抖阴社区

??????????????????????????

Start from the beginning
                                    

      ថ្ងៃបន្ទាប់..
      រីករាយថ្ងៃចូលឆ្នាំថ្មី
      អាហារជាច្រើនមុខត្រូវបានចម្អិនយ៉ាងឈ្ងុយឆ្ងាញ់ដោយស្នាដៃលោកស្រីធំរួមជាមួយកូនៗ ខណៈសាច់ញាតិគ្រួសារជិតឆ្ងាយបានមកលេងពួកគេ ដើម្បីអបអរដល់ថ្ងៃចូលឆ្នាំថ្មី។ គ្រួសារសាច់ញាតិខាង ជុងហ្គុក ក៏បានអញ្ជើញមកលេងទីនេះដែរ ពួកគេក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងបានពិសាអាហារឆ្ងាញ់ៗយ៉ាងរីករាយផងដែរ។
     «អញ្ជើញពិសាអាហារឱ្យបានច្រើនៗណាលោកយាយ!» ថេយ៉ុង ដាក់ខ្លួនអង្គុយចុះក្បែរលោកយាយ អាន់ហ្គូ ដែលត្រូវជាលោកយាយបង្កើតរបស់ ជុងហ្គុក ថែមទាំងសើចកាច់កកាច់ស្រង់ជាមួយគាត់ ព្រោះពេលនាំគ្នាជជែកដល់រឿងសប្បាយរីករាយកាន់តែខ្លាំង។
     «លោកយាយកន្លែងរៀបចំរួចហើយ តោះខ្ញុំជូនលោកយាយទៅសម្រាក!» ថេរីន ជួយគ្រាហ៍លោកយាយ អាន់ហ្គូ នាំគាត់ទៅសម្រាកខាងក្នុងបន្ទប់របស់ ថេយ៉ុង ដោយសារតែផ្ទះពួកគេតូចល្មម មានបន្ទប់សម្រាកតិចណាស់ ហើយក្នុងរាត្រីនេះពួកគេក៏បានរៀបចំកន្លែងគេងនៅលើឥដ្ឋក្នុងបន្ទប់ដែរ ព្រោះត្រូវផ្ទេរគ្រែសម្រាកទៅឱ្យលោកយាយបានសម្រាន្ត ហើយចំណែកឯអ្នកដទៃទៀតក៏ត្រូវចាកចេញត្រលប់ទៅផ្ទះវិញសារតែពួកគេឆ្លៀតពេលបានមកទីនេះតិចតួចណាស់។
     ក្រឡេកទៅមើលហ្វូងអ្នកពូកែផឹកស្រានិងញ៉ាំអាហារឆ្ងាញ់ៗសុទ្ធសឹងតែជាបងប្អូនជីដូនមួយសាច់ជិតសាច់ឆ្ងាយ មកចូលរួមអង្គុយញ៉ាំស្រាក្លែបសាច់យ៉ាងឆ្ងាញ់ជក់ចិត្ត ក្នុងនោះក៏មានវត្តមានប្តីរបស់ ថេយ៉ុង ដែរ ដែលចេះតែអង្គុយសើចញឹមៗនិងគេឯងហាក់បីដូចជាត្រូវដៃត្រូវជើងជាមួយនិងសាច់ញាតិខាង ថេយ៉ុង ណាស់ដែរ។
     «ថេយ៍..មកផឹកនិងគេមក!» ជីនស៊ូ ត្រូវជាបងប្រុសជីដូនមួយស្រែកឡើង នាំឱ្យកំលោះតូចសើចញឹមៗនិងគ្រវីក្បាលបដិសេច។
     «ខ្ញុំមិនចេះផឹកទេបង!»
     «បើមិនចេះផឹកក៏មកអង្គុយកំដរបងៗមកក្រែងបានជាគ្នា!» ថេយ៉ុង ងក់ក្បាលនិងបានដាក់ខ្លួនអង្គុយចុះ ទឹកដែលគេកាន់ញ៉ាំគឺទឹកក្រូច ញ៉ាំផង សើចផង ជជែកគ្នាសើចសប្បាយជាមួយៗបងៗជីដូនមួយមើលទៅពួកគេរីករាយណាស់ ចំណែកឯ ជុងហ្គុក ពេលត្រូវស្រាកាន់តែនិយាយចូលសាច់រឿងជាមួយបងប្អូនសាច់ថ្លៃយ៉ាងចំណាប់រហូតដល់ ថេយ៉ុង ចាប់កេះដៃនាយតិចៗ។
