抖阴社区

                                    

     ព្រឹកថ្ងៃថ្មី
     មន្ទីពេទ្យក្រុង
     នៅពេលមកដល់ទីនេះភ្លាមថេយ៉ុង ឆាប់ចូលទៅពិនិត្យមើលសុខភាពដោយមានវត្តមានរបស់ ជុងហ្គុក ជាអ្នកតាមមកកំដរជាមួយមិនដាច់ពីប្រពន្ធមួយជំហ៊ានណានោះទេ។ លោកគ្រូពេទ្យចាប់បានធ្វើតេស្តវិនិច្ឆ័យរោគសញ្ញារបស់កំលោះតូចដោយផ្តោតទៅលើការធ្វើតេស្តឈាម បន្ទាប់មកក៏បញ្ចូនគេទៅកាន់បន្ទប់សម្រាកដោយមានដុកទ័រជាជនជាតិបារាំងម្នាក់ជាអ្នកពិនិត្យមើលបន្ថែមលើការប្រើប្រាស់ឧបករណ៍ទំនើបដើម្បីឆែករកមើលរោគសញ្ញាជំងឺនោះ។
     Pregnant!!
     សញ្ញាបញ្ជាក់ដែលបង្ហាញឡើង ជាភាសាអង់គ្លេសបានលោតបង្ហាញឡើង ដែលបកប្រែមកមានអត្ថន័យថា "មានផ្ទៃពោះ" ធ្វើឱ្យលោកដុកទ័រលែងដាក់សញ្ញាសួរក្នុងខួរក្បាលបន្តទៅទៀតហើយ ព្រោះតែបានដឹងថា ថេយ៉ុង មិនមែនឈឺមកពីរោគជំងឺរលាកក្រពះពោះវៀននោះទេ។
     «អបអរសាទរផង អ្នកជំងឺមានផ្ទៃពោះហើយ» បុគ្គលិកដែលជាអ្នករង់ចាំបកប្រែភាសាក៏បាននិយាយប្រាប់ពួកគេដែលធ្វើឱ្យ ជុងហ្គុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងងើបផ្ទៃមុខឡើងសម្លឹងមើលមុខលោកគ្រូពេទ្យដោយខ្សែភ្នែកបើកសស្គុស។
     «មានផ្ទៃពោះ? ប៉ុន្តែអ្នកជំងឺ ជាមនុស្សប្រុសហ្នឹង?» នាយមិនអាចកាត់សេចក្តីយល់បានទេ ហេតុអ្វីទើបបានជា ថេយ៉ុង អាចមានផ្ទៃពោះបាន?
     «លោកគួរតែសប្បាយចិត្តព្រោះភរិយារបស់លោកអាចមានផ្ទៃពោះបានក៏ដោយសារតែគេជាមនុស្សដែលមានសមាសភាពពិសេសទៅលើភេទនិងសេរីរាង្គរាងកាយ គេមានឈាមកំណើតដែលអាចផ្លាស់ប្តូរក្នុងអង់ទីគ័រជារៀងរាល់ខែនៅក្នុងរាងកាយដែលអាចស្រដៀងឬប្រហាក់ប្រហែលទៅនឹងវដ្តរដូវរបស់មនុស្សស្រី ស្ថិតក្នុងចំណោមពពួកអូមេហ្គា ដែលត្រូវបានបង្ហាញថាពួកគេជាមនុស្សប្រុសដែលមានលក្ខណៈពិសេសដូចជា មានក្លិនក្រអូប និង មានអាទិភាពខ្លាំងក្លាដែលអាចជួយធ្វើឱ្យមេជីវិតឈ្មោលផ្សាំចូលគ្នាជាមួយនឹងឈាមក្នុងរាងកាយរបស់ខ្លួនរហូតដល់បង្កើតបានជាការបណ្តុះមេជីវិតបន្តពូជក្នុងសំបុកពោះបានដូច្នេះហើយ អូមេហ្គាទាំងអស់អាចមានផ្ទៃពោះបាន លុះត្រាតែពួកគេមានស្ថានភាពសុខភាពល្អតែប៉ុណ្ណោះ!»
     «លោកគ្រូពេទ្យ អូមេហ្គា នោះជាអ្វីទៅ?» ជុងហ្គុក ស្រាយចម្ងល់មិនចេញ ទើបត្រូវសួរជីកឫសជីកគល់បន្ថែមទាំងធ្វើមុខងឿងឆ្ងល់ពេញមួយទំហឹង។
     «វាអាចបញ្ជាក់ប្រាប់បានតែនៅក្នុងច្បាប់ដើមរបស់អ្នកសិក្សាស្រាវជ្រាវបារាំងតែប៉ុណ្ណោះ ឧទាហរណ៍ប្រភេទជំងឺទាំងអស់នេះមាននៅក្នុងសៀវភៅរបស់អ្នកវិទ្យាសាស្ត្របែបទំនើប ដែលពួកយើងអាចប្រទះឃើញបានតាមរយៈការផ្សព្វផ្សាយនានា ប៉ុន្តែបច្ចុប្បន្នគ្មាននរណាចាប់អារម្មណ៍ទេ ព្រោះពួកគេបានគិតថាទាំងនេះគឺជាការបោកប្រាស់និងរឿងឆបោក!» អ្នកកំលោះលែងមានអារម្មណ៍នឹកនាឆ្ងល់ដោយសារតែរឿងដែលគេមិនអាចនឹកស្មានដល់គឺជាបញ្ហាតែមួយគត់ដែលខ្លួនបានចួបប្រទះ បើទោះបីជាយកទៅនិយាយជាមួយនឹងអ្នកខាងក្រៅក៏គ្មាននរណាជឿដែរ ដូច្នេះហើយគេគួរតែសប្បាយចិត្តដូចពាក្យដែលលោកគ្រូពេទ្យបានបញ្ជាក់ប្រាប់។
