ?
Romance??????????????????????? ???????!! JEON JUNGKOOK TOP / KIM TAEHYUNG BOTTOM
????????????????????????????????????
Start from the beginning