     «ទៅណា?» ជុងហ្គុក ងាកមកសួរ ថេយ៉ុង ចំណែកឯរាងតូចក៏រហ័សងើយមុខឡើងដើម្បីខ្សឹបប្រាប់នាយ។
     «ទៅផ្ទះបាយ!» ថាចប់ពួកគេក៏ប្រញាប់ក្រោកសុំការអនុញ្ញាតពីគ្រប់គ្នាហើយម្នីម្នាដើរចូលទៅរកផ្ទះបាយដែលជាកន្លែងស្ងប់ស្ងាត់ដ៏ល្អនោះ។
     «ហៅបងមកចង្ក្រាន្តបាយធ្វើអី?» ជុងហ្គុក ចងចិញ្ចើមឡើង សួរទៅកាន់អ្នកដែលកញ្ជ្រោលស្ទុះចូលមកចាប់ឱបខ្លួនយ៉ាងណែន។
     «ហៅមកថើបហ្នឹង ថើបនៅក្នុងផ្ទះ ខ្លាចម៉ាក់ប៉ាឃើញ!»
     «ចុះក្នុងបន្ទប់គេងម៉េចមិនថើប?»
     «លោកយាយសម្រាន្តនៅក្នុងហ្នឹង ថើបទៅលោកយាយឃើញ!»
     «ថើបនៅទីនេះក៏បានតើស បងនឹងថើបអូនឱ្យស្លេកបបូរមាត់ម្តង!» ជុងហ្គុក ថាចប់ចាប់ឱនសង្គ្រប់ថើបក្រសោបលើបបូរមាត់ ថេយ៉ុង រាងតូចលួចញញិមមុននឹងថើបតបគ្រញិចបឺតជញ្ជក់ក្នក់ក្នាញ់បណ្តាលឱ្យសាច់បបូរមាត់ទាំងពីរចាប់ផ្តើមមានសភាពស្លេកស្លាំងទៅៗទាល់តែជិតផុតដង្ហើមទើបនាំគ្នាបញ្ឈប់ចង្វាក់នៃការថើប។
     «ជុប៎!» សំឡេងថើបបន្លឺសូរឡើងបន្តិច រាងតូចក៏ស្រាប់តែសើចញឹមៗ។
     «ម្តេចក៏ចង់ហៅបងមកថើប?»
     «ព្រោះអូនមានទម្លាប់មួយនេះប្រចាំខ្លួនហើយ បើមិនបានថើបបងទេអូនម្តេចនឹងអាចនៅស្ងប់ចិត្តបាន?» នេះឬជាមូលហេតុ? ស្តាប់ចប់អ្នកកំលោះធ្លោយមាត់សើចយ៉ាងពេញចិត្តមុននឹងលើកដៃកាន់អង្អែលញីសក់ក្បាលប្រពន្ធថ្នមៗ។
     «គួរឱ្យស្រឡាញ់យ៉ាងនេះបងគួរតែឧស្សាហ៍ថើបអូនឱ្យបានរាល់ថ្ងៃសឺត!!»
     «សឺត!» ថេយ៉ុង សើចព្រមទាំងថើបថ្ពាល់ ជុងហ្គុក មួយខ្សឺតទៀត។
     «ថេយ៍ អូនកើតអីអ្ហះ?» ជុងហ្គុក ពោលពាក្យពេលចាប់អារម្មណ៍ឃើញ ថេយ៉ុង រៀងកើតរោគត្អើកចង់ក្អួតចង្អោរងងឹតមុខម្តងៗនោះ។
     «អូន..អ៊ួក!!»
     «ថេយ៍!»
     «កុំសម្លឹងមើលមុខអូន!» ថេយ៉ុង ឧទានដោយលើកដៃច្រានផ្ទៃមុខរបស់ ជុងហ្គុក។
     «មិនស្រួលខ្លួនអ្ហេស? តោះបងជូនអូនទៅសម្រាក!»
     «មិនអីទេ អូនទៅខ្លួនឯងបាន!» ថេយ៉ុង ព្យាយាមប្រកែកទាំងបបូរមាត់ញ័រតតាត់និងមានដំណក់ញើសហូរស្រក់កាត់ថ្ងាសតក់ៗ ប៉ុន្តែ ជុងហ្គុក បែរជាមិនព្រមបណ្តែតបណ្តោយរាងតូចឡើយ ទើបត្រូវក្រោកឡើងដើរចូលទៅតាមមើលភរិយាដែលចូលទៅរកបន្ទប់ស្រីរបស់ខ្លួនដើម្បីខ្ចីបន្ទប់របស់នាងសម្រាប់គេងនៅឯទីនោះ។

? ???????????? ??????????? ?Where stories live. Discover now