     «បាទអរគុណច្រើនណាស់លោកគ្រូពេទ្យ!» ជុងហ្គុក ញញិមទាំងអារម្មណ៍សប្បាយចិត្តរកថាមិនត្រូវមុននឹងដើរចូលទៅឈរក្បែរភរិយាដែលអង្គុយរង់ចាំខ្លួននៅខាងក្រៅបន្ទប់អ្នកជំងឺមុន។
     «ថេយ៍!» ជុងហ្គុក សំដែងការត្រេកអរអនេក ស្ទុះទៅឱបភរិយាយ៉ាងណែន។
     «បងសប្បាយចិត្តរឿងអី?» បានឃើញនាយដូចជាត្រេកអរខ្លាំងពេក ទើប ថេយ៉ុង ដាច់ចិត្តសួរនាំទាំងសើចញឹមៗនៅលើបបូរមាត់។
     «បងសប្បាយចិត្តព្រោះប្រពន្ធបងមានកូនឱ្យបង!» ថេយ៉ុង ចងចិញ្ចើមទាំងសេចក្តីមិនយល់សាច់រឿងពេញលេញកាលបើ ជុងហ្គុក លាន់មាត់និយាយដូច្នេះធ្វើឱ្យគេគ្មានស្មារតីនឹងនរទាល់តែសោះ។
     «បងថាយ៉ាងម៉េច ជុងហ្គុក?» ថេយ៉ុង ស្តាប់ចប់ហាក់បីស្រពិចស្រពិលមួយរំពេច។
     «គ្រូពេទ្យបានពិនិត្យមើលឃើញថាអូនមានផ្ទៃពោះ!» នេះមិនមែនជាការយល់សុបិនទេ តែវាជាការពិតសុទ្ធសាធ បើសួរថាម្ចាស់សមីខ្លួនមានអារម្មណ៍យ៉ាងណានោះ គឺអារម្មណ៍ដ៏ពុះពោរកញ្ជ្រោលពិបាកពណ៌នា។ គេមិនដឹងថាខ្លួនឯងអាចមានលក្ខណៈពិសេសដល់ថ្នាក់នេះឡើយ គេសឹងមិនជឿជាក់ថាព្រះបានប្រទាននូវជីវិតមនុស្សថ្មីម្នាក់ឱ្យមកចាប់ភពចាប់កំណើតក្នុងផ្ទៃរបស់ខ្លួននោះទេ។ អ្វីៗសុទ្ធតែមិនអាចបង្ហើបប្រាប់បានថាការពិតទាំងនេះវាអាចកើតឡើងមកបានដោយរបៀបណានៅក្នុងខ្លួនមនុស្សដូចជាគេ ប៉ុន្តែគេពិតជាសប្បាយចិត្តណាស់ ហើយរំភើបញាប់ញ័រក្រៃលែងជាងពេលណាៗទាំងអស់នៅក្នុងជីវិតដ៏បំព្រងមួយនេះ។
     «ហ៊ឹកៗបងនិយាយជាការពិតអ្ហេសលោកប្តី?»
     «បាទ!បងនិយាយជាការពិត» ថេយ៉ុង ពេបបបូរមាត់ មិនយូរប៉ុន្មានទឹកភ្នែកស្រាប់តែហូរស្រក់ចុះមកតក់ៗផ្សើមរលីងរលោងពេញថ្ពាល់ រាងតូចលើកប្រអប់ដៃស្ទាបអង្អែលលើក្បាលពោះរួចញញិមស្រស់ប៉ព្រិមបង្ហាញពីកែវភ្នែកសប្បាយចិត្តនិងរីករាយណាស់។
     «ទីបំផុតអូនក្លាយទៅជាម្តាយរបស់គេហើយ» មិនអាចបកស្រាយពីទំហំចិត្តដ៏រំភើបមួយនេះចាប់ពីត្រង់ណាទៅមុននោះទេ ដឹងត្រឹមថាគេសប្បាយចិត្តរហូតទាល់តែស្រក់ទឹកភ្នែកតក់ៗយំលែងនឹកនាខ្មាសនរណាព្រោះថាគេរីករាយក្នុងជីវិតពណ៌ផ្កាឈូកមួយនេះបំផុត។
     «កុំយំអីអូន ខ្មាសគេ គេមើលមកច្រើនណាស់!»
     «ហ៊ឹកៗ..អូនសប្បាយចិត្តណាស់លោកប្តី!»
     «បងក៏សប្បាយចិត្តណាស់ដែរ តោះអូនត្រលប់ទៅផ្ទះសម្រាកយកកម្លាំងឱ្យបានច្រើនៗណា ចាំបងធ្វើស៊ុបប៉ូវកម្លាំងអូនហើយនិងកូន!»
     «តោះបង!» អ្នកទាំងពីររូតរះនាំគ្នាចាកចេញទៅផ្ទះ រថយន្តធុនតូចមួយគ្រឿងនេះក៏បានបរចេញទៅ នៅតាមផ្លូវពួកគេជជែកគ្នាសើចយ៉ាងសប្បាយចិត្តមិនព្រមឈប់ អារម្មណ៍ក្លាយទៅជាឪពុកម្តាយរបស់កូនលើកដំបូងពិតជាមានន័យណាស់ មានន័យរហូតទាល់តែអ្នកទាំងពីររលីងរលោងទឹកភ្នែកមិនដឹងខ្លួនជាច្រើនលើកច្រើនសារ។

? ???????????? ??????????? ?Where stories live. Discover now